ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក​ឧត្តមសេនីយ៍ ត្រី ចាន់ សុឃឿន ត្រូវ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ចោទប្រកាន់ថា បាន​លួច​ជួល​ប្រជាពលរដ្ឋ ឲ្យ​យក​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ទៅ​ភ្ជួរ​ដី​របស់​លោក

លោក​ឧត្តមសេនីយ៍ ត្រី ចាន់ សុឃឿន ត្រូវ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ចោទប្រកាន់ថា បាន​លួច​ជួល​ប្រជាពលរដ្ឋ ឲ្យ​យក​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ទៅ​ភ្ជួរ​ដី​របស់​លោក

​នៅ​ថ្ងៃ​ទី 9 ខែ​កញ្ញា​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​បាន​ទទួល​ព័ត៌មាន​ពី​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ចុះទៅ​ផ្តិត​យក​រូបភាព​សកម្មភាព​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​ភ្ជួរ​ដី​នៅ​ចំណុច​ទួលរ​មនា ក្នុង​ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ បើតាម​សម្ដី​របស់​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​យក​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ទៅ​ភ្ជួរ​ដី​នៅក្នុង​ចំណុច​ទួលរ​មនា​ក្នុង​ឃុំ​សាន​គរ​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​ហើយ​ក៏​បាន​ឃើញ​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​ពិតប្រាកដ​មែន​ការធ្វើសកម្មភាព​ភ្ជួរ​ដី​ត្រាក់ទ័រ​ចំនួន 3 គ្រឿង​នេះ​ត្រូវ​លោក​ឧត្តមសេនីយ៍ឯ​កទៀវ​ប៊ុនខេង​ចោទប្រកាន់​ទៅ​លោកឧ​ត្ត​ម​សេ​នីត្រី​ថា​បាន​លួច​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​របស់​លោក ។​

​អង្គភាព​សារព័ត៌មាន​យើង​ក៏​បាន​សុំ​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន លោក​ក៏​បាន​ឆ្លើយ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ដី​នេះ​ត្រូវ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​យល់ព្រម​ប្រគល់​ឱ្យទៅ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន​ហើយ ។ នេះ​ជា​សម្ដី​របស់​លោក​ឧត្តមសេនីយ៍ត្រី​បានឆ្លើ​យ​បំភ្លឺ​តាម​ទូរសព្ទ​ប្រាប់​អ្នកសារព័ត៌មាន​យើង​នៅ​ថ្ងៃ​ទី 9 ខែ​កញ្ញា ឆ្នាំ 2023 ។ ក៏ប៉ុន្តែ​ការបញ្ជាក់​របស់​លោក​ឧត្តមសេនី​យ៍​ឯក ទៀ​វ ប៊ុន​ខេង បាន​ឆ្លើយ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា រូប​លោក​ពុំ​បាន​ឲ្យ​ដី​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សុឃឿន នោះទេ ។ បើសិនជា​ការព្រមព្រៀង​របស់​លោក​ពិតប្រាកដ​មែន​នោះ លោក​នឹង​ធ្វើលិខិត​លាយលក្ខណ៍​ជា​អក្ស​រហើយ ។ ហើយ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង​ក៏​បាន​បន្ថែមទៀតថា បើសិនជា​លោក​ឲ្យ​ពិតប្រាកដ​មែន លោក​នឹង​ធ្វើលិខិត​ប្រគល់ឲ្យ​ត្រឹមត្រូវ​តាមច្បាប់ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​របស់​លោក​នេះ លោក​បាន​ធ្វើ​ការហាមឃាត់​ម្ដង​រួចមកហើយ ក៏​ប៉ុន្តែ​នៅ​ថ្ងៃទី 9 ខែ​កញ្ញា​ឆ្នាំ 2023 នេះ សកម្មភាព​ត្រាក់ទ័រ​ភ្ជួរ​ដី​នៅលើ​ដី​របស់​លោក​នៅតែ​មាន​បន្តទៀត ។ ហេតុនេះហើយ​បាន​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ស្នើ​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ដល់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​បាន​ជ្រាប ។​

​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​សាន​គរ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថា ដី​នេះ​ជា​ដី​របស់​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង ពិតប្រាកដ​មែន ហើយ​លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​2007 អតីត​អភិបាលខេត្ត​ឯកឧត្តម ណា​ម ទុំ ជា​អភិបាល​ខេត្ត​កំពង់ធំ​ចាស់ លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង​បាន​អាស្រ័យ​ផល លើ​ដី​នេះ ។ បើតាម​សម្ដី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតថា លោក​ឧត្តមសេនីយ៍ឯក ទៀ​វ ប៊ុន​ខេង បាន​ធ្វើ​អាងទឹក​ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ផងដែរ ៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com