ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មន្ត្រីជំនាញនិងអ្នកនាំពាក្យសាលាខេត្តកែបលើកឡើងថា÷ពិតជាមានករណីទូកនេសាទវៀតណាមលួចចូលមកដែនសមុទ្រខេត្តកែប ដោយខុសច្បាប់ពិតមែន តែពួកគេបានរត់ចេញទៅវិញក្រោយការចុះបង្ក្រាប……………

មន្ត្រីជំនាញនិងអ្នកនាំពាក្យសាលាខេត្តកែបលើកឡើងថា÷ពិតជាមានករណីទូកនេសាទវៀតណាមលួចចូលមកដែនសមុទ្រខេត្តកែប ដោយខុសច្បាប់ពិតមែន តែពួកគេបានរត់ចេញទៅវិញក្រោយការចុះបង្ក្រាប……………

(ខេត្តកែប)៖ អ្នកនេសាទខេត្តកំពត បានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពក្រុមអ្នកនេសាទវៀតណាមកំពុងមុជឆក់ នៅក្នុងដែនសមុទ្រខេត្តកែប ដោយមានបញ្ជាក់ច្បាស់ៗពីពេលវេលា និងកាលបរិច្ឆេទផងដែរ ដោយមិនឃើញមានជំនាញណាចេញទៅបង្រ្កាបនោះទេ។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែបបានឱ្យដឹងថា ពិតជាមានករណី ទូកនេសាទវៀតណាម ចូលមកមុជឆក់នៅតំបន់សមុទ្រខេត្តកែបពិតមែន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយកាលពីព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤នេះ ក៏មានករណីនេះទៀត តែជំនាញជលផលរបស់យើង បានចេញទៅភ្លាមៗដើម្បីបង្រ្កាប តែយ៉ាងណាទូកទាំងនោះ បានរត់ចូលទៅដែនសមុទ្រប្រទេសវៀតណាមវិញបាត់ទៅ។ លោកថា ការចូលមកនេះមិនរហូតនោះទេ ពោលឆ្មក់មកម្តងម្តាល ហើយក៏មិនហ៊ានចូលមកជ្រៅនោះដែរ គឺនៅក្បែរៗព្រំដែនទឹកតែប៉ុណ្ណោះ ទើបជំនាញយើងពិបាកក្នុងការចាប់។

លោក ប៊ុន យ៉ូង អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកែប បានបញ្ជាក់ថា នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នេះថា ផ្អែកតាមមន្ត្រីជំនាញ ទូកនេសាទវៀតណាមទាំងនោះ តែងលួចចូលមកនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ (ឆក់) នៅក្នុងដែនសមុទ្រខេត្តកែបរបស់យើង នៅចំណុចកៀកគ្នានៃព្រំដែនទឹកប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ។

លោកបញ្ជាក់ថា កម្លាំងជំនាញយើងមិនបានបណ្តែតបណ្តោយឱ្យទូកនេសាទបរទេសចូលមកបំផ្លិចបំផ្លាញធនធានជលផល របស់សមុទ្រខេត្តយើងនោះទេ ដោយតែងតែចេញប្រតិបត្តិការភ្លាមៗ។ ហើយបន្ថែមពីនោះយើងក៏កំពុងធ្វើកិច្ចការនេះ ជាមួយភាគីវៀតណាម ដើម្បីបង្ការការលួចឆ្មក់ចូលមកនាពេលខាងមុខទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com