ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

​ការកាប់បំផ្លាញ​ព្រៃឈើ​ចម្រុះ​ធ្វើជា​អុស​នៅតែ​មាន​បន្តសកម្មភាព​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការបង្ក្រាប​ពី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ឡើយ​

​ការកាប់បំផ្លាញ​ព្រៃឈើ​ចម្រុះ​ធ្វើជា​អុស​នៅតែ​មាន​បន្តសកម្មភាព​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការបង្ក្រាប​ពី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ឡើយ​

ដោយសារតែ​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់ក្រោម​មិន​ហ៊ាន​បង្ក្រាប​ទៅលើ​មេខ្លោង​ដែល​កំពុងតែ​បំផ្លាញ​ធនធានធម្មជាតិ​ចម្រុះ​ក្នុងព្រៃ​ឡង់​ក៏ដូចជា​គម្រប​ព្រៃ​ឡ​ង់ ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ មេខ្លោង​បំផ្លាញ​ធនធានធម្មជាតិ​ចម្រុះ​ជើង​ខ្លាំង​មួយ​រូប​នេះ​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ខេត្ត​កំពង់ធំ ដែល​មហាជន​ស្គាល់ឈ្មោះ​ច្បាស់​ថា​ជា​បុគ្គល​ដែល​មាន​ឈ្មោះ​រ៉េត ។​

​ការ​សម្រុក​ដឹកជញ្ជូន​អុស​ព្រៃចម្រុះ​សុទ្ធសឹងតែ​រថយន្ត​ខ្នាត​យក្ស​យី​ឌុប និង​វេរ​អង្គ មហាជន​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង​ពន់ពេក​ចំពោះ​ការបំផ្លាញ​ធនធានធម្មជាតិ​ទាំង​តូច​ទាំង​ធំ​ចម្រុះ ជា​កត្តា​មួយ​ធ្វើឲ្យ​រលាយ​នៅ​សម្បត្តិ​ធម្មជាតិ​ព្រៃឈើ​ម្ដង​បន្តិច​ម្ដង​បន្តិច ទាល់តែ​អស់​ទើប​ឈប់ ។ មេខ្លោង​ឈ្មោះ​រ៉េត​ដែលជា​ថៅកែ​ធំ​ដឹកជញ្ជូន​អុស​ព្រៃ​នេះ បាន​ចល័ត​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​នៅលើ​ទឹកដី​ខេត្ត​កំពង់ធំ តែ​ហាក់បីដូចជា​គ្មាន​ចំណាត់ការ​អ្វី​សោះ​។​

​មហាជន​និង​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ធ​ន​ធាន​ធម្មជាតិ និង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សូម ឯកឧត្តម មេត្តា​ដាក់​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ មកលើ​មេខ្លោង​បំផ្លាញ​ធនធានធម្មជាតិ​ចម្រុះ​ដែល​មាន​ឈ្មោះ​ខាងលើ​នេះ​ផង​ទាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com