ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក រ​ស់ ចន្ថា ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​លោក លន ចន្ថា អធិការរង​នគរបាល​ស្រុក​ស្អាង កំពុងតែ​សើម​មាត់​សើ​មករ​ក្នុង​រដូវចូលឆ្នាំ​ប្រពៃណី​ចិន បង្កើតឲ្យមាន​ល្បែងស៊ីសង មាន់​ជល់​ស្ទើរតែ​គ្រប់ ឃុំ​នៅក្នុង​ស្រុក​ស្អាង​

លោក រ​ស់ ចន្ថា ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​លោក លន ចន្ថា អធិការរង​នគរបាល​ស្រុក​ស្អាង កំពុងតែ​សើម​មាត់​សើ​មករ​ក្នុង​រដូវចូលឆ្នាំ​ប្រពៃណី​ចិន បង្កើតឲ្យមាន​ល្បែងស៊ីសង មាន់​ជល់​ស្ទើរតែ​គ្រប់ ឃុំ​នៅក្នុង​ស្រុក​ស្អាង​

កណ្ដាល ៖ ក្នុង​រយៈពេល​ចូលឆ្នាំ​ចិន​ប៉ុន្មាន​ថ្ងៃនេះ លោករ​ស់​ចន្ថា​អធិការ​ស្រុក​ស្អាង​និង​លោ លន ចន្ថា អធិការរង​ស្រុក​ស្អាង ត្រូវ​មហាជន​រិះគន់​ចំៗ​ថា លោករ​ស់​ចន្ថា​អធិការ​ស្រុក​ស្អាង និង​លោក​លន​ចន្ថា​អធិការរង​ស្រុក​ស្អាង​បាន​ទទួល​លាប​សក្ការៈ​ពី​ក្រុម​ញៀន​ល្បែង​បញ្ចូល​មាន់ ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្អាង​ដូចជា​នៅក្នុង​ឃុំ​កោះ​សាច់​ជលា​ដែល​មានឈ្មោះ​លោក​ឈាង​ជា​អ្នកបើក​ល្បែង​មាន់​ជល់​។ និង​ក្នុង​ឃុំ​ខ្ពប​មាន​ឈ្មោះ​លោក មៀឌ និង​លោក ម៉េង ហាក់ ត្រូវ​ជា​បងថ្លៃ​របស់​លោក​មេ​ប៉ុស្តិ៍​ខ្ពប ឈ្មោះ​លោក ក្ដី ជា​អ្នកបើក​ល្បែង​មាន់​ជល់​ការបើក​ឱ្យ​មាន​ល្បែងស៊ីសង​មាន់​ជល់​នៅក្នុង​មូលដ្ឋាន​នេះ​ក៏​ដោយសារ​តែ​លោករ​ស់​ចន្ថា​អធិការ​ស្រុក​ស្អាង និង​លោក លន ចន្ថា​អធិការរង​ស្រុក​ស្អាង​ជា​អ្នក​ទទួល​លាប​សក្ការៈ​ពី​ក្រុម​ញៀន​ល្បែង​ទាំងនោះ​ហើយ​ល្បែងស៊ីសង​បញ្ចូល​មាន់​នេះ​មាន​ជាច្រើន​កន្លែង​ទៀត​ដូចជា​នៅក្នុង​ឃុំ​ព្រែក​អំបិល​ផ្លូវ​ចូល​ទៅ​ទួលស្លែង និង​ឃុំ​ទឹក​វិល​ចន្លោះ​ស្ពាន លេខ​22 និង​ស្ពាន 23 និង​ឃុំ​ស្វាយ​ប្រទាល​។

​ហេតុនេះហើយ​បាន​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្សព្វផ្សាយ​ពី ព័ត៌មាន​នេះ​ទៅដល់​លោក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កណ្ដាល​លោក​ឧត្តមសេនីយ៍ ឈឿន សុខចិត្ត​បាន​ជ្រាប​អំពី​ការឃុបឃិត​គ្នា​ទទួល​សំណូក​ពី​ក្រុម​ញៀន​ល្បែង​មាន់​ជល់ ទាំងនោះ​ផង​ទាន​ហើយក៏​ស្នើសុំ​ទៅ​ដល់ លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ​មេត្តា​ជួយ​មានចំណាត់​ការចំ​ពោះលោ​ក​អធិការ​ស្រុក​ស្អាង​និង​លោក​អធិការរង​ស្រុក​ស្អាង​ផង ពុំ​ដូច្នោះ​ទេ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដែល​មាន​ល្បែងស៊ីសង​ទាំងនោះ​ត្រូវ​បែកបាក់​ប្រពន្ធ​កូន​និង​ត្រូវ លក់​ទ្រព្យសម្បត្តិ​ដើម្បី​យក​មក​លេងល្បែង​មាន់​ជល់​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ពួកគាត់​ដោយសារ​ល្បែង​ទាំងនេះ​ធ្វើឲ្យ​បែកបាក់​ក្រុមគ្រួសារ​និង​ខាតប​ង់​ទ្រព្យសម្បត្តិ​ដោយសារតែ​ការឃុបឃិត​របស់លោក​អធិការ​ស្រុក​ស្អាង​និង​លោក​អធិការរង​ស្រុក​ស្អាង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com