ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ​មាន​ករណី​ហិង្សា​លោក​អធិការ ស្រុក​លើកដែក (​អាំង​ធូរ​)​ឆ្លើយ​ថា​អត់​មាន​អ្នកប្ដឹង

ក្នុង​កាស៊ីណូ​ថ្ម​ពេជ្រ​មាន​ករណី​ហិង្សា​លោក​អធិការ ស្រុក​លើកដែក (​អាំង​ធូរ​)​ឆ្លើយ​ថា​អត់​មាន​អ្នកប្ដឹង

(​កណ្ដាល​)៖ មាន​ការលើកឡើង​ថា កាលពី​ថ្ងៃ​ទី​០៨.​ខែតុលា​ឆ្នាំ​.២០២៣ កន្លងទៅ មាន​ករណី​ផ្ទុះ​ហិង្សា​ក្នុង កាស៊ីណូ ថ្ម​ពេជ្រ ដែល​មាន​ទីតាំង នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ស្ថិតនៅ​ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​ ​ដោយ​ភាគី​ម្ខាង ជា​មនុស្ស​ប្រុស​ដែល​ចូល​មក​លេងល្បែង​ក្នុង​កាស៊ីណូ និង​ភាគី​ម្ខាង​ទៀត ជា​មនុស្ស​ស្រី ដែល​ជា​ភ្ញៀវ​មក​លេង​ល្បែង​ដូច​គ្នា​ ។ ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវ​លោក អាំ ធូ អធិការ​ស្រុក​លើកដែក អះអាងថា ពុំ​មាន​បណ្ដឹង មក​ដល់​រូបលោក​ទេ​! ។​

​សេចក្ដីរាយការណ៍​បញ្ជាក់ប្រាប​អង្គភាព​សារព័ត៌មាន​យើង​ថាៈ អំពើហិង្សា​ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ត្រង់​ចំណុច​ខាងលើ​គឺ​កើតឡើង រវាង​ជនជាតិ​វៀតណាម និង​ជនជាតិ​វៀតណាម​ដូចគ្នា​! ហើយ​ពួកគេ​ពុំ​បាន​ប្ដឹងផ្ដល់​នោះឡើយ​

​គួ​រម្លឹកថា ជាគោលការណ៍ កាស៊ីណូ​នីមួយៗ​នៅ​កម្ពុជា គេ​មិន​តម្រូវ​ឱ្យ​ជនជាតិ ខ្មែរ ចូល​លេង​ល្បែងស៊ីសង​នោះឡើយ​។​ ក្នុង​នោះ​បើ​ខ្មែរ​ចូល​បម្រើ​ការងារ ឬ​សុំ​ច្បាប់​បើក​អាជីវកម្ម កាស៊ីណូ គឺជា​រឿង​ត្រឹមត្រូវ​​ ប៉ុន្តែ​បើ​ខ្មែរ​ចូល​លេង​ល្បែង​គឺជា​រឿង​ខុសច្បាប់​មួយ​រយ​ភាគរយ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប ជាបន្ទាន់ ចំពោះ​បទល្មើស​មួយ​នេះ​!​។​ តែ​ផ្ទុយទៅវិញ​កាស៊ីណូ ថ្ម​ពេជ្រ ត្រង់​ចំណុច​ក្បែរ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណ ស្ថិតនៅ​ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​ ​បែរ​ជា​បើក​លេង​ល្បែងស៊ីសង ជាប្រចាំ ដោយ​ភ្នាល់​ចាក់​លុយ​ធំៗ និង​បាន​កៀងគរ​ឱ្យ​ខ្មែរ ចូល​លេង​ល្បែង​យ៉ាង​ពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយ​ពុំ​មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​មូលដ្ឋាន​ឡើយ ។​ ធ្វើឱ្យ​មហាជន​ដាក់​ការសង្ស័យថាៈ រាល់​សកម្មភាព​ទាំងនេះ ប្រាកដជា អាជ្ញាធរ​មូលដ្ឋាន ជា​អ្នក​បើក​ភ្លើង​ខៀវ​ជាក់​ជាមិនខាន ទើប​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​បែប​នេះ​បាន​។​

