ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ពូជដំឡូងមី (KU50) ដែលគាំទ្រថវិកាដោយរដ្ឋាភិបាល ត្រូវបាននាំយកទៅចែកជូនសហគមន៍កសិកម្មចំនួន៤ នៅស្រុកគូលែន ខេត្តព្រះវិហារ

ពូជដំឡូងមី (KU50) ដែលគាំទ្រថវិកាដោយរដ្ឋាភិបាល ត្រូវបាននាំយកទៅចែកជូនសហគមន៍កសិកម្មចំនួន៤ នៅស្រុកគូលែន ខេត្តព្រះវិហារ

ព្រះវិហារ៖ សហគមន៍កសិកម្មចំនួន៤ នៅស្រុកគូលែន ខេត្តព្រះវិហារ បានទទួលពូជដំឡូងមី (KU50) ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មសាមគ្គីភ្នំពេញបុរី នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកបណ្ឌិត ស ចិត្ត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងនូវក្តីសោមនស្ស ដែលបានចូលរួមសន្និបាត និងចែកពូជដំឡូងមីដល់សហគមន៍កសិកម្មនាពេលនេះ។ លោកក៏ថ្លែងអំណរគុណដល់មន្ទីរពាក់ព័ន្ធ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ពិសេសមន្ទីរកសិកម្មខេត្តដែលបានជ្រោមជ្រែង និងជំរុញផលិតកម្ម កសិកម្មសរីរាង្គតាមកិច្ចសន្យា ក្នុងខេត្តព្រះវិហារបានទទួលជោគជ័យ។

លោក អ៊ុក គឹមសាន បានបង្ហាញពីសមិទ្ធផលនៃការអនុវត្តកសិកម្មសរីរាង្គ តាមរយៈកិច្ចសន្យាផលិតកម្ម កសិកម្ម ដែលសហភាពសហគមកសិកម្ម និងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ បានផ្គត់ផ្គង់ជូនក្រុមហ៊ុននាំចេញនានាក្នុងឆ្នាំ២០២៣រួមមាន៖

*កិច្ចសន្យាទិញ លក់ ស្រូវសរីរាង្គ មានសហគមន៍កសិកម្មចំនួន៣៣ បានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនចំនួន២ លើបរិមាណស្រូវ២១.២៣០តោន

*កិច្ចសន្យាទិញ លក់ដំឡូងមីសើម (ដំឡូងមីសរីរាង្គ) មានសហគមន៍ចំនួន១០ ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនCACCលើបរិមាណ៦២.៤៥៦តោន

*កិច្ចសន្យាទិញ លក់ដំឡូងមីស្ងួត(ដំឡូងមិនមែនសរីរាង្គ)មានសហគមន៍ចំនួន៥ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនហ្សងហាវេស លើបរិមាណ ៥០០០០តោន។

លោក អ៊ុក គឹមសាន បានប្រាប់ប្រជាសហគមន៍កសិកម្ម ពីការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យកសិកម្ម ដោយឡែកចំពោះមន្ត្រីរាជការនៅតាមមូលដ្ឋានគឺបានចូលរួមចំណែកជួយប្រជាកសិករដោយអនុវត្តតាមអនុសាសន៍សម្តេចធិបតី គឺមិនទុកឱ្យបងប្អូនលំបាកទេ ដោយមន្ត្រីកសិកម្ម និងអាជ្ញាធរមូលដ្ឋាន តែងមានការយកចិត្តទុកដាក់និងចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ទៅលើបញ្ហាផ្សេងៗដូចជាវិស័យកសិកម្ម តម្លៃផលិតផលកសិកម្ម និងជួយស្វែងរកទីផ្សារោងដែរ។

ដោយឡែកលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានថ្លែងថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងធនាគារពិភពលោក ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាភ្នាក់ងារប្រតិបត្តិ និងមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ជាភ្នាក់ងារប្រតិបត្តិ។

លោកបានបន្តថា នៅក្រោមក្របខណ្ឌឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (Matching Grant) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានផ្តល់ថវិកាចំនួន ៨៥,៦១២ដុល្លារអាមេរិក (៤០%នៃទុនវិនិយោគសរុប) សម្រាប់គាំទ្រលើការទិញគោយន្តកន្រ្តៃ, ត្រាក់ទ័រ, ឃ្លាំង, និងជញ្ជីងថ្លឹង ដល់សហគមន៌កសិកម្មសាមគ្គីភ្នំពេជ្របូរី នៅឃុំភ្នំពេញ ស្រុកគូលេន ខេត្តព្រះវិហារ ដើម្បីពង្រីកផលិតកម្មដំឡូងមីសរីរាង្គ និងដំឡូងមីស្ងួត ហើយក៏បានកសាងផ្លូវប្រវែងប្រមាណ ៥គីឡូម៉ែត្រ ដោយក្រសួងអភិវឌ្ឍន៌ជនបទ សម្រាប់សម្រួលការដឹកជញ្ជូនផលិតផលកសិកម្ម។

សូមបញ្ជាក់ថាសហគមន៍កសិកម្មចំនួន៤ នៅស្រុកគូលែន ខេត្តព្រះវិហារ ដែលទទលបានពូជដំឡូងមី (KU50) នាពេលនេះរួមមាន៖

*សហគមន៍កសិកម្ម លើកកម្ពស់កសិករ ទទទលបានពូជដំឡូងមី១០០០ដើម

*សហគមន៍កសិកម្ម សាមគ្គីភ្នំពេជ្របុរី ទទួលបានពូជដំឡូងមីចំនួន៣៧០០ដើម

*សហគមន៍កសិកម្ម ត្បែង២សាមគ្គីរីកចម្រើន ទទួលបានពូជដំឡូងមីចំនួន១០០០ដើម

*សហគមន៍កសិកម្ម ក្របៅព្រហ្មទេព ទទួលបានពូជដំឡូងមីចំនូន១០០០ដើម

ចំពោះពូជដំឡូងមី (KU50) នេះ គឺមានលក្ខណៈពិសេសអាចបន្សាំខ្លួនទៅនឹងមជ្ឈដ្ឋានដាំដុះបានល្អ ដំណុះពូជដុះបានល្អ បរិមាណជាតិម្សៅខ្ពស់សមស្របជាមួយតម្រូវការទីផ្សារ ជាប្រភេទពូជដែលទទួលបានទិន្នផលខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com