ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ដីព្រៃ​រាប់រយ​ហាត់​តា​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ត្រូវ​ក្រុម​ខិលខូច​លួច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប ដើម្បី​បំភាន់​ភ្នែក​ថ្នាក់លើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

ដីព្រៃ​រាប់រយ​ហាត់​តា​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ត្រូវ​ក្រុម​ខិលខូច​លួច​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប ដើម្បី​បំភាន់​ភ្នែក​ថ្នាក់លើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ខេត្តសៀមរាប ៖​នៅ​ថ្ងៃ​ទី 28 ខែ​ធ្នូ​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​មួយ​កន្លែង​ឃើញ​ត្រាក់ទ័រ​មួយ​គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព ឈូសឆាយ​ហើយ​ត្រាក់ទ័រ​មួយ​គ្រឿង​នោះ​ក្រឡេកឃើញ​អ្នកសារព័ត៌មាន​ក៏​បាន​រត់គេច​យករួចខ្លួន​ក្រោយមកទៀត​នៅ​ថ្ងៃ​ទី 4 ខែ​កុម្ភៈ​ឆ្នាំ 2024 ក្រុមការងារ​អ្នក​សារ ព័ត៌មាន​យើង​ក៏​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ម្ដងទៀត​ក៏​បាន​ឃើញ​ត្រាក់ទ័រ​ចំនួន 2 គ្រឿង​។ ពេល​ពេលនោះ​ក្រុម​អ្នកសារព័ត៌មាន​យើង​កំពុង​ផ្ដិត​យក​រូបភាព​ក៏មាន​បុរស​ម្នាក់​តាំងខ្លួន​ថា​ជា​ម្ចាស់​ដី​ហើយ​ក៏​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​ដី​នេះ​គេ​មាន​ប្លង់​ត្រឹមត្រូវ​។ ហើយ​គាត់​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ប្លង់​របស់​គាត់​នៅក្នុង​ទូរស័ព្ទ​ហើយ​ក៏​យក​ប្លង់​ក្នុង​ទូរស័ព្ទ​នោះ​បង្ហាញ​អ្នកសារព័ត៌មាន ។​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​ក៏​សុំ​យក​ប្លង់​នោះ​តាមរយៈ​តេ​ឡេ​ក្រាម​ប្លង់​នេះ​គឺ​ម្ចាស់​ដើម​ជា​អ្នក​ផ្ទេរសិទ្ធិ​នៅ​ភូមិ​កកោះ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប ត្រូវ​ផ្ទេរសិទ្ធិ និង​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប នេះ​ជា​រឿង​ចម្លែក​មួយ​អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី​និង​ស្រុក​ជីក្រែង​។​

​ហេតុអ្វី​ក៏​យក​ដី​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​យក​មក​ចុះហត្ថលេខា​និង​ប្រថាប់ត្រា​ដើម្បី​បំភាន់​ភ្នែក​អាជ្ញាធរ​ខេត្ត​សៀមរាប​ទៅវិញ ។ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឫស្សីស្រុក​ជីក្រែង​ខេត្តសៀមរាប បាន​សួរ​មក​អង្គភាព​សារព័ត៌មាន​យើង​ថា​ហេតុ​អ្វី​ដី​នៅក្នុង​ឃុំ​ពពក​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ បែរជា​អាជ្ញាធរ​ខេត្ត​សៀមរាប​ហ៊ាន​លួច​ធ្វើ​ប្លង់​បំភាន់​ភ្នែក​ថ្នាក់លើ​ទៅ​ទៅវិញ អង្គភាព​សារព័ត៌មាន​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​លោក​អភិបាលស្រុក​ជីក្រែង​ថ្មី ប៊ូ​ម៉េង​ទ្រី លោក​ឆ្លើយ​ថា​អត់​ដឹង​ទេ ។​ចុះ​ហេតុអ្វី​បុគ្គល​ម្នាក់​នេះ​រៀបចំ​ឯកសារ​ធ្វើ​ប្លង់​តាមរយៈ​ណា​?

​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឫស្សី​បាន​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​ថ្នាក់ដឹកនាំ ខេត្ត​កំពង់ធំ​និង​ខេត្ត​សៀមរាប​មាន​វិធានការ​បែបណា​ចំពោះ​ជនខិលខូច​មួយក្រុម​កំពុងតែ​បំភាន់​ផ្នែក​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​ដើម្បី​លួច​ធ្វើ​ប្លង់​កាន់កាប់​ដី​មួយ​កន្លែង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ហេតុនេះហើយ​ទើប​អង្គភាព​សារព័ត៌មាន​យើង​ស្នើ​សុំ​ទៅ​លោក​អភិបាលស្រុក​ជីក្រែង​និង​លោក​អភិបាលខេត្ត​សៀមរាប​ប្រាក់​សោភ័ណ្ឌ​មេត្តា​មាន​វិធានការ​ចំពោះជ​ន​ខិលខូច​មួយ​ក្រុម​នេះ​ផង​និង​ក្រសួង​មហាផ្ទៃ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដើម្បី​មាន​វិធានការ​ការពារ​ដី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យនៅ​គង់វង្ស​ដូចដើម​វិញ នេះ​ហើយ​ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ទៅ​លើ​លោក​អភិបាលស្រុក​ថ្មី ប៊ុ ម៉េង​ទ្រី និង​លោក​អភិបាលខេត្ត​សៀមរាប​ថ្មី ប្រាក់ សោភ័ណ្ឌ ជួយ​មាន​វិធានការ​ចំពោះ​ជន​ខិលខូច​មួយ​គ្រប់​នេះ​ផង ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​មាន​ចំណាត់ការ​ទៅលើ​ជនខិលខូច​មួយក្រុម​នេះ​ផង​ដើម្បី​ជា​គំរូ​ទៅដល់​មន្ត្រី​ល្អៗ​នៅក្នុង​ខេត្ត​សៀមរាប​នេះ ផង​ទៀន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com