ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​លើកឡើង​ថា បទល្មើស​នេសាទ​ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង គឺ​នាយ​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​ឈ្មោះ​លោក​តាក់ សីហា​ក់ ជា​អ្នកបង្កើត ឱ្យ​មាន​បទល្មើស​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើង

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​លើកឡើង​ថា បទល្មើស​នេសាទ​ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង គឺ​នាយ​ផ្នែក​រដ្ឋបាល​ជលផល​ផ្សារឆ្នាំង​ឈ្មោះ​លោក​តាក់ សីហា​ក់ ជា​អ្នកបង្កើត ឱ្យ​មាន​បទល្មើស​កាន់តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើង

ពលរដ្ឋ​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន ទៀតថា បង្កើត​បទល្មើស នេសាទ​ខ្លួនឯង​គ្រប់​ទីកន្លែង ដើម្បី​អោយ​ឈ្មោះ សុខ ជ្រុយ ឈ្មោះ​ផល្លា ឈ្មោះ​លីន ឈ្មោះ សុក្រ សំបូរ ជា​អ្នកអនុវត្ត​ផ្ទាល់ យក​ផលប្រយោជន៍​មក​ចែក​គ្នា ក្នុង​ផលប្រយោជន៍ ដែល​បានមកពី ការបំផ្លាញ​សម្បត្តិ​ធនធាន​មច្ឆា​ជាតិ គឺ​បែងចែក​មួយចំនួនធំ យកទៅ​ជូន​លោក​(​លី ឡា​) នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​លោក (​ងិន ហ៊ុន​) ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ។​

​ប្រជាពលរដ្ឋ​ពិតជា​មាន​ការសោកស្ដាយ ព្រៃ​លិច​ទឹក​នៅ​ពេល​ដែល​ឃើញ​រង​ការកាប់​រុករាន​ដើម​រាំង​ដើម​តា​អ៊ួ​ធំៗ យក​ទៅ​ជ្រុំ​ធ្វើ​ជាសម្រាស់​រាប់ពាន់​ដុំ ដើម្បី​វា​រី​ត្រី​កុំ​ចម្រុះ​ចូល​នៅ​រួច​ហើយ​ចាប់ផ្ដើម​ហ៊ុំព័ទ្ធ ពី​ដើមខែ​កុម្ភៈ​មក​រហូត ក្នុង​មួយ​រដូវ​ចាប់ផ្ដើមហ៊ុំ​ចំនួន​ពីរដង រួច​ហើយ​ទៅ​កាប់​ព្រៃ​លិច​ទឹក​ដាក់​សារជាថ្មី​។​

​មិនដឹងថា ឯកឧត្តម​ពុំ ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជលផល ដឹង​ហើយ​ឬ​ធ្វើ​មិនដឹង ឬ​មួយ​រង​ចាំតែ​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បញ្ជា​ទើប​មាន​ចំណាប់​ការ ។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ស្នើសុំ​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ស៊ុន សុវណ្ណារិទ្ធ និង​ឯកឧត្តម ពុំ ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឪ​ម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រឆាំង​អំពើពុករលួយ ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​ស៊ើបអង្កេត​ទៅលើ​លោក តា​ក់សី​ហាក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង​ជា​អ្នក​បង្កើត​ឲ្យមាន​បទ​ល្មើស​នេសាទ និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ជា​អ្នក​បើក​ភ្លើង​ខៀវ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​រង់ចាំ​ទទួល​ផល​ពី​បទល្មើស​នេសាទ​បង្កើតឡើង​ដោយ​លោក តាក់ សីហា​ក់ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផ្សារឆ្នាំង​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ស៊ុន សុវណ្ណារិទ្ធ នឹង​ឯកឧត្តម ពុំ ស៊ីថា ប្រតិ​ភ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​រដ្ឋបាល​ជលផល ។​។

​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​មើល​មន្ត្រី​ខិលខូច​មួយចំនួន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ផង និង​ឯកឧត្តម កិត្តិ​នីតិកោសល​ប​បណ្ឌិត ឪ​ម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​ដាក់​មន្ត្រី​ស៊ើបអង្កេត​ពាក់ព័ន្ធ​អំពើពុករលួយ​មន្ត្រីខេត្ត​កំពង់ឆ្នាំង មួយចំនួន ។ និង​ស្នើសុំ​រាជរដ្ឋាភិបាល​ថ្មី សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត ជួយ​មាន​វិធានការ​ចំពោះ​មន្ត្រី ខិលខូច​មួយចំនួន ដែល​មិន​យកចិត្តទុកដាក់​ថែរក្សា​សម្បត្តិ​ធនធានធម្មជាតិ​និង​មច្ឆា​ជាតិ ធ្វើឱ្យ​បាត់បង់​ទាំង​ព្រៃ​លិច​ទឹក​គ្រប់​រដូវវស្សា​ជា​ជម្រក​ត្រី​ពង​កូន និង​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ខិលខូ​ច​រំលោភ​យក​ដី​ទៅ​ធ្វើ​ស្រែប្រាំង​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​បន្ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com