ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ការនាំ​ទំនិញ​ឆ្លងដែន​ពី​ប្រទេស កម្ពុជា​ទៅ​ប្រទេស ឡាវ ក្នុងស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​កើតមានឡើង​ដោយ​មិន​មាន​ការត្រួតពិនិត្យ និង​បង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ​ឡើយ​

ការនាំ​ទំនិញ​ឆ្លងដែន​ពី​ប្រទេស កម្ពុជា​ទៅ​ប្រទេស ឡាវ ក្នុងស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​កើតមានឡើង​ដោយ​មិន​មាន​ការត្រួតពិនិត្យ និង​បង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ​ឡើយ​

​ព្រះវិហារ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បានឱ្យដឹងថា រាល់ថ្ងៃ​ទំនិញ​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ឡាវ និង​ពី​ប្រទេស​ឡាវ មក​ប្រទេស​កម្ពុជា បាន​កើតឡើង​ជា​រៀងរាល់ថ្ងៃ ដោយ​ថ្ងៃ​ខ្លះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធម្មតា និង​ថ្ងៃ​ខ្លះ​ទៀត​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

​ប្រជាពលរដ្ឋ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ៖ ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ការនាំចេញ​អង្ករ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ឡាវ​ទាំង​រថយន្តៗ ដោយ​ឈ្មួញ​ដឹក​អង្ករ​តាម​រថយន្ត​ធំៗ រួច​ឈប់​នៅ​មាត់​ទន្លេ ហើយ​ឱ្យ​កម្មករ​លីដា​ក់លើ​ទូក កាណូត សម្រាប់​នាំចេញ​ទៅ​ប្រទេស​ឡាវ​តែម្តង​។ ក្រៅពី​ការនាំ​អង្ករ​កម្ពុជា ចេញ​ទៅ​ប្រទេស​ឡាវ ក៏​មាន​ការនាំ​ប្រេង បារី និង​ទំនិញ​មួយចំនួន​ទៀត​ពី​ឡាវ​មក​កម្ពុជា​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ជាទូទៅ​សកម្មភាព​នាំ​ទំនិញ​ឆ្លងដែន នៅ​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ហាក់​ពុំ​មាន​ការត្រួតពិនិត្យ និង​បង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង ធ្វើ​សេចក្ដីរាយការណ៍​ជូនទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ខិលខូច​ឈរជើង​នៅ​ទីនោះ​ផង​ទៀន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com