ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ជាម ច័ន្ទ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ និង លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​គូរ​មើលរំលង​ម្ចាស់​បន​ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ​ឈ្មោះ តា អូន​ជា​មន្ត្រី​ប៉េអឹម​ផ្ទៃ​ប្រទេស ហ៊ាន​បើក​ល្បែងស៊ីសង​ឲ្យ​ពលរដ្ឋ​ខែ្មរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​លក្ខណះ​ទ្រង់ទ្រាយ​ធំ ចំនុច​ចំការកៅស៊ូ មិនទាន់​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ !

លោក ជាម ច័ន្ទ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ និង លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​គូរ​មើលរំលង​ម្ចាស់​បន​ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ​ឈ្មោះ តា អូន​ជា​មន្ត្រី​ប៉េអឹម​ផ្ទៃ​ប្រទេស ហ៊ាន​បើក​ល្បែងស៊ីសង​ឲ្យ​ពលរដ្ឋ​ខែ្មរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​លក្ខណះ​ទ្រង់ទ្រាយ​ធំ ចំនុច​ចំការកៅស៊ូ មិនទាន់​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ !

ត្បូងឃ្មុំ ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយ​ដែន ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់ មាន់ បៀ​រ អាប៉ោង និង​ល្បែង​ជាច្រើន​ទៀត​យ៉ាង​គគ្រឹកគគ្រេង ហើយ​បុគ្គល​ឈ្មោះ​តា​អូន ដែល​ជា​ម្ចាស់​ទីតាំង​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​កន្លងមក​.! រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា លោក ថាញ់ សុខ​វ៉ាត អធិការដ្ឋាន​នគរបាល​ស្រុក​ពញ្ញាក្រែក និង លោក លី​សុភា​លីន អភិបាល​ស្រុក​ពញ្ញាក្រែក បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​ស៊ីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន លេង​ស្រែក​ហ៊ោកញ្ជ្រៀវ ពេញ​ក្នុង​កាស៊ីណូ​ចក្រវាល​ជាយដែន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន នៅ​ចំណុច​ចម្ការកៅស៊ូ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​សេរី ។​

​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​ពី​អានុសាសន៍​របស់​ថ្នាក់ដឹកនាំ​កម្ពុ​ជា បាន​ចេញ​ចរាចរណ៍​ណែនាំ​នៅ​ពេល​ថ្មីៗ​នេះ ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ​ចក្រវាល​ជាយដែន ហ៊ាន​ផ្គើន​បទបញ្ជា​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​វិញ​។​

​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ័សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ធំៗ ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​ចំការកៅស៊ូ ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់ ជៀសវាង​អាចកេី​ត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​
​ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ។​

​ទើប​មាន​ការរិះគន់​ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ​និង​ល្បែង​ជាច្រើន​ទៀត​។ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្ដមសេនីយ៍ ស ថេត ឡេីង​តំណែង​ថ្មីៗ អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​លោក​ម៉ុន​មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្ត្បូងឃ្មុំ​ទៀតឡើយ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com