ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ស្នើសុំ​ដល់​រដ្ឋាភិបាល​ថ្មី គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សាវ​ជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​លើ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឱ្យ​មេខ្លោង​ធំៗ​ប្រព្រឹត្ត​បទល្មើស​នេសាទ​យក​លុយ​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប

ស្នើសុំ​ដល់​រដ្ឋាភិបាល​ថ្មី គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សាវ​ជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​លើ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង  និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឱ្យ​មេខ្លោង​ធំៗ​ប្រព្រឹត្ត​បទល្មើស​នេសាទ​យក​លុយ​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប

បទល្មើស​នេសាទ នៅក្នុង​ស្រុក​ជល់​គិរី ស្រុក​កំពង់លែង ក្រុង​កំពង់ឆ្នាំង​ខេត្ត​កំពង់ឆ្នាំង ចាប់ផ្ដើម ហ៊ុំ​ព័ទ្ធ​ចាប់​ត្រី​ហើយ ពេលនេះ ព្រោះ​អី​ថ្នាក់​ខេត្ត​មិន​ហ៊ាន​បង្ក្រាប​ទេ​ជា​រៀងរាល់​ឆ្នាំ​ដែល​បាន​កើតឡើង​ហើយ​ក៏​មាន​ឈ្មួញ​ទិញ​ត្រី​អ្នកផ្ដល់​មធ្យោបាយ​គ្រប់បែប​យ៉ាង​ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ​ដូចជា​កាប់​ព្រៃ​លិច​ទឹក​និង យកទៅ​ដាក់​សម្រាស រាប់ពាន់​មែក​គិតតែ​សម្រស់ ចំនួន​.៣.​ស្រុក​តែប៉ុណ្ណោះ​។​

​ចាប់ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ 2024 នេះ សកម្មភាព​ចាប់ផ្ដើម​ពីរ​ភូមិ​ពាម​ឆ្កោក​ស្រុក​ជល់​គី​រី រហូតមក​ដល់​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់លែង សំរោង​សែន ប្រឡាយ​មាស អន្លង់​កញ្ចុះ ។​
​មេ​ឈ្មួញ​ដែល​ឈរ​ជើងទិញ​ត្រី​និង​ផ្ដល់​មធ្យោបាយ​គ្រប់បែបយ៉ាង​ឲ្យ​ជនខិលខូច​ប្រព្រឹត្ត​បទល្មើស​នេសាទ​និង​កាប់​ព្រៃ​លិច​ទឹក​ដាក់​សម្រាស​ផងដែរ​។​

​ក្រុម​ប្រព្រឹត្ត​បទល្មើស​មាន​ឈ្មោះ​
​ទី​.១.​ឈ្មោះ​សុក្រ សំបូរ រស់នៅ​ភូមិ​ទី​.៧.​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្ត​កំពង់​ឆ្នាំ ។​
​ទី​.២.​ឈ្មោះ​ជ្រុយ​.​រស់នៅ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​.៣.​ឈ្មោះ​ផល្លា រស់នៅ​ខេត្ត​កំពង់ឆ្នាំង​។​
​ទី​.៤.​ឈ្មោះ​លីន រស់នៅ​ខេត្ត​កំពង់ឆ្នាំង​។​

​មេខ្លោង​ទាំង បួន​នាក់ នេះហើយ បាន​ធ្វើឲ្យ​ព្រៃ​លិច​ទឹក​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​រលាយ​ហិនហោច​អស់ ហើយក៏​ជា​មធ្យោបាយ​ដោះស្រាយ​សេដ្ឋកិច្ច​ជូន លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​។ ហើយក៏​ជា​មធ្យោបាយ​ផ្ដល់​សេដ្ឋកិច្ច​ជូន​លោក​លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​។ លោក​តាក់ សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង​។ ហើយ​ជា​ចំណូល​សេដ្ឋកិច្ច​យ៉ាងច្រើន​ចេញពី​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់​ខាងលើ​នេះ​ដែល​ជា​មេខ្លោង​ផ្ដល់​មធ្យោបាយ​ឲ្យ​ជនខិលខូច​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​គ្រប់​រដូវ​។

​ប្រជា​នេសាទ​ស្នើសុំរ​ឯកឧត្តម ពុំ ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល​និង​ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ប្រឆាំង​អំពើពុករលួយ ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​ស៊ើបអង្កេត​ទៅលើ​លោក ហិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​ស្នើ​សុំ​រដ្ឋាភិបាល​ថ្មី សម្ដេច បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត ជួយ​មាន​វិធានការ​ចំពោះ​មន្ត្រីក្រោមឱវាទ​មិន​យកចិត្តទុកដាក់​ថែរក្សា​ធនធានធម្មជាតិ​ធ្វើឱ្យ​បាត់បង់​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​ហើយ​នឹង​វិនាស​ហិនហោច​ព្រៃ​លិច​ទឹក​ផង​ដែរ​និង​ឈានទៅដល់​ការផ្ដល់​មធ្យោបាយ​ឱ្យ​ជនខិលខូច​យក​ដី​ធ្វើជា​កម្មសិទ្ធិ​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com