ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ហាង​ខារ៉ាអូខេ NOVA ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ជា​កន្លែង​ចំណូល​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​

ហាង​ខារ៉ាអូខេ NOVA ស្ថិត​នៅ​ចំណុច​ចំការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ជា​កន្លែង​ចំណូល​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​

ខេត្ត​បន្ទាយមានជ័យ​÷ លោក​សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ប្រភព​ពី​អ្នក​វក់​និង​ល្បែង​ហ្គេម​អ៊ីនធឺណិត អះអាងថា ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​យ៉ាងជ្រៅ ជាមួយ នឹង​ហាង​ខារ៉ាអូខេ nova ឋិត​នៅ​ភូមិ​សាមគ្គី​មានជ័យ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​។ រីឯ​បុរស ឈ្មោះ​អ៊ុន​
​គឹម​សុង បដិសេធថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ហាង​ខារ៉ាអូខេ ដែល​គេ​សង្ស័យថា មាន​ល្បែងស៊ីសង​បង្កប់​នៅក្នុង​នោះ​ទេ​។​

​ក្រុម​អ្នក​ញៀន​ល្បែង​អ៊ីនធឺណិ​តឲ្យដឹងថា ទីតាំង​ល្បែង ស៊ីសង មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​យីហោ​ខារ៉ាអូខេ ស្ថិតនៅ​ត្រង់​ចំណុច​ចំការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បាន​ដំណើរការ​យ៉ាង​រលូន​និង​ដោយ​បើកចំហរ​។ ប្រភព​ពី​មន្ត្រី​អត់​លិឍ​ក្នុង​ក្រុង​ប៉ោយប៉ែត​អះអាងថា ហាង​ខារ៉ាអូខេ​យីហោ​ណូវ៉ា (NOVA) បាន​ដំណើរការ ដោយ​ក្នុង​នោះ​មាន​ល្បែង​អន​ឡាញ​ហ្គេម​ជាច្រើន​ប្រភេទ ដែល​កំពុង​ទាក់ទាញ​បាន​អ្នកលេង​ពិសេស​មាន​ជនជាតិ​ខ្មែរ​និង​បរទេស​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​លោក​អធិការ​ក្រុង​ប៉ោយប៉ែត សៅ សារឿ​ន បាន​ទទួល​ផល​លាភ​ជាមួយ​ហាង​ខារ៉ាអូខេ បង្កប់​ដោយ​ល្បែងស៊ីសង​នេះ ច្រើន​គួរសម​ដែរ​។​

​នៅ​ក្រុង​ប៉ោយប៉ែ​ត​មាន​ហាង​ខារ៉ាអូខេ ដែល​បង្កប់​ដោយ​ល្បែង​អេឡិចត្រូនិច​ជាច្រើន​កន្លែង ក្នុងនោះ​ក៏​មាន​ហាង​ខារ៉ាអូខេ​nova មួយ​ផង​ដែរ​។ ហាង​ខារ៉ាអូខេ​មាន​លាយ ឡំ ដោយ​ល្បែងស៊ីសង​ទាំងនោះ​ត្រូវ​គេ​ប្រាប់ថា ជា​ឆ្នាំង បាយ​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត ដែល​រួមមាន លោក​អធិការ សៅ សារឿ​ន និង មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ផងដែរ​។ ពី​ខាងក្រៅ​វា​ជា​ស្លាក​យីហោ​ហាង​ខារ៉ាអូខេ​សម្រាប់​ច្រៀង​រាំ ប៉ុន្តែ​នៅ ពេល​ចូល​ដល់​ខាងក្នុង វា​ជា​កន្លែង​លេង​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ដ៏​ទំនើប​។ អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​អាច​បង្ក្រាប​ទីតាំង ហាង​ខារ៉ាអូខេ​ទាំងនោះ​បាន​ទេ ពី ព្រោះ​វា​ត្រូវ​គេ​ប្រាប់ថា ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​នោះ​តែម្ដង​។ គេ​ខ្សឹប​ប្រាប់​ថា អធិការរង​ក្រុង​ប៉ោយប៉ែ​ត​មួយរូប មាន​ពាក់ព័ន្ធ​និង​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​នេះដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ចូល​ហាង​ខារ៉ាអូខេ​ទាំងនោះ​បាន​ខ្សឹប​ថា នៅ​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ហាង​ខារ៉ាអូខេ នៅ ក្នុង​ក្រុង​ប៉ោយប៉ែត​គឺ​សុទ្ធតែ​មាន​បន្ទប់​សម្រាប់​លេង ល្បែងស៊ីសង ជាពិសេស​ហ្គេម​ច្រើន​ប្រភេទ​។ អ្នក​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​ក៏​ច្រៀង​ទៅ​,​អ្នក​ចូល​លេង​ល្បែង ក៏​ចូល​លេង​ទៅ​។ ពី​ព្រោះ​រូបភាព​ខាងក្រៅ​គឺ​ហាង​ខារ៉ាអូខេ​ទេ​។ ប៉ុន្តែ​នៅ​ខាងក្នុង​បង្កប់​ទៅ​ដោយ​តុ និង​បន្ទប់​ល្បែង ស៊ីសង​ច្រើន​ប្រភេទ​។ ថៅកែ​ល្បែង​ហ្គេម​ទាំងនោះ​ត្រូវរ៉ូវ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ផង និង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ផង ទើប​អាច​ដំណើរការ​ទៅ​បាន​ដោយ​សុខ​ស្រួល​រហូត​ដល់​សព្វថ្ងៃនេះ​។ ជាក់ស្ដែង​ហាង​ខារ៉ាអូខេ nova មាន​មេការ​ឬ​ជំនួយការ​ម្នាក់​ឈ្មោះ អ៊ុន គឹម​សុង ដែលជា​អ្នក​ចាត់ ចែង​ផលប្រយោជន៍​លាភសក្ការៈ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ ថ្នាក់​។ បុរស​ឈ្មោះ អ៊ុន គឹម​សុង បដិសេធថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ហាង​ខារ៉ាអូខេ ដែល​គេ​ចោទ​ថា​មាន​ល្បែងស៊ីសង​នោះទេ​។​

