ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ពលរដ្ឋ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ជួយ​មើល​និង​ចាត់វិធានការ​លើ​មន្ត្រី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ស៊ីប្រាក់ខែ​របស់ រាស្ត្រ​ទៅ​ឃុបឃិត​ជាមួយ​បទល្មើស ដើម្បី​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន

ពលរដ្ឋ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ជួយ​មើល​និង​ចាត់វិធានការ​លើ​មន្ត្រី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ស៊ីប្រាក់ខែ​របស់ រាស្ត្រ​ទៅ​ឃុបឃិត​ជាមួយ​បទល្មើស ដើម្បី​ទាញយក​ប្រយោជន៍​ផ្ទាល់ខ្លួន

​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​ទំនើប​កើត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុង​តំបន់​សហគមន៍ ផ្ទោល​ស្រោង មាត់​ខ្លា ស្ថិតនៅក្នុង​ឃុំ​អន្លង់​សំណរ បាន​កើតឡើង​មិន​ថា​រដូវ​បិទ​និង​រដូវ​បើក​នេសាទ​នោះទេ​។ ហើយ ទាំងអស់នេះ​គឺ​ផ្តើម​មក​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ដោយ​មាន​លក្ខណ​:​ស៊ី​តាម​ជុំនាញ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប បណ្តាលឲ្យ​មាន​បទល្មើស​មាន​ដូចជារ​បាំង ណ​រ៉ាវ លូ​ស្បៃ​មុង ហើយ​ឈាន​មក​ដល់​ប្រើ​ឧបករណ៍​នេសាទ​ទំនើបៗ ខុសច្បាប់​ប្រើប្រាស់​អំពូល​ភ្លើង​ដាក់​ឆ្នុក​នៅពេល​យប់​ដើម្បី​ចាប់​យក​ត្រី​ចម្រុះ​ទាំង​តូច​ទាំង​ធំ ក្នុង​មួយ​យប់ៗ​រាប់​តោន ចំណុច​តំបន់​ស្នូល​ដែល​មហាជន​ដាក់ ហស​នាម​ថា ជា​តំបន់​ព្រួត​ស៊ីគ្នា គ្រប់​ជំនាញ ក្នុង​រូបភាព​ខាងក្រោម​នេះ គឺមាន​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​អន្លង់​សំណរ មាន​បរិស្ថាន ។​

​មាន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​នេសាទ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​យ៉ាង​ពេញបន្ទុក ទោះបី​សារព័ត៌មាន​ធ្វើ​ការចុះផ្សាយ​យ៉ាងណា ក៏​មន្ត្រី​ជំនាញ​គេ​មិន​ខ្វល់​និង​មាន​ចំណាត់ការ​ឡើយ​លើ​បទល្មើស​ទាំងនោះ​ឡើយ ព្រោះ​ទុកជា​ឆ្នាំងបាយ​របស់​ខ្លួន​។​

​តាម​ប្រភព​ពី​ប្រជា​នេសាទ​ម្នាក់​បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា​ក្រុម​អ្នកនេសាទ​ខ្នាត​ធំៗ​គឹ​គេ​បង់​ប្រាក់​ឲ្យ​មន្ត្រី​ជំនាញ​ប្រចាំ​ខែ​បើ​មិន​ដូច្នោះ​ទេ​គឺ​គេ​កំទេចចោល​តែ​បើ​អ្នក​បង់ប្រាក់​ហើយ​គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​។​

​ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​ឯកឧត្តម​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មេត្តា​មាន​វិធានការ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ចាក់គ្រឹះ​ដុះ​ស្លែ​ចាប់ដៃគ្នា​បំផ្លាញ​ធនធានធម្មជាតិ ជីវៈចម្រុះ​នៅ​ខេត្ត​សៀ រាប​ផង​ទាន ។ ព្រោះ​នា​បច្ចុប្បន្ននេះ បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​រីឯ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បានឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com