ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ត្រូវ​លោក ឈៀង ចំណាន បកអាក្រាត​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ត្រូវ​លោក ឈៀង ចំណាន បកអាក្រាត​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ

​លោក តុ​ប កក្កដា ត្រូវ​លោក ឈៀង ចំណាន រស់នៅ​ក្នុង​ភូមិ​កំពង់ក្ដី​ឃុំ​កំពង់​ចិត្ត​ត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ឆ្លើយ​បំភ្លឺ​ជូន​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ចេញ​លិខិតអនុញ្ញាត​ធ្វើ​កម្មសិទ្ធិ​ដីធ្លី ស្ថិត​នៅក្នុង​ចំណុច អូ​កំពប់​គ្រឿង ក្នុងភូមិ​ស​ល្ងាច ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។ ក្នុង​លិខិតបញ្ជាក់​របស់​លោក​តុ​ប​កក្កដា​ដី​នោះ​មាន​ចំនួន 10 ហ​ត្តា ក៏​ប៉ុន្តែ​រឿង​មួយ​គួរឱ្យ​លោក​ឈៀង​ចំណាន បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​នោះ គឺ​រឿង​លោក តុ​ប កក្កដា ចុះហត្ថលេខា និង​ប្រថាប់ត្រា​តម្រូវ​ឲ្យ​លោក ឈៀង ចំណាន បង់​ប្រាក់​មួយ​ហិកតា 100 ដុល្លារ​អាមេរិក ថ្នូរ​នឹង​ការចេញ​លិខិតអនុញ្ញាត​ឱ្យ​បន្ត​ធ្វើ​លិខិត​កម្មសិទ្ធិ​ស្របច្បាប់ ក៏​ប៉ុន្តែ​លោក ឈៀង ចំណាន បាន​ចរចា​ដី ក្នុង​១០​ហិកតា​នោះ លោក​សុំ​បន្ធូរបន្ថយ​នៅសល់​ចំនួន 500 ដុល្លារ​អាមេរិក ដើម្បី​ទទួលបាន​លិខិតអនុញ្ញាត​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ចុះហត្ថលេខា ដោយ លោក តុ​ប កក្កដា ។​

​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​នៅពេល​អ្នកសារព័ត៌មាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​នោះ ឃើញ​លោក ឈៀង ចំណាន កំពុងតែ​ធ្វើ​សកម្មភាព​កាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក ជា​ជម្រក​ត្រី​ពង​កូន​ស្ថិត​នៅ​តាម​បណ្ដោយ​មាត់​អូរ​កំពប់​គ្រឿង ក្នុងភូមិ ស​ល្ងាច ការកាប់​ទន្ទ្រាន ដី​ព្រៃ​ជា​ជម្រក​ត្រី​ពង​កូន​នៅក្នុង​ដែន​អភិរក្ស របស់​សហគមន៍​មួយ ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​អ្នកសារព័ត៌មាន​យើង ។​

​ពាក់ព័ន្ធ​ក្នុងការ​កាត់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​នេះ អ្នកសារព័ត៌មាន​យើង​តាម​ប្រជាពលរដ្ឋ​រាយការណ៍​និង​ផ្ដល់​ព័ត៌មាន​ក៏​បាន​ឃើញ​ដូច​ការរាយការណ៍​ពិតប្រាកដ​មែន ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ជួយ​ផ្ដល់​ព័ត៌មាន​នេះ​ទៅដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន អៀង សុផល្លែត និង​លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ឯកឧត្តម ងួន រតនៈ មេត្តា​ជួយ​ដាក់​មន្ត្រី​ចុះ​ពិនិត្យ​មើល​ដី នៅ​ចំណុច​អូ​កំពប់​គ្រឿង​ក្នុង​ភូមិ ស​ល្ងាច ឃុំ​ប្រឡាយ ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​នេះ​ផង​ទាន ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ​និង​ក្រុម​អ្នកសារព័ត៌មាន​យើង​ស្នើ​សុំ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​ស៊ើបអង្កេត​ទៅលើ​បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ឆ្នូនិ​ងលុយ​ចំនួន 500 ដុល្លារ​អាមេរិក​ដើម្បី​ទទួលបាន​កម្មសិទ្ធិ​ដី​ស្របច្បាប់​និង​កាប់បំផ្លាញ​ព្រៃ​លិច​ទឹកជា ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com