​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយប៉ែ​ត​និយាយថា ទីក្រុង​មួយ​នេះ​កំពុង​ញាំញី​ដោយ​ល្បែងស៊ីសង​សឹង​គ្រប់​ច្រក​ផ្លូវ​។ គេ​ថា​កាស៊ីណូ​ធំៗ​ជា​ប្រភព​ល្បែង សម្រាប់​អ្នកមាន​លុយ ឆ្លង ដែន ឬ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លុយ​ច្រើន​ចូល​លេង​។ ប៉ុន្តែ​នៅ​តាម​ហាង​ខារ៉ាអូខេ និង​តាម​ផ្ទះល្វែង​ជាច្រើន ផ្សេង ទៀត​ក៏​មាន​ល្បែងស៊ីសង តាម​លំដាប់​សម្រាប់​ពលរដ្ឋ ខ្មែរ​និង​ជនបរទេស ចូល​លេង​ដោយ​សេរី​ដែរ​។ ប្រភព​នានា​និយាយថា បើ​មិន​ថ្វាយ​លាភសក្ការៈ​ជូន​សមត្ថកិច្ច​នៃ​យើង​ទេ​គេ​មិន​អាច​បើក​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត ឲ្យ​ដំណើរការ​ដោយ​ចំហរ​នោះ​បាន​ឡើយ​។ ទីបំផុត​គឺ​សមត្ថកិច្ច​នេះ​ហើយ​ដែល​ជា​អ្នក​សាង​បទល្មើស​នៅក្នុង​មូលដ្ឋាន​។ ដូច្នេះ​គេ​រំពឹងថា អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ករណី​ល្បែងស៊ីសង កំពុង​ពង្វក់ស្មារតី​ខ្មែរ​និង​ជនបរទេស​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ផង​។​

​ប្រភព​ឱ្យដឹងទៀតថា ក្រៅពី​ល្បែង​អន​ឡាញ​ច្រើន​ប្រភេទ​ដែល​បង្កប់​នៅ​តាម​ហាង​ខារ៉ាអូខេ ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​លោក​សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​នោះ​ក៏​មាន​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​អន​ឡាញ តាម​ផ្ទះល្វែង​មួយចំនួនទៀត ដែល​កំពុង​ដំណើរ ការ​ដោយ​លួចលាក់​។ និយាយ​ឲ្យ​ខ្លី វា​ជា​ប្រភព​ចំណូល របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​ទាំង​ក្រុង​ប៉ោយប៉ែត ក៏​ដូច ជា​នៅ​ខេត្ត​បន្ទាយ​មានជ័យ​នោះ​ផងដែរ​។ អាជ្ញាធរ​មាន សមត្ថកិច្ច​មួយចំនួន​និយាយ​ថា វា​ជា​បញ្ហា​លំបាក​ដែល​ឲ្យ​សមត្ថកិច្ច​ទៅ​វាយ​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​នោះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com