ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បទល្មើស​នេសាទ​នៅក្នុង​ខេត្ត​សៀមរាប​កំពុង​តែ​កើនឡើង ទាល់តែ​មាន​បញ្ជា​ពី​ថ្នាក់លើ ទើប​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​បង្ខំចិត្ត ទៅ​បង្ក្រាប​

បទល្មើស​នេសាទ​នៅក្នុង​ខេត្ត​សៀមរាប​កំពុង​តែ​កើនឡើង ទាល់តែ​មាន​បញ្ជា​ពី​ថ្នាក់លើ ទើប​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន​បង្ខំចិត្ត ទៅ​បង្ក្រាប​

បទល្មើស​ជលផល​ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​ខេត្តសៀមរាប ជាពិសេស​នៅក្នុង​ស្រុក​សូត្រ​និគម បាន​កើតឡើង​យ៉ាង​អនាធិបតេយ្យ នៅ​សង្កាត់​រដ្ឋបាល​ជលផល​កំពុង​ភ្លុក និង​សង្កាត់​រដ្ឋបាល​ជលផល​កំពុង​ឃ្លាំង ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​លោក​ពុំ ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល មេត្តា​មើល​មន្ត្រី​ក្រោម​ឱវាទ ដែល​កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ ជាមួយនឹង​បទល្មើស​ជលផល​ទំនើបៗ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​សូម្បី​តែ​នៅ​និង​សង្កាត់​រដ្ឋបាល​ជលផល​កំពុង​ភ្លុក​ក៏មាន​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប​ឈរជើង​នៅ​ជាមួយ​ដែរ តើ​ហាក់បីដូចជា​ធ្វើ​មិនដឹងមិនឮ ទាល់តែ​ថ្នាក់លើ​ដាក់បទបញ្ជា​មក​បាន​ឃើញ​ចុះ​ទៅ​បង្ក្រាប​បន្តិចបន្តួច​។ ហើយ​ក៏​សូម​បញ្ជាក់ថា បទល្មើស​ជលផល​នេះ បង្ក្រាប​នៅ​កន្លែង​ណា គឺ​កើនឡើង​នៅ​កន្លែង​នោះ​លើស​ដើម​ទៅ​ទៀត នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ ។​

​នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពុង​ឃ្លាំង​មានឈ្មោះ សុខ សុង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពុង​ភ្លុក​មានឈ្មោះ អ៊ាន ភឿត​។ ការឃុបឃិត​របស់​ជំនាញ​ពាក់ព័ន្ធ​បទល្មើស​នេសាទ ធ្វើឱ្យ​ធនធាន​មច្ឆា​ជាតិ​ចុះ​អន់ថយ​ម្ដង​បន្តិចៗ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com