ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

គ្រាន់​តែ​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ប្រវែង​១១០០​ម៉ែត្រ ក្រុង​ព្រះវិហារ​ចាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លា​អាមេរិក ពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​ពិនិត្យ​មើល​ករណី​នេះ​ផង​

គ្រាន់​តែ​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ប្រវែង​១១០០​ម៉ែត្រ ក្រុង​ព្រះវិហារ​ចាយ​លុយ​អស់​ជាង​១០​ម៉ឺន​ដុល្លា​អាមេរិក ពលរដ្ឋ​សុំ​ឲ្យ​អភិបាលខេត្ត​ពិនិត្យ​មើល​ករណី​នេះ​ផង​

​ព្រះវិហារ​៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ប្រវែង​ត្រឹមតែ​១​ពាន់​១​រយ​(១១០០)​ម៉ែត្រ ត្រូវបាន​សាលាក្រុង​ព្រះវិហារ ចំណាយ​លុយ​ជួសជុល​អស់​៤៨០​លាន​រៀល ឬ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លា​អាម៉េរិក ដែល​ចំនួន​ទឹកប្រាក់​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ចំនួន​ដ៏​ច្រើន​លើសលុប​។ ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ ស្ថិតនៅក្នុង​ភូមិ​ភារកិច្ច​កណ្តាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ​។​

​យោងតាម ផ្លាក​សម្គាល់​គម្រោង​បានឲ្យដឹងថា ផ្លូវ​ក្រាល​គ្រួស​ក្រហម​នេះ មាន​ប្រវែង​១១០០(​មួយ​ពាន់​មួយរយ​)​ម៉ែត្រ ត្រូវ​ដាក់លូ​០៣​កន្លែង នឹង​បង្គោល​សូ​ឡា​២២​ដើម​។ គម្រោង​នេះ ត្រូវ​ប្រើ​ថវិកា​សរុប​ចំនួន​៤៨២.៥៣០.០០០(​បួន​រយ​ប៉ែត​ពីរលាន​ហាសិប​បី​ម៉ឺន​)​រៀល ឬ​ប្រហាក់ប្រហែល​ជា​១០​ម៉ឺន​ដុល្លា​អាម៉េរិក ហើយ​ផ្លូវ​នេះ​ត្រូវ​អនុវត្ត​កិច្ចសន្យា​ដោយ​ក្រុមហ៊ុន​គង់​សុផាត​។​

​តាម​ប្រភព​ពី​អ្នក​ដែល​មាន​អាជីវកម្ម​សាងសង់​ផ្លូវថ្នល់ ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា តម្លៃ​ជួសជុល​ផ្លូវ​ខាង​លើ​ជា​តម្លៃ​មួយ​ដែល​ខ្ពស់​ហួសហេតុ និង​មិន​ធ្លាប់​ជួប​ពីមុនមក​។ ប្រភព​ថា តម្លៃ​នេះ ជាការ​គប់គិត​គ្នា​បំផ្លាញ​លុយ​ជាតិ ព្រោះ​ផ្លូវ​ប្រភេទ​នេះ ប្រើ​សិន​បើ​សាងសង់​ថ្មី​ក្នុង​មួយ​គីឡូម៉ែត្រ​យ៉ាងច្រើន​អស់​០៣​ម៉ឺន​ដុល្លា​អាម៉េរិក​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​ការលើកឡើង​នេះ លោក ប៉ុក ងួន អភិបាលក្រុង​ព្រះវិហារ បាន​ប្រាប់​មេគង្គ​ញូ​សរ៍ តាម​ទូរស័ព្ទ​ថា ការជួសជុល​ផ្លូវ​នេះ លោក​បាន​ធ្វើតាម​នីតិវិធី​លទ្ធកម្ម​ត្រឹមត្រូវ ដោយ​មាន​បិទ​ផ្សាយ មានការ​ដេញថ្លៃ​ត្រឹមត្រូវ​។ លោក​ថា កាលពីមុន​ផ្លូវ​នេះ​ប្រជាពលរដ្ឋ​ពិបាក​ធ្វើ​ដំណើ​រណាស់ ដូច្នេះ​ការជួសជុល​ផ្លូវ​នេះ ជា​ការអភិវឌ្ឍ​ក្រុង និង​ស្រប​តាម​នីតិវិធី​លទ្ធកម្ម​ទាំងអស់​។​

​យោងតាម​ប្រភព ពី​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប​. បាន​ធ្វើ​ការប៉ាន់ប្រមាណ​នូវ​គម្រោង​សាងសង់ និង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​១.៦៤២​ម៉ែត្រ នៅ​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដោយ​ដាក់លូ​កាត់​ផ្លូវ​ទោល​អង្កត់ផ្ចិត​០,៦០​ម៉ែត្រ ប្រវែង​៦​ម៉ែត្រ ចំនួន​១​កន្លែង លូ​កាត់​ផ្លូវ​ទោល​អង្កត់ផ្ចិត​១​ម៉ែត្រ ប្រវែង​៧​ម៉ែត្រ ចំនួន​១​កន្លែង លូ​កាត់​ផ្លូវភ្លោះ អង្កត់​ផ្ចិត​១​ម៉ែត្រ ប្រវែង​៩​ម៉ែត្រ ចំនួន​១​កន្លែង ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​សាធារណៈ​ចំនួន​៤​កន្លែង និង​ស្លាក​សញ្ញា​គម្រោង​ចំនួន​១​កន្លែង មានតម្លៃ​១៣២.៧១៤.៦០០(​មួយរយ​សាមសិប​ពីរលាន​ចិតសិប​មួយ​ម៉ឺន​បួន​ពាន់​ប្រាំមួយរយ​)​រៀល ឬ​ប្រហែល​៣​ម៉ឺន​ដុល្លា​អាម៉េរិក​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com