ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី​ទាំងមូល​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក​ យុន ​ប្រុស ​មេឃុំ​ល្វែង​ឬ​ស្សី​ទៅលើ​លោក អ៊ុំ គឹម​ឡុង​ស្រូរ​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី​ទាំងមូល​រង់ចាំ​មើល​ចំណាត់ការ​របស់​លោក​ យុន ​ប្រុស ​មេឃុំ​ល្វែង​ឬ​ស្សី​ទៅលើ​លោក អ៊ុំ គឹម​ឡុង​ស្រូរ​

​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ត្រូវ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី​រង់ចាំ​មើល អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី​លោក យុន ប្រុស ជា​មេឃុំ​ល្វែង​ឬ​ស្សី និង​អាជ្ញាធរ​ស្រុក​ជីក្រែង តើ​ហ៊ាន​មាន​ចំណាត់ការ​ទៅលើ​លោក អ៊ុំ គឹម​ឡុង​ស្រូរ ដែល​ឬទេ ? កាលពី​ថ្ងៃ​ទី 10 ខែ​សីហា​ឆ្នាំ 2023​ដី​ដែល​លោក អ៊ុំ គឹម​ឡុង​ស្រូរ បានកា​ប់ក​ន្ទ្រា​ន​ឈូសឆាយ កាលពីមុន​បោះឆ្នោត​នោះ ។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក អ៊ុំ គឹម​ឡុង​ស្រូរ ចាប់ផ្ដើម​ធ្វើ​សកម្មភាព​សារ​ជា​ថ្មី​នៅ​ថ្ងៃទី 10 ខែ​សីហា​ឆ្នាំ 2023 ពេលនោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា ឃើញ លោក អ៊ុំ គឹម​ឡុង​ស្រូរ ទៅ​ដុត​ព្រៃ​ដែល​លោក​កាប់​ទន្ទ្រាន​ថ្ងៃមុន​ហើយ​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅដល់​កន្លែង​នោះ​ក៏​បាន​ឃើញ​សកម្មភាព​ដុត​ព្រៃ​ពិតប្រាកដ​មែន ហើយក៏​បាន​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​ជី​ក្រែង លោក ម៉េង ប៊ូ​ទ្រី ដើម្បី​សូម​ការបំភ្លឺ​ពី​អាជ្ញាធរ​ស្រុក​ជីក្រែង លោក ម៉េង ប៊ូ​ទ្រី លោក​អភិបាលស្រុក ក៏​បាន​ឆ្លើយ​បំភ្លឺ​ថា លោក​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ ក៏​ប៉ុន្តែ​លោក​បាន​ទទួល​ព័ត៌មាន​ខ្លះៗ​ថា លោក អ៊ុំ គឹម​ឡុង​ស្រូរ មាន​ដី​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កកោះ​ពិតមែន ក៏ប៉ុន្តែ​មាន​តិចតួច​ទេ ហើយ​ដី​នោះ​មួយ​ចំនួន​ពាក់ព័ន្ធ និង​ដី​គម្រប​ព្រៃ​របស់​រដ្ឋ ។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ទៀតថា ចុះបើ​លោក អ៊ុំ គឹម​ឡុង​ស្រូរ មាន​ឯកសារ​អ្វី​ដែល​ពាក់ព័ន្ធ​នៅ​លើ​ដី​នោះ យ៉ាងម៉េច​ក៏​លោក​មិន​ហ៊ាន​បង្ហាញ​អ្នកសារព័ត៌មាន ហើយ​លោក​ក៏​បាន​បន្ថែម​សូម​កុំឱ្យ​ខ្លាច​អ្នកសារព័ត៌មាន ។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​អ្នក​នាំសារ​ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ ពី​ថ្នាក់ដឹកនាំ​មក​ប្រជាពលរដ្ឋ អ្វី​ដែល​ប្រជាពលរដ្ឋ​មិន​យល់​ពី​ច្បាប់​ដែល​រាជរដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​តែ​ប៉ុណ្ណោះ អ្នកសារព័ត៌មាន​មិនមែន​ជា​សមត្ថកិច្ច ឬក៏​ជា​អាជ្ញាធរ​ឡើយ ។ ហេតុនេះហើយ​បានជា​ក្រុម​អ្នកសារព័ត៌មាន​យើង​តែងតែ​សុំ​ការ​សហការ​ពី​មន្ត្រី​ពាក់ព័ន្ធ ។​

​នៅ​ថ្ងៃ​ទី 11 ខែ​សីហា​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​ទទួល​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ ហើយ​និង​រូបភាព​មួយ​ចំនួន​ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលស្រុក​ជី​ក្រែង លោក​អភិបាលស្រុក​ជី​ក្រែង លោក ម៉េង ប៊ូ​ទ្រី បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ជាប់រវល់​សូមឱ្យ​ទាក់ទង​ទៅ​លោក​មេឃុំ​ល្វែង​ឬ​ស្សី លោក យុន ប្រុស ជា​មេឃុំ​ល្វែង​ឫស្សី​ពេលនោះ អ្នកសារព័ត៌មាន​យើង​បានខ​ល​ទូរស័ព្ទ​ទៅ​ទូរស័ព្ទ​របស់​លោក​មេឃុំ យុន ប្រុស ត្រូវ​ក្រុមប្រឹក្សាឃុំ​អ្នក​លើក​ហើយ​បាន​ឆ្លើយថា លោក​មេឃុំ​យក​ទូរស័ព្ទ​មក​សាក​ថ្ម ក្នុង​មន្ទីរ​បក្ស នៅ​ថ្ងៃ​ទី 12​ខែ​សីហា​ឆ្នាំ 2023 ។

​អ្នកសារព័ត៌មាន​តែង​ព្យាយាម​ខ​ល​ទូរស័ព្ទ​ទៅ​សុំ​ការបំភ្លឺ​ពី​លោក​មេឃុំ​បន្តទៀត តែ​ទូរ​សព្ទ​អត់​មាន​អ្នក​លើក ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ទៅលើ​លោក​មេឃុំ យុន ប្រុស ប្រហែលជា​មាន​ការពាក់​ព័ន្ធ​ហើយ​មើលទៅ ។ លោក យុន ប្រុស បើ​តាម​ការទំនាក់ទំនង​របស់​អ្នកសារព័ត៌មាន​ទៅ​លោក​មេឃុំ យុន ប្រុស ឱ្យ​តែ​ដឹង​ថា លេខ​ទូរស័ព្ទ​អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​បាន​ឡើយ ប្រហែល​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​ហើយ​បានជា​លោក​ខ្លាច​លេខ​អក្នសារព័ត៌មាន​ដល់​ថ្នាក់ហ្នឹង ហេតុនេះហើយ​បានជា​ក្រុម​អក្នសារព័ត៌មាន​ស្នើសុំ​ទៅ​លោក​អភិបាលស្រុ​ក​ជី​ក្រែង និង​លោក​អភិបាលខេត្ត​សៀមរាប ជួយ​មាន​វិធានការ​ចំពោះ លោក អ៊ុំ គឹម​ឡុង​ស្រូ​រ​នេះផង ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី​រង់ចាំ​មើល អាជ្ញា​ធម៌​មូលដ្ឋាន​និង​មន្ត្រី​ពាក់ព័ន្ធ​អ្នកសារព័ត៌មាន​ផ្សាយ​ព័ត៌មាន​ពិត ហើយ​រង់ចាំ​ការបកស្រាយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com