ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រជា​នេសាទ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​មើល​ចំណាត់ការ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង គួរ​មាន​វិធានការ​បែបណា​?

ប្រជា​នេសាទ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​មើល​ចំណាត់ការ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង គួរ​មាន​វិធានការ​បែបណា​?

​របាំង​សាច់​អួន​មួយកន្លែងៗ​រាប់ពាន់​ម៉ែត្រ​នៅ​មុខ​វត្ត​ភូមិ ឬ​ស្សី​ដង្កួច ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្ត​កំពង់ឆ្នាំង​បណ្ដែត​ខ្លួន​តាំងពី​រដូវ​បិទ​នេសាទ ដល់​រដូវ​បើក មិនដែល​ឃើញ​បង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក្រោម​ល្បែង​លេង បិទ​ពួន របស់លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល ជលផល កំពង់ឆ្នាំង លុះ​បែកធ្លាយ​ដល់​អ្នកសារព័ត៌មាន ក្រៅ​ខេត្ត ក៏​កាត់ ពន្លិច​បង្គោល និង​ស្រាយ​ទំលាក់​សាច់​អួន លិច​ក្នុង​ផ្ទៃ​រឹមៗ ជម្រៅ​ពី​រ​ធ្នាប់ ទៅ​មួយ​តឹក​។

​ក្នុង​គោលបំណង ធ្វើឱ្យ​កំបាំង​ភ្នែក មហាជន ។ មើលទៅ​ឃើញ​សម្បើម​ពេក ឯ​ជនល្មើស បាន​អួតថា មន្ត្រីជលផល តាំងពី​ថ្នាក់​ខណ្ឌ ដល់​ផ្នែក សង្កាត់​សុទ្ធតែ​និយាយ​គ្នា​ត្រូវរ៉ូវ​អស់ហើយ ឯ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ខេត្ត​កំពង់ឆ្នាំង ក៏​ទំនង​ជា ត្រូវ​ថ្នាំ​ដែរ​ហើយ ។

​ឥឡូវនេះ ទន្ទឹមគ្នា​នឹង​លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល និង​ឯកឧត្ដម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​សម្ងំ​ស្ងៀម ផងដែរ មហាជន​ពិតជា​ឆ្ងល់​ថា​តើ​ឆាកល្ខោន​ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ បង្ក្រាប​រើសមុខ អ្នក​ដែល​ផ្ដល់​មធ្យោបាយ​សម្រាប់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​ពន្លិច​ក្នុង​ទឹក​រឹមៗ មុន​ពេល​ចុះ​ប្រតិបត្តិការ​ម្ដងៗ​រីឯ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​អត់​មាន​ខ្នងបង្អែក​ត្រូវ​ជំនាញ​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ដើម្បី​ជា​ការបិទបាំង​បទល្មើស​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com