ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ពិតជា​អស្ចារ្យ​មែន​! ឈ្មួញ​ដី ល្បី​ឈ្មោះ​ទួន ចន្ទ្រា មិន​ត្រឹមតែ​នាំ​កម្លាំង​ទៅ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​៦​គ្រួសារ​នោះ​ទេ ថែម​ទាំង​ប្រើល្បិច​ក​ក់លុយ ហើយ​ប្តឹង​ម្ចាស់​ដី​ដែល​មាន​ប្លង់រឹង​ថែមទៀត​

ពិតជា​អស្ចារ្យ​មែន​! ឈ្មួញ​ដី ល្បី​ឈ្មោះ​ទួន ចន្ទ្រា មិន​ត្រឹមតែ​នាំ​កម្លាំង​ទៅ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​៦​គ្រួសារ​នោះ​ទេ ថែម​ទាំង​ប្រើល្បិច​ក​ក់លុយ ហើយ​ប្តឹង​ម្ចាស់​ដី​ដែល​មាន​ប្លង់រឹង​ថែមទៀត​

ឈ្មួញ​ដី​ឈ្មោះ ទួន ចន្ទ្រា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ជាប់ចោទ​ប្រើ​អំពើហឹង្សា​បំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​៦​គ្រួសារ​នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្លាប់​ប្រើ​ល្បិច​ប្តឹង​ឲ្យ​តុលាការ​ចាប់ខ្លួន​ម្ចាស់​ដី ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​ស្របច្បាប់ ដែល​ហៅ​ប្លង់រឹង​នៅ​ភូមិ​ខាងលើ​នេះ​ទៀតផង​។​

​លោក​មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​ប្រាប់ឲ្យដឹង​ថា ឈ្មួញ​ដី​ឈ្មោះ ទួន ចន្ទ្រា នេះ​បាន​ប្រើល្បិច​ចង់​លេប​យក​ដី​របស់​លោក​ចំនួន​ជាង​១៥​ហិតា នៅ​ភូមិ​ស្រយង់​លើ ឃុំ ស្រុក​គូលែន ខេត្ត​ព្រះវិហារ នេះ​តាំងពី​ឆ្នាំ​២០២១ ។

​លោក​មឿង សុន បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា ស្ត្រី​ឈ្មោះ​ទួន ចន្ទ្រា នេះ បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ដី​១៥​ហិច​តា នេះ ក្នុង​តម្លៃ​ជា​១០​ម៉ឺន​ដុល្លារ​អាម៉េរិក ដោយ​បាន​កក់​ប្រាក់​ចំនួន​៣​ម៉ឺន​៥​ពាន់​ដុល្លារ​អាម៉េរិក ។ ប៉ុន្តែ ក្រោយមក​ឈ្មោះ ទួន ចន្ទ្រា មិន​ព្រម​ប្រគល់​ប្រាក់​ដែល​នៅសល់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក តាម​កិច្ចសន្យា​នោះទេ​។ មិន​មិន​ត្រឹមតែ​មិន​ព្រម​ប្រគល់​ប្រាក់​តាម​កិច្ចសន្យា​នោះទេ ឈ្មោះ​ទួន ចន្ទ្រា បាន​យក​ដី​១៥​ហិកតា ទៅ​ជួល​ឲ្យ​អ្នកដទៃ​ដាំ​ដុះ​លើ​ដី​នេះ ថែមទៀត​ផង​។

​លើសពី​នេះ​ឈ្មោះ​ទួន ចន្ទ្រា បាន​ប្តឹង​លោក មឿង សុន ទៅ​តុលាការ​ខេត្ត​សៀមរាប ហើយ​តុលាការ​ខេត្ត​សៀមរាប​បាន​ចេញ​ដី​ការ​បញ្ជារ​ឲ្យ​ប៉េអឹម​ខេត្ត​សៀមរាប​ចាប់ខ្លួន​លោក ក្រោយមក​បាន​ដោះលែង​វិញ ដោយសារតែ​លោក​មាន​ឯកសារ​ភស្តុតាង​ត្រឹមត្រូវ​។​

​លោក មឿង សុន បានឲ្យ​ដឹង​បន្ថែមទៀតថា ស្ត្រី ទួន ចន្ទ្រា ក៏​បាន​ប្តឹង​រូប​លោក​ទៅ​អយ្យការ​ខេត្តព្រះវិហារ ពី​បទ​ព្រហ្មទណ្ឌ ចូល​ទៅ​តុលាការ​ខត្ត​សៀមរាប​ដែរ ហើយ​លោក​ទី​វ សុ​វន្ថា​ល់ ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ បាន​ចាត់​រឿង​បណ្តឹង​របស់​ស្ត្រី ទួន ចន្ទ្រា​នេះ ជា​បន្តបន្ទាប់​។​

​បន្ថែម​ពីលើ​នេះ​ទៀត ស្ត្រី ទួន ចន្ទ្រា បាន​ប្តឹង​សុំ​ដី​ការសម្រេច​រក្សា​ការពារ​ដី​ជាង​១៥​ហិកតា ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​លោក​មឿង សុន ទៅ​តុលាការ​ព្រះវិហារ ហើយ​តុលាការ​ខេត្ត​ព្រះវិហារ បាន​ចេញ​ដី​ការសម្រេច​ហាម​មិន​ឲ្យ​លោក មឿន សុន ផ្ទេរសិទ្ធិ លក់ បញ្ចាំ ធ្វើ​អំណោយ បានឡើយ​។ ប៉ុន្តែ ដី​ការសម្រេច​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​ព្រះវិហារ ត្រូវ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​បដិសេធចោល ។​

​លោក​មឿង សុន បានបញ្ជាក់​ថា ទោះបី​សាលាឧទ្ធណ៍​ត្បូងឃ្មុំ​បាន​បដិសេធ​ចោល ដីការ សម្រច​រក្សា​ការពារ​របស់តុ​លាកា​រខេត្ត​ព្រះវិហារ ជា​ច្រើន​ខែ​ហើយ​ក៏​ដោយ ក៏​លោក​នៅតែ​មិន​អាច​ចូល​កាន់កាប់​ដី​ដែល​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​លោក​បាន​នៅឡើយ ដែរ​ដោយសារ​តែ​តុលាកា​ខេត្ត​ព្រះវិហា​មិន​បាន​ចុះ​អនុវត្ត តាម​ការសម្រេច​របស់​សាលាឧទ្ធណ៍​ខេត្ត​ត្បូងឃ្មុំ​នៅឡើយ​។ បើទោះបីជា លោក​បាន​ដាក់​ពាក្យ​សុំ​ឲ្យ​អនុវត្តន៍​យ៉ាងណាក៏ដោយ​។​

​លោក​មឿង សុន បាន​សំណូមពរ​ឲ្យ​តុលាការ​ខេត្ត​ព្រះវិហារ មេត្តា​ចុះ​អនុវត្តន៍​ការសម្រេច​របស់​សាលាឧទ្ធណ៍​ឲ្យបាន​ឆាប់ ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​រូបលោក ដែល​រងគ្រោះ​ក្រោម​ល្បិច​ដ៏​ពិសពុល​របស់​ស្ត្រី ទួន ចន្ទ្រា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com