​សេចក្ដីរាយការណ៍​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ថាៈ កាស៊ីណូ ថ្ម​ពេជ្រ គឺ​បាន​ធ្វើ​អាជីវកម្ម បើក​លេង​ល្បែងស៊ីសង រាល់​ថ្ងៃ​តែ​ម្ដង ខួបប្រាំងខួបវស្សា​!​។​

​ជាក់ស្ដែងៈ ក្រុម​អ្នក​ញៀន​ល្បែង ដែល​តែងតែ​ប្រមូលផ្ដំ​គ្នា ចូល​លេង​ល្បែងស៊ីសង ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ មួយ​នេះ​ជាប្រចាំ ។​ ​ភាគច្រើន​ជា​ពលរដ្ឋ ខ្មែរ យើង ដែល​នៅ​រាជធានី​ភ្នំពេញ​.​ស្រុក​កៀនស្វាយ​.​អ្នក​លឿង និង​នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល​នេះ​តែម្ដង​។​

​ដោយ​ជា​រៀង​រាល់​លើក ពួក​គេ​បើក​រថយន្ត​ដឹក​គ្នា​ផង និង ដឹក​មាន់​ជល់​ផង និង​ខ្លះទៀត ជិៈ​ម៉ូតូ​ស្ពាយ​កន្ត្រក មាន់​ជល់​ផងដែរ​។​ ដើម្បី​មក​ប្រមូលផ្ដុំ​គ្នា​លេង​ល្បែង បញ្ជល់មាន់ បៀ​រ អាប៉ោង យូគី រួម​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ដោយ​ភ្នាល់​ចាក់​លុយ​ធំៗ យ៉ាង​គគ្រឹកគគ្រេង​បំផុត​! ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ត្រង់​ចំណុច​ខាងលើ​។​

​មិន​ទាំងអស់​នោះ​ទេ​! ក្នុងនោះ​ក៏​មាន​ជនជាតិ​វៀតណាម​មួយចំនួន បាន​សម្រុក​មក​លេងល្បែង ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ផងដែរ​ ​ពោល​គឺ ពួក​គេ​ឆ្លង​ដែន ចូល​មក​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ក្អម​សំណ ដោយ​ពុំ​មាន​ការត្រួតពិនិត្យ និង​គ្មាន​មាន​លិខិតស្នាម ប៉ាស្ព័រ អ្វី​ឡើយ​។​

​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​.​រួម​និង​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​អន្តរជាតិ ក្អម​សំណ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ យ៉ាង ត្រចៀកចិត្ត​មើលមិនឃើញ ស្ដាប់​មិនឮ នូវ​រាល់​សកម្មភាព​ខាងលើ​។​

​បង្ករ​ជា​ក្ខណៈងាយស្រួល នឹង​មាន​សុវត្ថិភាព សម្រាប់ ខ្មែរ ចូល​លេងល្បែង​ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ក៏ដូចជា​ផ្ដល់​សុវត្ថិភាព​សម្រាប់ ជន​អន្តោរ​ប្រវេសន៍​វៀតណាម ដែល​ចូល​មក​លេងល្បែង នៅ កាស៊ីណូ​ថ្មរ​ពេជ្រ នោះ​ផ្ទាល់​។​

​យ៉ាងណាក្ដី នៅ​ថ្ងៃ​ទី​០៨ ខែតុលា​ឆ្នាំ​.២០២៣ ស្រាប់​លេច ឮ ដំណឹង​ថា កើតមាន​អំពើ​ហិង្សា​ក្នុង​កាស៊ីណូ ថ្ម​ពេជ្រ ទៀតផង ។ តើ​មន្ត្រី​ជំនាញ រួម​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​បែបណា លើ​អាជីវកម្ម​កាស៊ីណូ ថ្ម​ពេជ្រ មួយ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com