ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេក​ឈូស​ព្រៃ​ធ្វើ​ផ្លូវ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ប្រ​ញ៉ាប់​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ថ្នាក់​អាជ្ញាធរ​ខេត្ត​ក្រចេះ​ស្ទឹងត្រែង​និង​កំពង់ធំ​រក្សា​ភាព​ស្ងៀមស្ងាត់​

ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេក​ឈូស​ព្រៃ​ធ្វើ​ផ្លូវ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ប្រ​ញ៉ាប់​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ថ្នាក់​អាជ្ញាធរ​ខេត្ត​ក្រចេះ​ស្ទឹងត្រែង​និង​កំពង់ធំ​រក្សា​ភាព​ស្ងៀមស្ងាត់​

​ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេក​ឈូស​ព្រៃ​ធ្វើ​ផ្លូវ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ដើម្បី​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ឡ​ង់ ល្បី​យូរ​ហើយ​ករណី​ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេក កាប់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​,​ខេត្ត​ស្ទឹងត្រែង​និង​ខេត្ត​ក្រចេះ​។ ហើយ​អ្វី​ដែល​លើសពីនេះ​ទៀត​នោះ​គឺ​ក្រុមហ៊ុន​នេះ​បាន​ឈូស​ព្រៃ ធ្វើ​ផ្លូវ​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​ស្នាក់ការ​ក្រុមហ៊ុន​របស់​ខ្លួន ចូលទៅក្នុង​តំបន់​ព្រៃ​ឡង់​។ រីឯ​លោក​លី ឈូ​ឆាង នាយក​ក្រុម ហ៊ុន​ស៊ីន​បាយ​អូ​ថេក ស្រែក​ប្រកែក​តាម​ទម្លាប់​ថា ក្រុម ហ៊ុន​របស់លោក មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឈូសឆាយ​ផ្លូវ​ដើម្បី​ដឹកឈើ​នោះ​ទេ​។ បើ​ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេ​កមិន​ពាក់ព័ន្ធ ហេតុអ្វី​បានជា​ផ្លូវ​នោះ​ចេញពី​ស្នាក់ការ​ក្រុម ហ៊ុន​ទៅវិញ​? យ៉ាងណា​ក៏​ដោយ​ភស្តុតាង ដែល​គេ​អាច​រក​ឃើញ​តាម​ប្រព័ន្ធ satellite គឺ​ខ្សែ​ផ្លូវ​បាន​ចេញពី​ស្នាក់ការ​ក្រុមហ៊ុន​ឆ្ពោះទៅ​តំបន់​ព្រៃ​ឡង់​។​

​បើ​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា ក្រុមហ៊ុន​ស៊ីន​បាយ​អូរ​ថេ​កបានចាប់ផ្ដើម ឈូសឆាយ​ផ្លូវ​នៅ​អំឡុង​ខែ ប្រាំង​ក្នុង​រង្វង់​ចុង​ខែ​មីនា​ដើម្បី​ចូល​ទៅ​ដឹកឈើ នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិសាស្ត្រ ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត ក្រចេះ​។ ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ ដើម្បី​សម្រុក​ក្នុងការ​ឈូសឆាយ​ធ្វើ​ផ្លូវ​ដែល​គេ​ប៉ាន់ប្រមាណ​ថា ក្នុង​រយៈ ពេល​៤​ឬ​៥​ថ្ងៃ​គេ​អាច​ធ្វើ​ផ្លូវ​បាន​ចំងាយ​ប្រហែល​ជាង​១ គីឡូម៉ែត្រ​។ សកម្មភាព​នៃ​ការ​ឈូសឆាយ​ផ្លូវ​នោះ​ទៀត សោត​ត្រូវគេ​ប្រាប់ថា បាន​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​ឆាប់​ហើយ ប្រញាប់​ដឹក​ឈើ​ចេញ​។ ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ត្រូវបាន​កាត់​ស្ទើរ​រាប​ដល់​ដី​ហើយ​បាន​ដឹក​ចេញ​តាម​រថយន្ត​ធំៗ​។​

​ក្រុមហ៊ុន​ដែល​ស្អុយ​ឈ្មោះ ក្នុង​របប​រកស៊ី​កាប់​ឈើ​នេះ​ត្រូវបាន​បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​រិះគន់​យ៉ាងខ្លាំង​។​ក្រុមហ៊ុន​នេះ​ល្បីល្បាញ​ក្នុង​របរ មិន​សុចរិត​ដែល​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​កម្ពុជា​។ តាម​ប្រភព​បានឲ្យដឹងថា ព្រៃឈើ​ប្រមាណ​ជាង​៣​ម៉ឺន​ហិច​តា ក្រោមលេស​ដីព្រៃ​សម្បទាន​ត្រូវ​ក្រុមហ៊ុន​នេះ កាប់បំផ្លាញ​ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ជាក់ស្ដែង​ពេលនេះ​គឺ​គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​តម្រាយ​ផ្លូវ ដែល​ក្រុមហ៊ុន​ទើប​នឹង​បាន​ឈូសឆាយ​ថ្មីៗ ដើម្បី​ចូល​ទៅ​ដឹក​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។ កាសែត​បរទេស​បាន​ហែក​កកាយ​ឈ្មោះ​ក្រុមហ៊ុន​ស៊ីន​បាយ​អូ​ថេក ក្នុង​របរ​មិន​សុចរិត ដែល​បាន​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​ប្រជាជាតិ​ខ្មែរ​។​

​មកដល់​ពេល​នេះ​ក្រុមហ៊ុន​នៅតែ​បន្ត​កាប់​ឈើ និង​ដឹក​ចេញ​តាម​រថយន្ត​ធំៗ​ជា​រៀងរាល់ថ្ងៃ​។ ក្រោមលេស​នៃ​ព្រៃឈើ​សម្បទាន​,​ការកាប់បំផ្លាញ​និង ចលនា​ឱ្យ​ប្រជា ពលរដ្ឋ​ចូល​ព្រៃ ដើម្បី​កាប់​ឈើ​ឲ្យ​ខ្លួន​នៅតែ​បន្ត​កើត មាន​។ ប្រជាពលរដ្ឋ​បាន​កែណ្ឌ​ប្រមូលគ្នា ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុនស៊ីន​បាយ​អូ​ថេក ហើយ​ក្រុម ហ៊ុន​នេះ​ក៏​មាន​គ្រឿងចក្រ​ខ្លួនឯង ដើម្បី​កាប់​ឈើ​ផងដែរ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅក្នុង​បណ្ដា​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​វិនាសកម្ម​ព្រៃឈើ​នេះ​មិន​ដែល​មាន​ប្រតិកម្ម​យ៉ាង​ណា​នោះឡើយ​។ ភាព​ស្ងៀមស្ងាត់​របស់​អាជ្ញាធរខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹងត្រែង ត្រូវ​គេ​មើលឃើញ​ថា​ទំនង​ជា​បាន​លាភសក្ការៈ​ពី​ក្រុមហ៊ុន​សិន​បាយ​អូ​ថេ​ក​នោះ​ហើយ​។​បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com