ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រឿង​មាន​បន្ត​ជា​រៀងរហូត​ព្រោះ​បទល្មើស​នេសាទ បាន​រិក​ដូច​ផ្សិត​នៅ​មូលដ្ឋាន​គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី ជលផល ជល​គី​រី​

រឿង​មាន​បន្ត​ជា​រៀងរហូត​ព្រោះ​បទល្មើស​នេសាទ បាន​រិក​ដូច​ផ្សិត​នៅ​មូលដ្ឋាន​គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី ជលផល ជល​គី​រី​

ស្រុក​ជល​គី​រី ទឹកដី​នៃ​ខេត្ត​កំពង់ឆ្នាំង ប្រជាពលរដ្ឋ សូម​គោរព ជូន​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រក្ខាប្រមាញ់​និង​នេសាទ និង លោក​ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធាន​រដ្ឋបាល​ជលផល មេត្តា​ជ្រាប អំពី​សកម្មភាព​បទល្មើស​នេសាទ លូ​ស្បៃ​មុង របាំង ណ​រ៉ាវ សាច់​ឈិ​បខៀវ ក្រហម សព្វថ្ងៃនេះ កំពុង​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង នៅលើ​ទឹកដី​នៃ​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង ក្រោម​ការគ្រប់គ្រង របស់​លោក​ខៀវ សុផាន​រិទ្ធ នាយ​ផ្នែក​ស្ដីទី​ជលផល កំពង់ប្រាសាទ​។​

​ប្រជាពលរដ្ឋ​សូម​បញ្ជាក់​ជូន​ថា​បទល្មើស​នេសាទ នៅក្នុង​ស្រុក​ជល​គី​រី ការបង្ក្រាប​កន្លងមក ជា​រៀងរាល់ឆ្នាំ ប្រៀប​បាន​ដូច​យក​ជី​ទៅ​បាច​ដាក់​ស្រូវ​អោយ​លូតលាស់​ល្អ ដុះ​ស្មើៗ​គ្នា​ចឹង បង្ក្រាប​ខ្លាំង កើន​ឡើង​ក៏​ខ្លាំង​ជាង​មុន ប្រជាពលរដ្ឋ​បាន​លើកឡើង ថា បើ​មិន​ចាត់​វិធាន​ទៅ​លើ​ជំនាញ​ដែល​គ្រប់គ្រង​នៅ​ទីនោះ​ទេ បានន័យថា នៅតែ​ដដែលៗ​ទេ ព្រោះ​គេ​បាន​ត្រូវ រ៉ូវ​គ្នា​អស់​ហើយ ។ រូបភាព​ខាងក្រោម​នេះ សុទ្ធតែ​ឈ្មួញ​ដែល​ចេះ​បំបាំង​ខ្លួន​ពួន អាត្មា រួមសុខ​រួម​ទុក សុ​ី​អត់សុី​ឃ្លាន ជាមួយ​លោក​ខៀវ សុផាន​រិទ្ធ នាយ​ផ្នែក​ស្ដីទី ជលផល កំពង់ប្រាសាទ ហើយ ។​

​ពីរ​នាក់​ដែល​មានឈ្មោះ ហ៊​ន ស្រេង និង​ឈ្មោះ​ផល សុភា រស់នៅ​ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង អ្នក​ទាំង​ពីរ គឺជា​មេក្លោង​ធំ​ដាក់លូ​ស្បៃ​មុង​ប្រចាំ​ភូមិ​កំពង់​បា​ស្រូវ និង​តែម្ដង ក្នុង​ម្នាក់ៗ​ចាប់​.8.​ទៅ​.10.​លូ ?.??

​បើ​តាម​ប្រភព​ព័ត៌មាន​គឺជា​ដៃស្ដាំ​ង ដៃ​ឆ្វេង របស់​លោក​ខៀវ សុផាន​រិទ្ធ​ផង អ្នកសារព័ត៌មាន​យើង បាន​តេ​ទូរស័ព្ទ​ទៅ​លោក​ដែរ តែ​គួរ​អោយ​សោកស្ដាយ ចូល​ហើយ​មិន​លើក លើក​ហើយ​មិន​និយាយ រហូត​ចុច​ជាប់រវល់​ថែមទៀត តាម​លេខ​ទូរស័ព្ទរ​គឺមាន​លេខ​.0886199956 ចំណែក​ឈ្មួញ​ដែល​ប្រមូល​ទិញ​កូន​ត្រី​នុយ​បទល្មើស មាន​ឈ្មោះ​ចែ​ភា រស់នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com