ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ក្រុម​ញៀន​ល្បែងស៊ីសង​ដ៏​ធំ​ប្រចាំ​នៅក្នុង​ភូមិ​ក្រសាំង ជាប់​នឹង​របង​វត្ត​ត្រែង ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ សូម​អ្នក​អន្ទ្រើ​សជួយ​ពិនិត្យផង​!

ក្រុម​ញៀន​ល្បែងស៊ីសង​ដ៏​ធំ​ប្រចាំ​នៅក្នុង​ភូមិ​ក្រសាំង ជាប់​នឹង​របង​វត្ត​ត្រែង ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ សូម​អ្នក​អន្ទ្រើ​សជួយ​ពិនិត្យផង​!

​ខេត្ត​កំពង់ធំ ៖ សកម្មភាព​ក្រុម​ញៀន​ល្បែងស៊ីសង​ដ៏​ធំ​ប្រចាំ​នៅ​ក្នុង​ភូមិ​ក្រសាំង ជាប់​នឹង​របង​វត្ត​ត្រែង ស្ថិតនៅក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ តើ​លោក​មេ​ប៉ុស្តិ៍​ដឹង​ដែរ​ឬ​ធ្វើ​មិនដឹង​។ សកម្មភាព​នេះ​មិនមែន​ចាប់ផ្ដើម​នៅពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ ។ នៅពេល​ឱកាស​ភ្ជុំបិណ្ឌ​នេះ មកដល់ គឺ​ឈ្មោះ​អ្នកញៀន​ល្បែង​ត្រូវបាន​ប្រជាពលរដ្ឋ​ស្គាល់​យ៉ាង​ច្បាស់​ណាស់ ។​

​មេ​បាញ់អាប៉ោង​មាន​ចំនួន 4 រូប ៖
1-​ឈ្មោះ ជា​, 2-​ឈ្មោះ​ម៉ូត​, 3-​ឈ្មោះ ហុក​លី​, 4-​ឈ្មោះ រ៉េត ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា លេង​ជា​ប្រចាំ​ក្នុងភូមិ​ក្រសាំង ជាប់​របង​វត្ត​ត្រែង និង​ភូមិ​ត្រាច​។​

​ប្រជាពលរដ្ឋ​សូម​កោតសរសើរ​ចំពោះ​លោក​អធិការ​ដែល​ទើបនឹង​ឡើង​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ករណី​ផ្សេងៗ​ទាន់ពេលវេលា ពាក់ព័ន្ធ​និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​នោះ ក៏ប៉ុន្តែ​ច្រើនតែ​លោក​មេ​ប៉ុស្តិ៍​ដែល​ប្រើ​ក្បាច់​កន្ទេល​ធំ​បន្លំ​ដេក ។ សកម្មភាព​ល្បែងស៊ីសង​កំពុងតែ​កើត​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្ទោង ដូចជា​អាប៉ោង បៀ​រ មាន់​ជល់​តាម​ប្រព័ន្ធ អន​ឡាញ កំពុងតែ​រីក​រាលដាល​ដូច​ផ្សិត​ចំណែក​លោក​អធិការ​ស្រុក​ស្ទោង ជឹម រី​ណា កំពុងតែ​ធ្វើ​មិនដឹង​ធ្វើ​មិនឮ ឬ​ព្រោះតែ​មេ​ល្បែង​អន​ឡាញ​ទាំងនោះ​មាន​ខ្នងបង្អែក​រឹងមាំ បានជា​លោក​អធិការ​មិន​ហ៊ាន​ចុះបង្ក្រាប ព្រោះតែ​ជា​ឆ្នាំងបាយ​របស់​លោក​ផង​ក៏​មិនដឹង ។​

​ហេតុនេះហើយ​បាន​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​ដល់​លោក​ស្នងការ​ខេត្តកំពង់ធំ​ជួយ​ឱ្យ​មន្ត្រី​នៅក្រោម​ឱវាទ​ជួយ​ចុះមក​មើល​ទីតាំង​ល្បែង​ទាំងនេះ​ផង នៅលើ​ទឹកដី​ស្រុក​ស្ទោង​ជាពិសេស នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ទ្រា និង​ល្បែង​មាន់​ជល់​អន​ឡា​ញ ក្នុង​ឃុំ​កំពង់​ចិត្ត​ជើង និង​ឃុំ​កំពង់​ចិត្ត​ត្បូង អ្នកសារព័ត៌មាន​តែង​តែ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ស្រុក​ស្ទោង និង​សមត្ថកិច្ច​ស្រុក​ស្ទូង​ផងដែរ តែ​គ្មាន​ចំណាត់ការ​ទាល់តែសោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com