ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ទូកឈើរាប់សិបគ្រឿងកំពុងតែធ្វើសកម្មភាពចុះកាវលៀសក្រៅតំបន់អភិរក្សបណ្តាល់អោយកករទឹកប៉ះពាល់ដល់ការរស់នៅពងកូនរបស់មច្ឆាជាតិនៅបាតទន្លេ

ទូកឈើរាប់សិបគ្រឿងកំពុងតែធ្វើសកម្មភាពចុះកាវលៀសក្រៅតំបន់អភិរក្សបណ្តាល់អោយកករទឹកប៉ះពាល់ដល់ការរស់នៅពងកូនរបស់មច្ឆាជាតិនៅបាតទន្លេ

ពិតជាគួរឱ្យចម្លែកមែនតើរឿងនេះពិតឬក៏មិនពិតសូមសមត្ថកិច្ចជំនាញនិងអាជ្ញាធរពាក់ព័ន្ធជាពិសេសប្រតិភូរាជរដ្ឋាភិបាលជាប្រធានរដ្ឋបាលជលផលមេត្តាជួយបកស្រាយផងទាន កន្លងមកសមត្ថកិច្ច ក៏ដូចជាអ្នកសារពត៌មាន បានចុះទៅឃើញ កាណូតខ្នាតធំៗ 10ម កាណូតឈើ ដែលចេញមកពីឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងចេញពីកំពង់ហ្លួង ស្រុកក្រគរខេត្តពោធិ៍សាត់ ជាច្រើនគ្រឿងមកធ្វើសកម្មភាពកាវលៀសនៅ ភូមិសាស្រ្ត កោះតាប្ប ប្រលិចឈើកែង មុខបាឡត កំពង់លួងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ នៅពេលអ្នកសារពត៌មានឬសមត្ថកិច្ចទៅសួរនាំ ក្រុមទូកកាវលៀស ទាំងនោះ បានឆ្លើយថា អាជ្ញាធរខេត្តកំពង់ឆ្នាំបានប្រាប់ពួកគាត់ថា ក្រៅពីតំបន់អភិរក្ស ពួកគាត់មានសិទ្ធរកកន្លែងណាក៏បានដែរ បើមានសមត្តកិច្ចនឹង អ្នកសារពត៌មាន ណាមកថតឬមកចាប់ ប្រាប់ថាអោយថតរូប(អ្នកដែលមកចាប់នឹងអ្នកសារពត៌មានទាំងនោះយកទៅអោយ) អាជ្ញាធរខេត្តកំពង់ឆ្នាំង ឬឱ្យទៅប្រតិភូជលផល ប្រជាពលរដ្ឋដែលធ្លាប់មានការដកពិសោធន៍នៅក្នុងការនេសាទត្រីបើសិនជាបណ្ដែត បណ្ដោយដូចសព្វថ្ងៃនេះទូកដែលកាវលៀសសុទ្ធតែម៉ាស៊ីនធំៗរាប់សិបគ្រឿងធ្វើសកម្មភាពជារៀងរាល់ថ្ងៃ តើមច្ឆាចម្រុះរស់នៅនិងបាតដី វាអាចប៉ះពាល់ធ្ងន់ធ្ងរណាស់។    ទឹក កករខ្វល់ដោយសារតែក្រុមធ្វើសកម្មភាពកាវលៀស បើគិតទៅមច្ឆាចម្រុះដែលរស់នៅពងកូននិងបាតដីជាច្រើនប្រភេទដែរ មិនគួរឯកឧត្តមពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផលអនុញ្ញាតឲ្យក្រុមកាវលៀសធ្វើសកម្មភាពដូចព្យុះភ្លៀងនៅលើលំហបឹងទន្លេសាបសោះ។          ហេតុនេះហើយទើបអង្គភាពសារព័ត៌មានយើងទទួលសំណើរប្រជាពលរដ្ឋឲ្យជួយផ្សព្វផ្សាយព័ត៌មាននេះទៅដល់ថ្នាក់ដឹកនាំជាពិសេសជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យមើលរាល់សកម្មភាពឈ្មួញខិលខូចទាំងនោះផង។ដោយសារតែមន្ត្រីខិលខូចមួយចំនួនបានឃុបឃិតជាមួយអ្នកមានលុយនិងមាន ឥទ្ធិពលក្នុងការប្រព្រឹត្តបទល្មើសនេសាទ នៅក្នុងចំណុចខាងលើនេះផងទាន។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com