ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ជួយ​ស៊ែរ​ម្នាក់​មួយៗ​ឲ្យបាន​ដឹងដល់​បងប្អូន​យើង​នៅក្នុង​ខេត្តសៀមរាប​សេចក្តីជូនដំណឹង​សូម​ជម្រាប​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​!

ជួយ​ស៊ែរ​ម្នាក់​មួយៗ​ឲ្យបាន​ដឹងដល់​បងប្អូន​យើង​នៅក្នុង​ខេត្តសៀមរាប​សេចក្តីជូនដំណឹង​សូម​ជម្រាប​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​!

ការទន្ទឹងរង់ចាំ​របស់​បងប្អូន​ដែល​និយម​ចូលចិត្ត​លេង​ល្បែង​ភ្នាល់​ស៊ីសង​ដាក់​លុយ​កាក់ លក្ខ​​ណៈ​ស៊ីសាច់ហុតឈាម ដែល​រាជរដ្ឋាភិបាល​ចាស់ បាន​ហាមឃាត់ ជាពិសេស​ប្រឆាំង​នៅ​អនុសាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តី​ពី​ការផ្អាក​បិទ​ចោល​ទាំងអស់ នៅ​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទូទាំង​ប្រទេស​តែ​ឥលូវ​នេះ​ទីតាំង​ខេត្ត​សៀមរាប​របស់​យើងខ្ញុំ​ចាប់ផ្តើម​បើក​ដំណើរការ​យ៉ាង​ពេញទំហឹង​ទៅ​ហើយ មានដូចជា​កន្ទុយលេខ​វៀតណាម​និង​កន្ទុយលេខ​ថៃ​និង​÷
-​ល្បែងភ្នាល់​តាម​អន​ឡា​ញ​
-​ជាពិសេស​ជល់​មាន់​តាម​online
-​ល្បែង​ដល់​កាំជណ្ដើរ​ផ្ទះ​ពលរដ្ឋ​(​ប្រៀប​ដូច​កាស៊ីណូ​តាម​ភូមិ​និង​ក្នុង​ផ្សារ​)
​ធានា​ថា​មិន​ប៉ះ​ដល់​ដំណេក និង​មិន​រំខាន​ដល់​លោក​ដា​ចម្រើន​អធិការ​ក្រុង​សៀមរាប​និង​លោក​តេង​ចាន់​ណាត​ស្នងការ​ខេត្ត​សៀមរាប​នឹង អជ្ញាធរ​មូលដ្ឋាន គណៈបញ្ជាការ​ឯកភាព​ខេត្ត ឡើយ​
​ហើយ​ទីតាំង​ល្បែង​របស់​យើង​មិន​ពិបាក​រក​ទេ គឺ ស្ថិតនៅ ទី 1 ក្នុង​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប ទី 2 ភូមិ​វត្ត​ស្វាយ​សង្កាត់​សាលា​កំរើក ទី 3 ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក ទី 4 ផ្លូវ 7 មករា​ភូមិ​ជន្លុង​សង្កាត់​សាលា​កំរើក ទី​5 ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម ទី 6 ភូមិ​ប្រមា​សង្កាត់​ក្របី​រៀល ទី 7​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្នុង​ខេត្ត​សៀមរាប​ជា​ពិសេស​តាម​ភូមិ​សង្កាត់​នី​មួយៗ គ្រប់​ទីកន្លែង តាម​ហាង​កាហ្វេ តូប​លក់​ចាប់ហួយ​កន្លែង​វី​ង​វេរ​លុយ​និង​ក្នុង​ផ្សារ​ចាស់​ស្ទើរតែ​គ្រប់​ភូមិ​សង្កាត់​ទៅ​ហើយ​ជាច្រើន​កន្លែង​ទៀត​.
​អា​ស្រយ័​ដូច​បាន​ជម្រាបជូន​ខាងលើ​???​សុំ​បងប្អូន​ដែល​និយម​លេង​ល្បែងស៊ីសង​ភ្នាល់​ប្រាក់ ស៊ី​សា​.​ច់​ហុត ឈា​.​ម សុំ​អញ្ជើញ​រួសរាន់ ចូល​លេង​អោយបាន​ច្រើន​កុះករ​នៅ​រដូវ​ភ្ជុំបិណ្ឌ​នេះ​កុំបី​ខាន ។​

​សុំ​បញ្ជាក់​÷ ទីតាំង​របស់​យើងខ្ញុំ​គ្មាន​អាជ្ញា​បណ្ណ័​ទទួលស្គាល់​ពី​ភាគី​ណាមួ​យ​ទេ មានតែ QR code មួយ​សន្លឹក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខ្លាច​ញ័រ​កន្ទុយ​! ហើយ​គ្រប់​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្ដាល​ភូមិ​សង្កាត់​ក្រុង​និង​ខេត្ត​បាន​ត្រឹម​ចុះ​ធ្វើ​ស្ថិតិ​មិន​ហ៊ាន​សូម្បី​ក្អក​ជាមួយនឹង​ល្បែង​ទាំង​នេះ​ឡើយ​បាន​ត្រឹម​រាយការណ៍​ជូន​ថ្នាក់លើ​។​

​បើ​បងប្អូន គ្មាន​លុយ​លេង​ទេ បងប្អូន​អាច​លក់​របស់របរ ម៉ូតូ រថយន្ត ខ្សែក​ខ្សៃដៃ បញ្ជាំ​ប្លង់​ផ្ទះ ដីធ្លី និង​ធ្វើ​អ្វីៗ​ក៏​បាន​ដើម្បី​អោយមាន​លុយ ចូល​លេង​កំសាន្ត​សប្បាយចិត្ត និង​លើក​មុខមាត់​ខេត្តសៀមរាប​យើង ទាំងអស់គ្នា​ឱ្យ​មាន​សក្កដានុពល​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​។​

​សូម​អរគុណ​និង​សូម​ជូនពរ​សុខភាព​ល្អ​ជោគជ័យ​គ្រប់​វិស័យ​ល្បែង​ក្នុង​ក្រុង​សៀមរាប​ទាំងមូល​ហើយ​បងប្អូន​មិន​ស្គាល់​ទីតាំង​ល្បែង​ទាំងនេះ​សូម​ទាក់ទង​មក​អង្គភាព​យើងខ្ញុំ​តាមរយៈ​លេខ​ទូរ​សព្ទ​016963007​ដើម្បី​ក្រុមការងារ​ជូន​បងប្អូន​ទៅដល់​ទីតាំង​តែ​ម្ដង​ដើម្បី​មុខមាត់​ខេត្ត​សៀមរាប​ទាំង​មូល​និង​កិត្តិយស​របស់​ក្រុង​សៀមរាប​យើង​ផង​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com