ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ដី​ព្រៃ​របស់​រដ្ឋ​ចំនួន​415​ហិច​តា ត្រូវបាន​ឈ្មួញ​ឈូសឆាយ​បំផ្លាញ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ដី​ព្រៃ​របស់​រដ្ឋ​ចំនួន​415​ហិច​តា ត្រូវបាន​ឈ្មួញ​ឈូសឆាយ​បំផ្លាញ​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​

ព្រះវិហារ ៖ ដី​ព្រៃឈើ​របស់​រដ្ឋ​រាប់សិប​ហិច​តា នៅ​ចំណុច​ភ្នំ​ប្រមេរ ឃុំ​ឆែប​1​ស្រុក​ឆែប ត្រូវបាន​មេ​ឈ្មួញ​ល្បីឈ្មោះ សាន វួ​ចឡេ​ង ភេទ​ស្រី​ទីលំនៅ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុ​ក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះវិហារ ដាក់​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​យក​ដី​ធ្វើក​ម្ម​សិទ្ឋ អាជ្ញាធរ​ស្រុក​ឆែ​ប មន្ទីរ​បរិស្ថាន​ខេត្ត​ក៍​ដូច​អាជ្ញាធរខេត្ត មិនទាន់​មាន​ចំណាត់ការ​​បណ្តែតបណ្តោយ​អោយ​មេ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​ព្យុៈ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត​ដី​ព្រៃ​នេះ​ស្ថិត​ក្រោម​ការការពារ​ដោយ​ព្រះរាជ​ក្រិត គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ។​

​យោង​តាម​ការបញ្ជាក់រ​បស់​លោកស្រី សាន វួ​ចឡេ​ង បានអោយដឹងថា ដីព្រៃ​ខាងលើ​ត្រូវ​បាន​ជីក​ករ​កាយ​ធ្វើ​ក្រវ៉ាត់​ព្រុំ​មាន​ទំហំ​415​ហិច​តា ពេល​នេះ​កំពង់​ឈួសឆាយ​បាន​ប្រហែលជា​ង​30​ហិច​តា​ហើយ លោកស្រី​បាន​អោយដឹងថា មុន​នឹង​លោកស្រី​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដី​ព្រៃ​នៅ​ចំណុច​ខាងលើ លោកស្រី​បាន​ដក​ថវិការ​ចំនួន​11​មុឺន​$​មក​រត់ការ​ជាមួយ​អាជ្ញាធរ​ស្រុក មន្ទី​ជំនាញ​ផ្សេងៗ​ជុំវិញ​ខេត្ត​រួច​អស់ហើយ ដោយ​អោយ​ឈ្មោះ​ពៅ ជា​អ្នក​រត់ការ​បំបិតមាត់​អាជ្ញាធរ មិនដឹង​ថា​អាជ្ញាធរ​ខាង​ណា​ខ្លៈ​បាន​ទទួល​សំណូក​ពុករលួយ​ពី​សំណាក់​លោក​ស្រី សាន វួ​ចឡេ​ង ខ្លះ​ទេ ។​

​ចំណែក​ឈ្មោះ​ពៅ ដែល​ទទួល​រត់ការ​ជាមួយ​អាជ្ញាធរ មិនអាច​សុំ​ការបញ្ជាក់​បានទេ​។​ កាលពី​ថ្ងៃ​15 ខែ​កញ្ញា ឆ្នាំ​2023 លោក​មេភូមិ​ឆែប​លិច ឈ្មោះ​សែន​តុ​ន បាន​ចេញ​លិខិត​បញ្ជាក់​លើ​ប្លង់​កាន់កាប់​លើ​ដី​ព្រៃ​របស់​រដ្ឋ ខុស​នឹង​ច្បាស់ ខុស​នឹង​បំរាម​របស់​ក្រសួង​បរិស្ថាន​ថែមទៀត​ផង ។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជយ័​សែន​ជា​ច្រើន​គ្រួសារ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ការិយាលយ័​ប្រជាពលរដ្ឋ​ស្រុកជយ័​សែន ប្តឹង​លោកស្រី សាន វួ​ចឡេ​ង ពី​បទ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​នៅ​លើ​ផល​ដំណាំ​របស់​ពួកគាត់ តែ​រហូត​មកដល់ពេលនេះ​អត់​មាន​អាជ្ញាធរ​ណា​ចេញមុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡូយ​។​
​លោក ឡ​ង់ សុបិន អភិបាលស្រុក​ឆែប ធ្លាប់​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដីព្រៃ​នោៈ​ជាមួយ​មន្ត្រី​បរិស្ថាន​រួច​ម្តង​ហើយ​តែ​មិនទាន់​មាន​វិធានការ​ចំ​ព្រោះ​មេ​ឈ្មួញ​នោះ​នៅឡើយ​ទេ ។​

​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នឹង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​អោយដឹងថា លោក​កំពង់​តាម​ចាប់​មេ​ឈ្មួញ​ឈ្មោះ សាន វួ​ចឡេ​ង​យក​មក​ផ្តន្ទាទោស​តាម​ច្បាស់ ចំពោះ​ដី​នោះ ​លោក​បានក៏សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់​រួចហើយ ។​

​ឯកឧត្តម សុខ សាន្ត​តារា អភិបាលរង​ខេត្ត ទទួលបន្ទុក​បរិស្ថាន បានអោយដឹងថា លោក​បាន​ទទួល​របាយ​ការណ៍​ពី​មន្ទីរ​បរិស្ថាន​រួចហើយ លោក​ចាំ​សុំ​គោលការណ៍​ពី​ឯកឧត្តម គឹម រិទ្ឋី អភិបាល​ខេត្ត​ព្រះវិហារ​សិន ថា​ ​តើ​ចាត់វិធានការ​បែប​ណា​ចំពោះ​ករណី​ដី​ព្រៃឈើ​នេះ ។​

​គេ​នៅ​ចាំបាន​ថា មុន​ពេល​បោៈឆ្នោត​សម្តេច​តេជោ បាន​ចេញ​បទបញ្ជា​អោយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​យកចិត្តទុកដាក់​បង្ក្រាប​ក្រុម​ឈ្មួញ​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើក​ម្ម​សិទ្ឋ តែ​បទបញ្ជា​នោះ​ត្រូវបាន​គេ​ទុក​ចោល​គ្មាន​ប្រសិទ្ឋភាព ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ឆែប​នឹង​ស្រុក​ជយ័​សែន បាន​សំណូមពរ​មក​ឯកឧត្តម គឹម រិទ្ឋី អភិបាល​ខេត្ត​ព្រះវិហារ នឹង​ជា​ប្រធាន​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នឹង​ឯកឧត្តម អៀង ផល្លែ​ត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេ​តា​ចាត់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះបង្ក្រាប​មេ​ឈ្មួញ​ឈូស​បំផ្លាញ​ព្រៃឈើ​ខាងលើ​នេះ​អោយមាន​ប្រសិទ្ឋភាព ជាពិសេស​សូមឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​បើក​ការស៊ើបអង្កេត​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះវិហារ​ផង ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com