ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ថៅកែ ប្រមូល​ទិញ​លៀស នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន ជា​រៀងរាល់ថ្ងៃ ជំនាញ​មិន​បង្ក្រាប​ទេ បែរ​ជា​ចូលរួម​ចំណែក​អំពើពុករលួយ ជាមួយ ឈ្មួញ​លៀស ទៅវិញ មាន​ឈ្មោះ​លោក ឌី ឧត្តមសេនីយ៍ទោ ជា​ទាហាន

ថៅកែ ប្រមូល​ទិញ​លៀស នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ស្រុក​យួន ជា​រៀងរាល់ថ្ងៃ ជំនាញ​មិន​បង្ក្រាប​ទេ បែរ​ជា​ចូលរួម​ចំណែក​អំពើពុករលួយ  ជាមួយ ឈ្មួញ​លៀស ទៅវិញ មាន​ឈ្មោះ​លោក ឌី ឧត្តមសេនីយ៍ទោ ជា​ទាហាន

​បើ​ប្រភព​មក​ពី​ខេត្តតាកែវ បើ​មាន​អ្នក​ប្រមូល​ទិញ​និង​ផ្ដល់​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដាច់ខាត​ជនខិលខូច​ត្រូវតែ​ប្រព្រឹត្ត​បទល្មើស ដើម្បី​ថ្នូរ​និង​ផលចំណេញ​ជា​បុគ្គល​។ ក៏​ប៉ុន្តែ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​មច្ឆាជាតិ​កំពុងតែពង​កូនបន្តពូ​ជ​នៅក្នុង​រដូវ​បិទ​នេសាទ ហើយ​ការនេសាទ​នេះ​មិនមែន​ធម្មតា​ទេ​គឺ​នេសាទ​ប្រើ​ដោយ​ម៉ាស៊ីន​កាណូត​ធំៗ កាវ​និង​រុញ​ដើម្បី​យក​លៀស មក​លក់​ឱ្យ​លោក​ឌី​ដែល​ពលរដ្ឋ​បាន​អះអាង​ថា​ផ្កាយ 2 ទាហាន ម្យ៉ាងទៀត​ធ្វើឲ្យប៉ះពាល់​ដល់​មច្ឆាជាតិ​ដែល​ពង​កូន​នៅ​និង​បាតដី ដូចជា​ប្រភេទ​ត្រី​ស្លាត ត្រី​ក្រាយ ត្រី​កៅអី ត្រី​ស្លូញ ត្រី​ខ្ជឹង ជាដើម​.​ល​..​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ហ៊ាន​បង្ក្រាប​ឡើយ ដោយសារ​អ្វី​?

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ សូម​សំណូមពរ​ទៅ​ថ្នាក់​ជាតិ​ជាពិសេស​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មេត្តា​ចាត់វិធានការ​មន្ត្រី​គ្រាប់​ល្ពៅ ដែល​កំពុងតែ​ចូលរួម​ចំណែក បំផ្លាញ​មច្ឆា​ជាតិ​នៅក្នុង​រដូវ​បិទ​នេសាទ បើ​និយាយឲ្យចំ​កាន់​អី​គឺ​ស៊ី​ហ្នឹងហើយ​នៅ​ខេត្ត​កំពង់ឆ្នាំង​៕
​ព័ត៌មាន​បឋម​ថ្ងៃទី 4 ខែ​កញ្ញា​ឆ្នាំ 2023

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com