ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​អន​ឡាញ​នៅក្នុង​ស្រុក​ស្ទោង​មាន​ច្រើន​ទីតាំង​គេ​ស្គាល់​ម្ចាស់​ទីតាំង​មានឈ្មោះ​លោកយ៉ា​ជា​សមត្ថកិច្ច​ស្រុក​ស្ទោង​ជា​អ្នកមើលការខុសត្រូវ​

​ល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​អន​ឡាញ​នៅក្នុង​ស្រុក​ស្ទោង​មាន​ច្រើន​ទីតាំង​គេ​ស្គាល់​ម្ចាស់​ទីតាំង​មានឈ្មោះ​លោកយ៉ា​ជា​សមត្ថកិច្ច​ស្រុក​ស្ទោង​ជា​អ្នកមើលការខុសត្រូវ​

ល្បែងស៊ីសង​ប្រភេទ​មាន់​ជល់​អន​ឡាញ​នៅក្នុង​ស្រុក​ស្ទោង​មាន​ច្រើន​ទីតាំង​និង​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​ទៀត​កំពុងតែ​រីក​រាលដាល​ក្នុងស្រុក​ស្ទោង​ច្រើន​សន្ធឹកសន្ធាប់​ដូចជា​ទី​តាំង​មាន់​ជ​ល់អន​ឡាញ​ទី​តាំងទី 1 នៅក្នុង​ភូមិ​ងួន​ស៊ីម​ឃុំ​កំពង់ចិនត្បូង ទី 2 នៅក្នុង​ភូមិ​កំពង់ក្ដី​ឃុំ​កំពង់ចិនត្បូង ទី​តាំងទី 3 នៅក្នុង​ភូមិ​ត្នោត​ឃុំ​កំពង់​ចិន​ជើងស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​និង​ទីតាំង​មួយទៀត​នៅ​ចំណុច​សួនច្បារ​ជាប់​កន្លែង​លក់​បាយ​ជិត​និង​ផ្សារ​ស្ទោង​ចាស់ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពីរ​អ្នកមើលការខុសត្រូវ​ល្បែង​មាន់​ជ​ល់អន​ឡាញ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា គេ​មាន​មេ​ឈ្មោះ​លោក យ៉ាជា​សមត្ថកិច្ច​ស្រុក​ស្ទោង​ជា​អ្នក​រៀបចំ​បង់លុយ​ទៅ​ថ្នាក់លើ​អស់ហើយ ហើយ​អ្នកមើលការខុសត្រូវ​ល្បែង​មាន់​ជ​ល់អន​ឡាញ​នេះ​បន្ត​ទៀត​ថា បើ​ចង់​ជ្រាប​ច្បាស់​សូម​ទាក់ទង​ទៅ​លោក​យ៉ា ព្រោះ​គាត់​ជា​អ្នក​រៀបចំ​បង់លុយ​ទៅ​ថ្នាក់លើ ហើយ​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ល្បែង​មាន់​ជល់​ប្រភេទ​អន​ឡាញ​នេះ បើ​ចង់ដឹង​ច្បាស់​មានតែ​លោកយ៉ា​ទេ​បាន​គាត់​ដឹង ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់​ចិន​ជើង និង​ឃុំ​កំពង់ចិនត្បូង បាន​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ទៅដល់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​និង​លោក​អភិបាល​ខេត្ត​កំពង់ធំ​ជួយ​មាន​វិធានការ​ល្បែងស៊ីសង​ប្រភេទ​មាន់​ជ​ល់អន​ឡាញ​នេះ​ផង ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ផ្សា​ស្ទោង​ជិត​ចំណតរថយន្ត​ក៏​បាន​ផ្ញើ​រូបថត​មួយ​សន្លឹក​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​អំពី​ល្បែង​មួយចំនួនទៀត ដូច​ជា​ល្បែងស៊ីសង​ប្រភេទ​ខ្លា​ឃ្លោក​លេង​តាម​ទូរ​សព្ទ​ដៃ​ពេល​ថ្ងៃ​អ្នករត់ម៉ូតូឌុប​និង​អ្នករត់​ឡាន​តាក់ស៊ី​មក​ប្រមូលផ្ដុំ​គ្នា​លេងល្បែង​ខ្លា​ឃ្លោក​នេះ​នៅមុខ​ហាង​កាហ្វេ​ដែរ​ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន មេត្តា​ជួយ​មាន​វិធានការ​ផង​ទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com