ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ជឹម រី​ណា អធិការ​ស្រុក​ស្ទោង​មាន​អ្វី​ពាក់ព័ន្ធ​និង​ម្ចាស់​បន​ល្បែង​អន​ឡាញ​ខុសច្បាប់ បាន​ជា​មិន​ចាត់វិធានការ​បង្ក្រាប ទុកឱ្យ​ប្រជាពលរដ្ឋ​វក់វី​ប្រមូល​លុយ​មក​ភ្នាល់​ផ្សងសំណាង​ទោះ​មាន​ការរាយការណ៍​ក៏​មិន​អើ​គឺ​ឡើយ

លោក ជឹម រី​ណា អធិការ​ស្រុក​ស្ទោង​មាន​អ្វី​ពាក់ព័ន្ធ​និង​ម្ចាស់​បន​ល្បែង​អន​ឡាញ​ខុសច្បាប់ បាន​ជា​មិន​ចាត់វិធានការ​បង្ក្រាប ទុកឱ្យ​ប្រជាពលរដ្ឋ​វក់វី​ប្រមូល​លុយ​មក​ភ្នាល់​ផ្សងសំណាង​ទោះ​មាន​ការរាយការណ៍​ក៏​មិន​អើ​គឺ​ឡើយ

​ស្រុក​ស្ទោង ល្បែងស៊ីសង​គឺជា​អំពើ​ខុសច្បាប់​ដែល​សង្គម​ស្អប់ខ្ពើម ប៉ុន្តែ​លោក​ជឹម រី​ណា ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​មាន​សេចក្តី​ទុក្ខ​ចិត្ត តែងតាំង​ជា អធិការ​ស្រុក​ស្ទោង​ថ្មីៗ​ហាក់​ភ្លេច​បទបញ្ជា​សម្តេច​អតីត​នាយករដ្ឋមន្ត្រី ព្រមទាំង​ភ្លេច​អំពី​ការប្តេជ្ញា​តាំងចិត្ត​បម្រើ​ប្រជារាស្ត្រ និង​សង្គមជាតិ ដើម្បី​រក្សា​ឱ្យបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​ផ្ទុយទៅវិញ​! អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន​លោក​អំពី​ទីតាំង​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​យ៉ាងណាក្តី ក៏​លោក​មិន​អើពើ​ទាល់តែសោះ ឬ​មួយ​លោក​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ម្ចាស់​ទីតាំង ល្បែងស៊ីសង​ទាំងនោះ​ទម្រាំ​អ្នកសារព័ត៌មាន​បញ្ជូន​សារ​តាមរយៈ Telegram ទៅកាន់​លោក​ក្តី តែ​លោក​អធិការ​រូបនេះ នៅតែ​សម្ងំស្ងៀម ធ្វើ​មិនដឹង មិនឮ​។ តើ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្ទោង​រំពឹង​លើ​សន្តិសុខ​ក្នុង​សង្គម និង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អ្វី​ទៀត បើ​លោក​អធិការ​រូបនេះ មិន​ទទួល​នូវ​ការឆ្លើយតប​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​រាយការណ៍​ជូន​លោក​យ៉ាង​ដូច្នេះ​?

​ជាក់ស្តែង ទីតាំង​ល្បែងស៊ីសង​បញ្ជល់មាន់​អន​ឡាញ​ខុសច្បាប់ នៅក្នុង​ឃុំ​ចំនួន 2 ឃុំ​កំពង់​ចិន​ជើង និង​ឃុំ​កំពង់​ចិត្ត​ត្បូ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កំពុង​មាន​សិទ្ធិ​អំណាច​ធំ ពង្វក់​ស្មារតី និង​ប្រមូល​លុយ​ខុស​ច្បាប់​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​យ៉ាង​សេរី គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​សោះឡើយ សូម្បីតែ​លោក​អធិការ ជឹម​រី​ណា ជា​សមត្ថកិច្ច​គ្រប់គ្រង​តំបន់​នៅ​ធ្វើ​មិនដឹងមិនឮ អើពើ​អ្វី​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមការងារ​សារព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក​អធិការ​តាមរយៈ​ប្រព័ន្ធ Telegram ដោយ​ឃើញ​ថា​លោក​បាន​ចូល​មើល​ប៉ុន្តែ​លោក​មិន​ឆ្លើយតប​វិញ​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​អាចដាក់​ការសង្ស័យ​បាន​ថា លោក​អធិការ​ប្រហែលជា​មាន​ការពាក់ព័ន្ធ​អ្វី​នឹង​ម្ចាស់​បន​ល្បែងស៊ីសង​ខុសច្បាប់​មែនហើយ​មើលទៅ​?

​យោង​ទៅតាម​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង មាត្រា​១: ត្រូវ​ហាមឃាត់​ជាដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើកលែង​តែ​បាន​ទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។ មាត្រា​១១: ជន​ណា​ដែល​ចេញមុខ​ការពារ​វង់​ល្បែងស៊ីសង​ឬ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទី​ណាក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​មួយ​ឆ្នាំ​ដល់​ប្រាំ​ឆ្នាំ​។​

​ដូច្នេះ​មានតែ​សង្ឃឹមថា ឯកឧត្តម ស សុខា និង ឯកឧត្តម ស​ថេត​និង ស្នើសុំ​ទៅ​ឯកឧត្តម​ស្នងការ​ខេត្តកំពង់ធំ​មេត្តា​ពិនិត្យ​និង​ចាត់​ធនធាន​ដែល​មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង ឃុំ​កំពង់​ចិន​ជើង និង​ឃុំ​កំពង់​ចិត្ត​ត្បូផង​និង​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ដើម្បី​រក្សា​ឱ្យបាន​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​សំណូមពរ​ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​និង​ឯកឧត្តម​ស្នងការ​ខេត្តកំពង់ធំ​ជួយ​មាន​ចំណាត់ការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ស្រុក​ស្ទូង​នេះ​ផង​ទាន​។ “​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com