ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​តែ​អបអរសាទរ​នឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​លោក​មេ​ប៉ុស្តិ៍​មួយ​រូប​ត្រូវ​រាជរដ្ឋាភិបាល​ដកចេញ​ពី​ក្រប​ខណ្ឌ

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​តែ​អបអរសាទរ​នឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​លោក​មេ​ប៉ុស្តិ៍​មួយ​រូប​ត្រូវ​រាជរដ្ឋាភិបាល​ដកចេញ​ពី​ក្រប​ខណ្ឌ

រឿង​ពាក់ព័ន្ធ​នឹង​លោក​មេ​ប៉ុស្តិ៍​មួយ​រូប​ត្រូវ​រាជរដ្ឋាភិបាល​ដកចេញ​ពី​ក្របខណ្ឌ ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​និង​កំពុង​តែ​អបអរសាទរ​នឹង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ។​

​បើ​តាម​ប្រភព​ពី​មន្ត្រី និង​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​ពី​ប្រវត្តិ​បុរស​ទាំង​ពីរ​នាក់​នេះ បានបញ្ជាក់​ថា ឈ្មោះ​ហុង សារ៉ុម និង​ឈ្មោះ​ម៉ៅ សា​រ៉េ​ន នេះ​ត្រូវ​ជា​បងប្អូន​ជីដូនមួយ​បង្កើត​និង​គ្នា ។​

​ប្រភព​បាន​បញ្ជាក់ថា អំឡុង​ឆ្នាំ​2000 ធ្លាប់​ជាប់គុក​នៅ​ព្រៃ ស ម្នាក់ 8 ឆ្នាំ រួច​ម្ដង​មក​ហើយ ពាក់ព័ន្ធ​និង​ករណី​ប្លន់ នៅ​ស្រុក​បារាយណ៍ ។ នៅពេល​ដែល​ចេញពី​គុក​ព្រៃ ស មកវិញ ក៏​បាន​ចែក​មុខសញ្ញា​គ្នា ។ ឈ្មោះ​ម៉ៅ សា​រ៉េ​ន ចូល ទាហាន ហើយ​ឈ្មោះ​ហុង សារ៉ុម ចូល​នគរបាល ។ រហូតមកដល់ ឆ្នាំ 2015 នេះ​បាន​ណាត់​ជួប​គ្នា នៅ​ស្រុក​ស្ទោង ព្រោះ​កាល​នោះ ឈ្មោះ​ហុង សារ៉ុម​នេះ មេ​គេ​អោយ​យាម​នៅ​ផ្សារ​ស្ទោង នៅពេល​ណាត់គ្នា​បាន​ហើយ ក៏​កើត​ជា​ប្លន់​ទូរ​មាស​ទាំង​កណ្ដាល​ថ្ងៃ នៅក្នុង​ផ្សារ​ស្ទោង​តែម្ដងទៅ ។ ហើយ​ជាប់​រឿង​ប្លន់​ផ្សារ​ស្ទោង​នេះ ហុង សារ៉ុម តុលាការ​កាត់ទោស ហុង សារ៉ុម ចំនួន​  5 ឆ្នាំ អនុវត្ត​ទោស 3 ឆ្នាំ ព្យួរ 2 ឆ្នាំ ចំណែក​ឈ្មោះ ម៉ៅ សា​រ៉េ​ន ជាប់ទោស 6 ឆ្នាំ​ពេញ ។ ករណី​ខាងលើ​នេះ សូមអោយ​ក្រសួង​ពាក់ព័ន្ធ​ស្រាវជ្រាវ​បន្ត​ផង​ទាន ។​

​ដោយ​ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​យល់​ឃើញ​ថា មន្ត្រី​នៅ​ក្របខ័ណ្ឌ​នីមួយៗ គួរតែ​ថ្នាក់លើ ស៊ើប​ប្រវត្តិ​ឲ្យបាន​ច្បាស់ មុន​នឹង​សម្រេច​ឲ្យចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​ក្នុង​ជួរ​ស្ថាប័ន​នីមួយៗ ។​

​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ក៏​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​យកចិត្តទុកដាក់​និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com