ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ បង្ហាញ​ការព្រួយបារម្ភ​អំពើចោរកម្ម និង​អំពើហឹង្សា ខណៈ​ល្បែអ​ន​ឡាញ​បើក​លេង​ពេញ​ខេត្ត​ទៅហើយនោះ​

ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ បង្ហាញ​ការព្រួយបារម្ភ​អំពើចោរកម្ម និង​អំពើហឹង្សា ខណៈ​ល្បែអ​ន​ឡាញ​បើក​លេង​ពេញ​ខេត្ត​ទៅហើយនោះ​

​ព្រះវិហារ​៖ ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ បាន​បង្ហើប​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​ប្តឹង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ទាក់ទឹន​នឹង​ការបើក​ឲ្យ​លេង​ល្បែងស៊ីសង តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ យ៉ាង​អាណាធិបតេយ្យ កំពុង​រីក​ដូច​ផ្សិត​ដែល​មាននៅ​តាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្ត​ព្រះវិហារ តែ​ទោះជា​យ៉ាងណា​ក៏​មិន​មាន​ការចុះ​បង្ក្រាប​។​
​ពួកគាត់​លើកឡើងថា ព្រោះ​គ្រប់​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online ទាំងអស់​នោះ​ប្រហែលជា​មាន​ខ្សែ​ខ្នងបង្អែក​នៅចាំ​កាង​ពីក្រោយ​ហើយ ទើប​គេ​ហ៊ាន​ឲ្យ​បើក​លេង​ពេញ​ទូទាំង​ខេត្ត​បែបនេះ​។​

នៅ​តាម​ទីតាំង​មួយចំនួន​ដែល​កំពុងតែប្រ​ម៉ូល​ផ្តុំគ្នា​លេង​យ៉ាង​អ៊ូអរ​បំផុត​ដូចជា​នៅ​ទីប្រជុំជន ចំណតរថយន្ត​ក្រុង​ព្រះវិហារ ទីតាំង​ហាង​ការ​ហ្វេ​នៅ​ភូមិ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ផ្សារ​ស្រុក​គូលែន ផ្សារ​ស្រ​យ៉ង់​កោះ​កេរ្ដិ៍ ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង តាម​អ្នកលេង​ល្បែង​បាន​បង្ហើប​ថា​ហ​នៅក្នុង​ក្រុង​ព្រះវិហារ​គ្រប់គ្រង​ដោះស្រាយ​ដោយ​លោក ឈ្មោះ (​រស្មី​)​ផងដែរ​។​
​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​ក្បែរ​ទីតាំង​លេងល្បែង Online ទាំងនោះ​បានឲ្យដឹងថា តាម​ភូមិ ស្រុក​នានា ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​កើត​មាន​ការបើក​ឲ្យ​ស្ទើរតែ​គ្រប់​ភូមិ​ទៅ​ហើយ​តាម​ភូមិសាស្ត្រ​ទាំងនេះ បើក​ឲ្យ​លេង​ល្បែងស៊ីសង តាម Online គ្រប់​ប្រភេទ​ទាំងអស់ មិនដែល​ឃើញ​សមត្ថកិច្ច បង្ក្រាប​នោះ​ទេ​។​

​ជុំវិញ​ការ​បើ​លេង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online នេះ​មិន​មាន​ការចុះ​បង្ក្រាប​ទាល់តែសោះ ពីរ​សមត្ថកិច្ច រហូតដល់​ពេល​ខ្លះ​ពួកគាត់ បាន​ទូរស័ព្ទ​ប្រាប់​ទាំង​មេ​ប៉ុស្តិ៍​ទៀត​ក៏​នៅតែ​គ្មាន​ការទប់ស្កាត់ និង​ចុះ​បង្ក្រាប​ដដែល​។
​បញ្ហា​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បានបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង​នៅពេល​ដែល​មាន​បើក​ឲ្យ​ល្បែងស៊ីសង និង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​ទាំងនេះ ដែល​បង្ក​ឲ្យមាន​អំពើហិង្សា​កើតឡើង​ក្នុងគ្រួសារ ក៏ដូចជា​ចោរកម្ម​ផ្សេងៗ​មាន​ចោរលួច​ចោរ​ប្លន់​ជាដើម​។​

​ពួកគាត់​បាន​សំណូមពរ​ផង​ដែរ​សូម​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់គួមេ​ត្តា អាណិត​អារ​សូរ​ដល់​ក្រុមគ្រួសារ​ពួកគាត់​ដែល​មាន​ការព្រួយបារម្ភ​ស្ថិត​ក្នុង​ការភ័យខ្លាច​នោះ​ជួយ​ផ្លាស់ប្តូរ​ឥរិយាបទ​បែរមក​ចុះ​ត្រួតពិនិត្យ​ឡើងវិញ និង​ទប់ស្កាត់​ផង​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគាត់​ផង​ដែរ​ការសង្ឃឹម​របស់​ពួកគាត់​មាន​តែ​ថ្នាក់​ដឹកនាំ​នៅក្នុង​ខេត្ត​ព្រះវិហារ​ជាពិសេស​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ និង​ឯកឧត្តម​ស្នងការ​ខេត្ត​ព្រះវិហារ​ជួយ​មាន​ចំណាត់ការ​ជូន​ពួកគាត់​ផង​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com