ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ប្រជាពលរដ្ឋ​អំពាវនាវ ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ​ជួយ​មាន​វិធានការ​បញ្ឈប់​សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ ធុន​ធ្ងន់ ឆ្ពោះ​ទៅ​ប្រទេស​ឡាវ ដែល​កំពុងតែ បំផ្លាញ​ផ្លូវជាតិ​លេខ​៩៤​

​ប្រជាពលរដ្ឋ​អំពាវនាវ ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ​ជួយ​មាន​វិធានការ​បញ្ឈប់​សកម្មភាព​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ ធុន​ធ្ងន់ ឆ្ពោះ​ទៅ​ប្រទេស​ឡាវ ដែល​កំពុងតែ បំផ្លាញ​ផ្លូវជាតិ​លេខ​៩៤​

​ព្រះវិហារ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ណា​រ៉ុង ឃុំ​ឆែប​ពីរ និង​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ ឲ្យជួយ​បញ្ឈប់​សកម្មភា​ពរថ​យន្ត​ដឹកជញ្ជូន​ទំនិញ ធុន​ធ្ងន់ ដែល​តែងតែ​ធ្វើ​សកម្មភាព​ដឹក​អង្ករ​ទៅ​លក់​នៅ​ប្រទេស​ឡាវ​ទាំងយប់​ទាំង​ថ្ងៃ ដែល​បណ្តាល​ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​៩៤ រង​ការខូចខាត ធ្វើឱ្យ​ពួកគាត់​ពិបាក​ធ្ងើដំណើរ និង​ដឹកជញ្ជូន​កសិផល​នានា​ទៅ​កាន់​ទីផ្សារ​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ណា​រ៉ុង ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​26​ខែតុលា ឆ្នាំ​2023​នេះ​ថា​។​កំណាត់​ផ្លូវជាតិ​លេខ​94 ពី​ស្រុក​ឆែ​ប ទៅ​ព្រំដែន​ប្រទេស​កម្ពុជា​ឡាវ កាលពី​ឆ្នាំ​កន្លងទៅ ទោះ​រដូវវស្សា​ភ្លៀង​ធ្លាក់ ជោគជាំ​យ៉ាងណា ក៏​មិន​ដល់​ថ្នាក់​រង​ការខូចខាត​ធ្ងន់ធ្ងរ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ធ្វើ​ដំណើ​រដែរ​។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ផ្លូវជាតិ​លេខ​៩94​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ ដោយសារ​រថយន្ត​ធុន​ធ្ងន់​ដឹក​អង្ករ ទៅ​លក់​នៅ​ឯ​ប្រទេស ឡាវ និង​រថយន្ត​ដឹក​សុីម៉ង់តិ៍​ពី​ព្រំដែន​ឡាវ​យកមកល​ក់​ក្នុង​ស្រុក បើកបរ​ទាំងយប់ ទាំង​ថ្ងៃ ទើប​បណ្តាល​ធ្វើឱ្យ​ផ្លូវ​នេះ​រង​ការខូចខាត​ធ្ងន់ធ្ងរ​យ៉ាងនេះ​។​

​ប្រជាពលរដ្ឋ​សូម​សាទរ និង​សប្បាយរីករាយ​ចំពោះ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ក្រោយ​ពេល​ភ្លៀង​ចាប់ផ្តើម​រាំង​ភ្លាម បាន​ដឹក​ជញ្ជូន​គ្រឿងចក្រ​មក​ធ្វើ​ការជួស​ឆាយ ជួសជុល ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​94​ឡើងវិញ រហូតមកដល់​ថ្ងៃ​បាន​ជួសជុល​យ៉ាង​ស្អាត​បណ្តើរៗ​ហើយ​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ស្របពេល​ដែល​ក្រុមការងារ ជួសជុល ថែទាំ​ផ្លូវ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ កំពុង​ធ្វើ​សកម្មភាព​ជួសជុល​ផ្លុវ គឺ​គាត់​សង្កេតឃើញ​ថា​រថយន្ត​ដឹក​អង្ករ​ទៅ​លក់​នៅ​ប្រទេស​ឡាវ មិន​មាន​សកម្មភាព​ដឹក​ដូចពេលមុនៗ​ទេ ដែល​កត្តា​នេះ​ពួកគាត់​សន្និដ្ឋានថា​មក​ពី​គេ​កំពុង​ជួសជុល​ផ្លុវ​ទើប​រថយន្ត​ដឹក​អង្ក​រ​មិន​មក ឫ​មួយពេល​ផ្លូវ​ធ្វើ​ស្អាត​ហើយ ទើប​រថយន្ត​ដឹក​អង្ករ​នេះ​ដំណើរការ​ឡើងវិញ​?​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឆែប​ពីរ ឃុំ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​សំណូមពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ សូមមេត្តា​បញ្ឈប់​សកម្មភាព​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដឹក​អង្ករ​ទៅ​លក់​នៅ​ប្រទេស​ឡាវ កុំ​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ដំណើរការ​តទៅទៀត​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មិន​ចង់​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ដោយសារតែ​រថយន្ត​ធុន​ធ្ងន់​ធ្វើឱ្យ​ខូច​ផ្លូវ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com