ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឈ្មោះ គោ ហៅ រ័ត្ន មេ​ឈ្មួញ ជើង​ខ្លាំង​សម្រុក​ដឹកជញ្ជូន​ព្រៃឈើ​ចេញពី​ចំណុច​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក !

ឈ្មោះ គោ ហៅ រ័ត្ន មេ​ឈ្មួញ ជើង​ខ្លាំង​សម្រុក​ដឹកជញ្ជូន​ព្រៃឈើ​ចេញពី​ចំណុច​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា  យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក !

​មណ្ឌល​គី​រី ÷ ថ្មីៗ នេះ គិត​ត្រឹម​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រូបភាព ដែល​ក្រុមការងារ​ថត​បាន​អំពី​សកម្មភាព​ឈ្មួញ​ឈើ​ឈ្មោះ គោ ហៅ រ័ត្ន បន្ត​ដឹក​ជញ្ជូន​ឈើ តាម​រយៈ​រថយន្ត​ធុន​ត្រា ដឹក​ចេញពី​ស្រុក​អូររាំង និង​ចេញពី​ភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា យកទៅ​ទម្លាក់​នៅ​ចំណុច​៣៥ បន្ត​ដឹក​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក រីឯ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌល​គី​រី រក្សា​ភាព​ស្ងៀមស្ងាត់​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​! រិះគន់​ចំៗ​ទៅលើ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី
​ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​មេ​ឈ្មួញ​ឈើ​ឈ្មោះ រត្ន័ និង​បក្សពួក ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​។​

​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា រង​ការកាប់​បំផ្លាញ​គួរឲ្យ​ព្រួយបារម្ភ​បំផុត​ខណៈ​ដែល​លោក ថង សាវុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី មិន​គូរ​បណ្ដែតបណ្ដោយ ឲ្យ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ស្រុក​កែវ​សីមា ឈ្មោះ គោ ហៅ រត្ន័ ដឹកជញ្ជូន​ឈើ​ចេញពី ដែនជម្រកសត្វព្រៃ​កែវ​សីមា យក​ទម្លាក់​នៅ​ចំណុច ៣៥ រួច​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​សុខ​ស្រួល​បំផុត តាម​ប្រភព​ពី​ឈ្មួញ​រកស៊ី​ឈឺ​បាន​និយាយ​តៗ​គ្នា​ថា​គេ​រកស៊ី​ដឹក​ឈឺ​ទៅ​ស្រុក​យួន​បាន​ក៏​ដោយសារ​គេ​បាន​បង់លុយ​ជូន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​អស់ហើយ​

​ប្រជាពលរដ្ឋ​អំពាវនាវ ដល់​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី និង​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ ឈ្មួញ​ឈើ ឈ្មោះ រត្ន័ ជាបន្ទាន់ បើ​មិន​ដូច្នោះ​នោះទេ​
​ព្រៃឈើ​ដែល​នៅ​សេសសល់ បន្តិចបន្តួច​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​ពួក​ឈ្មួញ​ជាក់​ជាពុំខាន់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com