ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ឃាត់ខ្លួន​ស្ត្រី​ប្រធាន​ផ្នែក​ឥណទាន ធនាគារ​ABA ពាក់ព័ន្ធ​ករណី​បន្លំ​ឯកសា​រដក​លុយ​ធនាគារ​ជាង​២៧​ម៉ឺន​ដុល្លា​អាមេរិក​

ឃាត់ខ្លួន​ស្ត្រី​ប្រធាន​ផ្នែក​ឥណទាន ធនាគារ​ABA ពាក់ព័ន្ធ​ករណី​បន្លំ​ឯកសា​រដក​លុយ​ធនាគារ​ជាង​២៧​ម៉ឺន​ដុល្លា​អាមេរិក​

ភ្នំពេញ​៖ ឃាត់ខ្លួន​ស្ត្រី​ប្រធាន​ឥណទាន​ធនាគារ​ABA សាខា​បុរី​កីឡា ពាក់ព័ន្ធ​ករណី​បន្លំ​ឯកសា​ដក​លុយ​ធនាគារ ABA បុរី​កីឡា ផ្លូវ​១៦៩ កែង​១៣៤ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា វេលា​ម៉ោង​១៤​រសៀល​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៣ ។​

​ជនសង្ស័យ​ឈ្មោះ សារ សុគន្ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន​ឥណទាន​ធនាគារ​ABA សាខា​បុរី​កីឡា មាន​ទីលំនៅ​បន្ទប់​លេខ​១២C ជាន់​ទី​១២ ខុន​ដូរ​រ៉ូយ៉ាល់​ផាក​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ប្រាក់​ដែល​បាត់បង់​ចំនួន​ជាង​២៧០,៣៧៦ ដុល្លា​អាម៉េរិក​។​

​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​បន្លំ​ឯកសា​ដក​លុយ​ធនាគារ​ABA តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ​គ្រេង សុខ​ជាតា ភេទ ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នា​គារ​ABA សាខា​បុរី​កីឡា (​តំណាង​ធនាគារ​ABA) ស្នាក់នៅ​សង្កាត់​អូរ​ឬ​ស្សីទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ សារ សុគន្ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន​ឥណទាន​ធនាគារ​ABA សាខា​បុរី​កីឡា មាន​ទីលំនៅ​បន្ទប់​លេខ​១២C ជាន់​ទី​១២ ខុន​ដូរ​រ៉ូយ៉ាល់​ផាក​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ប្រាក់​ដែល​បាត់បង់​ចំនួន​២៧០,៣៧៦,៩៤ ។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com