ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ធ្លាយ​ថា​! មាន​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម ចូល​លេង​ល្បែង​ស៊ីសង គ្រប់​ប្រភេទ នៅក្នុង​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ មួយកន្លែង នៅ​ជិត​ច្រកព្រំដែន​ធ្លក នៅក្នុង​ទឹកដី សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​

ធ្លាយ​ថា​! មាន​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ វៀតណាម ចូល​លេង​ល្បែង​ស៊ីសង គ្រប់​ប្រភេទ នៅក្នុង​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ មួយកន្លែង នៅ​ជិត​ច្រកព្រំដែន​ធ្លក នៅក្នុង​ទឹកដី សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​

ខេត្ត​ស្វាយរៀង ÷ មហាជន ទូទៅ​ធ្លាប់បាន​ដឹង​ហើយ​ថា​!​គោលការណ៍​”​កាស៊ីណូ​”​និ​មួយៗ​នៅ​ប្រទេស កម្ពុជា គេ​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​នោះទេ​? ក្នុង​នោះ​បើ​ពលរដ្ឋ​ខ្មែរ​សុំ​ចូល​បំរើ​ការងារ ឬ​សុំ​ច្បាប់​អាជីវកម្ម បើក​”​កាស៊ីណូ​”​ជា​រឿង​ត្រឹមត្រូវ តែបើ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ទាំងនោះ​? គឺជា​រឿង​ខុសច្បាប់ មួយរយ ភាគរយ​។​

​តែ​ផ្ទុយទៅវិញ​! ម្ចាស់​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ មួយកន្លែង នៅ​ជិត​ច្រកព្រំដែន​ធ្លក ស្ថិតនៅ​ភូមិ​ទួល​កន្តើយ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង កំពុង​កៀងគរ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង​ល្បែង​(​បញ្ជាល់មាន់ បៀ​រ និង​ហ្គេម​បាញ់​ត្រី​)​ខុសច្បាប់ យ៉ាង​ពេញបន្ទុក រីឯ​.​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​!

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន បាន​រាយការណ៍​មក​ថា​! នៅក្នុង​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ មួយ​កន្លែង​ខាងលើ បង្កប់​ល្បែង​(​បញ្ជាល់មាន់ បៀ​រ និង​ហ្គេម​បាញ់​ត្រី​)​ខុសច្បាប់ បើក​ដំណើរការ​យ៉ាង​គគ្រឹកគគ្រេង ពោល​គឺ​លេង​រាល់​ថ្ងៃ​តែ​ម្តង បែរជា​.​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន មិន​អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ​! មហាជន សង្ស័យថា​! ត្រូវដង ត្រូវផ្លែ គ្នា​អស់​ហើយ​មើលទៅ ទើប​អាច​បើក​លេង​បាន​ដោយ​រលូន​បែបនេះ​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​! បន​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នៅក្នុង​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ មួយកន្លែង ដែល​មាន​ទីតាំង​នៅ​ជិត​ច្រកព្រំដែន​ធ្លក ស្ថិតក្នុង​ភូមិសាស្ត្រ ក្រុង​បាវិត ខេត្ត​ស្វាយរៀង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម ចូល​លេង​ភ្នាល់​ចាក់​លុយ ចាញ់ឈ្នះ រាប់លាន​.​រៀល ដល់ រាប់ពាន់​.​ដុល្លារ នាំគ្នា​ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង មិន ខ្លាចញញើត អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន សោះឡើយ​! ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ព្រួយបារម្ភ បញ្ហា​អសន្តិសុខ និង​ភ័យខ្លាច កើតមាន​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា ជាដើម​។ ហេតុនេះ ពួកគាត់​បាន​លើកឡើង​ថា​!​ភូមិ ឃុំ​.​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​កន្លងមកនេះ​។​

​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​សំណូមពរ​ទៅដល់ លោក ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក ប៉េង ពោធិ៍​សា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង សូម​ចាត់​កម្លាំង​ជំនាញ ក្រោម​ឪ​វា​ទ ចុះ​ត្រួតពិនិត្យ សាវ​ជ្រាវ​ភាពជាក់ស្តែង និង​មាន​វិធានការ​បង្ក្រាប​! បន​ល្បែង​សុីសង គ្រប់​ប្រភេទ នៅក្នុង​”​កាស៊ីណូ​”​គ្មាន​ស្លាក​យីហោ នៅ​ជិត​ច្រកព្រំដែន​ធ្លក ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ផង​ទាន​។​

​សូម​រំលឹក​ថា​! នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​កន្លងផុតទៅ សម្តេច​តេជោ ហ៊ុន​សែន អតីត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ កម្ពុជា បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល រាជធានី ទាំង​២៥.​ខេត្ត​.​ក្រុង​.​ត្រូវតែ​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ទៀតថា​! បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ស្រុក​.​ក្រុង​.​ខេត្ត​.​ណា​មិន​អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​នោះ​? និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​.!៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com