ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ទូក​ប្រើ ម៉ាស៊ីន​ធំៗ​អូស​អួន និង​ទូក​រុញ​ស៉ិប​កំពង់ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគ្រេង​នៅ​ចំណុចពាម​បាង​និង​បាឡត​ទឹកដី​ខេត្តកំពង់ធំ​យ៉ាង​មមាញឹក​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មិន​បង្ក្រាប​ឡើយ​

ទូក​ប្រើ ម៉ាស៊ីន​ធំៗ​អូស​អួន និង​ទូក​រុញ​ស៉ិប​កំពង់ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគ្រេង​នៅ​ចំណុចពាម​បាង​និង​បាឡត​ទឹកដី​ខេត្តកំពង់ធំ​យ៉ាង​មមាញឹក​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​មិន​បង្ក្រាប​ឡើយ​

​កំពង់ធំ ៖ ប្រជា​នេសាទ​លក្ខណ​:​គ្រួសារ បាន​អោយ​អង្គភាព​សារព័ត៌មាន​យើង​ដឹងថា​ជា​រៀងរាល់ថ្ងៃ​ពួគគាត់​តែងតែ​ឃើញ​ទូក​អូស​អួន​ដោយ​ម៉ាស៊ីន​ធំៗ​ជាច្រើន​គ្រឿង​កំពង់​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង​នៅ​ចំណុច​ពាម​បាង​និង​បាឡត​ទឹកដី​ខេត្ត​កំពង់ធំ​ធ្វើអោយប៉ះពាល់​ជីវភាព​របស់​ពួកគាត់ ដូចជា ដាច់​មង​របស់​ពួកគាត់​គ្មាន​សល់ អ្វី​ឡើយ ដោយសារ​ក្រុម​ទូក​អូស​ម៉ាស៊ីន​ធំ​នេះៗ​

​ប្រជាពលរដ្ឋ​អ្នកនេសាទ​ជា​លក្ខណ​:​គ្រួសារ​បាន​អោយដឹង​តាមរយ​:​ទូរ​សព្ទ​ថា​ជា​រៀងរាល់ថ្ងៃ​ពួគ​គាត់​ឃើញ​តែ​ក្រុម​ទូក​អូស​អួន​ម៉ាស៊ីន​ធំ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ ដោយ​មិន​ញញើត​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ណា​ឡើយ​នៅ​ចំណុច​ពាម​បាង​និង​បាឡត​ទឹកដី​ឃុំ​ពាម​បាង​ខេត្តកំពង់ធំ​រួម​និង​ទូក​រុញ​ស៉ិប​ជាច្រើន​គ្រឿង​ផង​ដែរ ។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ចំណុច ពាម​បាង​បាន​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​យើង ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅដល់​ជំនាញ​ពាក់ព័ន្ធ​និង​មន្ត្រី​ថ្នាក់​ជាតិ​មេត្តា​ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​មក​មើល​សកម្មភាព​ក្រុម​ជនខិលខូច​រួមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ទូក​អូស​អួន​ដោយ​ម៉ាស៉ីន​ធំៗ​គឺ​ចេញ​មកពី​កំពង់​ហ្កួង​ស្រុក​ក្រគ​ខេត្ត​ពោធិសាត់​ចេញ​ទៅ​ធ្វើ​សកម្មភាព​នៅ​ចំណុច​ខាង​នេះ​ជា​ជនជាតិ​វៀតណាម​មាន​ឈ្មោះ យ៉ាវ​.​តាំ​.​ថា​ណ​.​ស្រាយ​និង​សៅ​ហុង​ហើយ​ក្រុម​នេះ​មិន​ដឹង​ថា​ចេះ​វេទមន្ត​ធ្វើ​ទេ អោយ​សមត្ថកិច្ច​នៅ​ទីនោះ​មើល​មិន​ឃើញ​តែ​ម្តង ។​

​ពាក់ព័ន្ធ​និង​ព័ត៌មាន ខាងលើនេះ ប្រជាពលរដ្ឋ សំណូមពរ​ទៅ មន្ត្រី​ក្រសួង​កសិកម្ម​.​រុក្ខាប្រមាញ់​និង​នេសាទ ប្រចាំការ​នៅ​ទីនោះ​ពិសេស​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ចាត់វិធានការ​ទៅលើ​ក្រុម​ខិលខូច យ៉ាងណា​ចំពោះ​ទូក​អូស​អួន​ដោយ​ម៉ាស៊ីន​ធំៗ​និង​ទូក​រុញ​ស៉ិប​នៅ​តំបន់​ខាងលើ​នេះ ខណ​:​ក្រុម​នេះ​មិន​ញញើត​អនុ​សាន៍​របស់​សម្តេច​ម​ហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​មានប្រសាសន៍​ណែនាំ​មន្ត្រី​ខេត្ត​ទាំង​៦ ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប កុំឱ្យ​មាន​បទល្មើស​នៅ​ក្នុង​ខេត្ត​ទាំង​៦​នោះ​ឱ្យ សោះឡើយ ប្រហែល មាន​ខ្នងបង្អែក​ពីក្រោយ​ធំ​ជាង​នាយក​រដ្ឋមន្ត្រី​ហើយ​មើលទៅ ទើប បទល្មើស ខាងលើនេះ ធ្វើ​សកម្មភាព​រៀងរាល់ថ្ងៃ​ដដែលៗ​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​ស្នើ​សុំ​តាមរយៈ​អង្គភាព​សារព័ត៌មាន​យើង ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​មាន​ចំណាត់ការ​មកលើ​ក្រុម​ទូក​អូស​អួន​និង​ក្រុម​ទូក​រុញ​ស៊ី​ប​ទាំងនេះ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com