ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

រោងចក្រមួយកន្លែងគេសង្ស័យថាកំពុងតែវេចខ្ចប់បារីនាំចេញទៅក្រៅប្រទេសនិងកន្លែងក្លឹបកំសាន្ត កាសស៊ីណូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា!

រោងចក្រមួយកន្លែងគេសង្ស័យថាកំពុងតែវេចខ្ចប់បារីនាំចេញទៅក្រៅប្រទេសនិងកន្លែងក្លឹបកំសាន្ត កាសស៊ីណូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា!

កណ្ដាល : រោងចក្រវេចខ្ចប់បារីជនជាតិចិនសង្ស័យខុសច្បាប់  បង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ដ៏សុខភាព និងសុវត្ថិភាពសង្គមអ្នកប្រើប្រាស់កំពុងតែដំណើរការទាំងយប់ទាំងថ្ងៃហាក់ដូចស្ងប់ស្ងាត់តំណេីរការស្រួយ។

ប្រភពពីកម្មកររោងចក្របារីបានប្រាប់ដល់អង្គភាពសារព័ត៌មានយើងថា ទីតាំងរោងចក្របារីជនជាតិចិននេះគឺជារោងចក្រមួយសម្រាប់វេចខ្ចប់បារីយកនាំចេញទៅបណ្ដាខេត្ត ឬក៏ក្លឹបរាត្រី ក្លឹបកំសាន្ត កាស៊ីណូ និងចេញនាំទៅក្រៅប្រទេសផងដែរ។

បន្តពីកម្មកររោងចក្របារីចិន បានប្រាប់ថែមទៀតថា បារីដែលជនជាតិចិនកំពុងតែផលិតនោះវេចខ្ចប់គឺមានកញ្ចប់ជាអក្សរចិន។

បុរសដែលជាសន្តិសុខមើលការខុសត្រូវរោងចក្របារីចិន បានប្រាប់ទៀតថា រាល់គ្រប់រោងចក្ររបស់ជនជាតិចិនគឺសុទ្ធសឹង តែមិនមានលើកស្លាកយីហោទាំងអស់។

សម្រាប់កម្មករដែលធ្វើការនៅរោងចក្របារីនោះ គឺគេមិនអនុញ្ញាតឲ្យយកទូរសព្ទ ឬក៏កាមេរ៉ា ចូលទៅក្នុងរោងចក្រនោះឡើយ បើសិនជាជនជាតិចិនឃើញមានទូរសព្ទ កាមេរ៉ានឹងត្រូវបញ្ឈប់ឬក៏បណ្ដេញចេញពីការងារភ្លាមៗ / គឺហាមដាច់ខាត /ច្បាប់រោងចក្របារីចិនធ្វើការហាមឃាត់បែបនេះព្រោះខ្លាចគេថតរូបភាពនៅក្នុងរោងចក្រជាសាធារណៈសព្វផ្សាយធ្វើឱ្យបែកការណ៍ផលិតផលបារីក្លែងក្លាយ ទើបពួកចិនៗទាំងនោះព្យាយាមមិនឱ្យកម្មករ កម្មការិនី យកទូរសព្ទឬក៏កាមេរ៉ា ចូលទៅក្នុងរោងចក្រនោះឡើយ។

អង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោកអភិបាលស្រុកស្អាងសាកសួរព័ត៌មានបន្ថែមពីទីតាំងផលិតវេចខ្ចប់បារីរបស់ជនជាតិចិនតែលោកអភិបាលបានឆ្លើយមិនបានដឹងទេ! គឺទីតាំងមូលដ្ឋានរបស់គាត់គ្មានកន្លែងរោងចក្រវេចខ្ចប់បារីនោះឡើយ។

ហើយលោកបានប្រាប់បន្ថែមទៀតថា ឲ្យពួកយើងសាកសួរទៅលោកមេឃុំព្រែកគយទៅ ដើម្បីបានព័ត៌មានច្បាស់ថែមទៀត ព្រោះលោកឆ្លើយថាមិនបានដឹងទេ។

សូម្បីតែលោកអភិបាលស្រុកស្អាងក៏មិនបានដឹងដែរ តើទីតាំងរោងចក្រវេចខ្ចប់បារីជនជាតិចិនមួយនេះត្រូវច្បាប់ត្រង់កន្លែងណាទេ! សូម្បីតែអាជ្ញាធរមូលដ្ឋានមិនបានដឹងផង។

ទិដ្ឋភាពខាងក្រៅរបស់រោងចក្រវេចខ្ចប់បារីចិនស្ងប់ស្ងាត់ ដូចជារោងចក្រធម្មតា តែបើខាងក្នុងវិញគឺមានឃ្លាំងពីរធំៗសម្រាប់កម្មករចិនខ្មែរវេចខ្ចប់ផលិតបារីចិន យ៉ាងសកម្ម ២៤ ម៉ោងលើ ២៤ម៉ោង គឺមានការផ្លាស់ប្ដូរវេនគ្នារហូត។

ប្រជាពលរដ្ឋដែលរស់នៅចិត្តនោះ បានប្រាប់ថាឃើញមានរថយន្តទ្រង់រថយន្តប្រភេទកុងតឺន័រចេញចូលនៅពេលយប់អាធ្រាតជារៀងរាល់យប់ផងដែរ ដើម្បីប្រមូលយកបារីទាំងនោះនាំចេញទៅខាងក្រៅ។

ដូចនេះមហាជនសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ លោកហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក ជាពិសេសលោកជំទាវ ចមនិមល ប្រធានគណៈកម្មការជាតិការពារអ្នកប្រើប្រាស់ មេត្តាចាត់មន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យចំពោះរោងចក្របារីចិនដូចបានជម្រាបខាងលើ ដើម្បីមានវិធានការនិងបង្ក្រាប់ឲ្យទាន់ពេលវេលាចំពោះផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថិភាពសង្គម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com