ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ជនជាតិវៀតណាម២៦នាក់ ដែលចូលមកជីកកាយរ៉ែមាស៦ទីតាំងនៅតំបន់កន្ទុយនាគ ក្នុងឧទ្យាជាតិវីរៈជ័យ ត្រូវបណ្តេញចេញ មហាជនស្នើក្រសួងបរិស្ថានបើកការស៊ើបអង្កេតវែកមុខមន្ត្រីពាក់ពន្ធ័

ជនជាតិវៀតណាម២៦នាក់ ដែលចូលមកជីកកាយរ៉ែមាស៦ទីតាំងនៅតំបន់កន្ទុយនាគ ក្នុងឧទ្យាជាតិវីរៈជ័យ ត្រូវបណ្តេញចេញ មហាជនស្នើក្រសួងបរិស្ថានបើកការស៊ើបអង្កេតវែកមុខមន្ត្រីពាក់ពន្ធ័

ខេត្តរតនគិរី ៖ ជនជាតិវៀតណាម២៦នាក់ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ដែលកម្លាំងចម្រុះខេត្តរតនគីរីធ្វើការបង្ក្រាបនិងឃាត់ខ្លួនរួមទាំងសម្ភារៈគ្រឿងចក្រជាច្រើនគ្រឿងទៀតផងនោះ ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដោះលែងនិងបណ្តេញចេញឲ្យទៅប្រទេសវៀតណាមវិញហើយ។

ការបណ្តេញចេញជនជាតិវៀតណាម២៦នាក់ដែលចូលមកជីកកកាយយករ៉ែមាសខុសច្បាប់ ដែលស្ថិតនៅតំបន់កន្ទុយនាគក្នុងភូមិសាស្ត្រ ស្រុកតាវែង ខេត្តរតនគិរីនោះសមត្ថកិច្ចបានសម្រេចឲ្យចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅព្រឹកថ្ងៃទី១២ ខែមិនាឆ្នាំ២០២៤។

ជនជាតិវៀតណាមជីកយក រ៉ែមាសខុសច្បាប់ដែលត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបដឹកនាំដោយលោកម៉ា វិចត្រ អភិបាលរងខេត្ដ សម្របសម្រួលនិតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានធ្វើឡើងនៅថ្ងៃទី៧ខែមីនាឆ្នាំ២០២៤កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីឧទ្យានជាតិ មន្ត្រីរ៉ែនិងថាមពលខេត្ត មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត អភិបាលស្រុកតាវែងរួមនិងមន្ត្រីពាក់ព័ន្ធមួយទៀត ដោយប្រើប្រាស់អស់ពេលចំនួន៤ថ្ងៃទើបធ្វើកិច្ចការនោះបានជោគជ័យ។ នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៤នោះជនសង្ស័យទាំង២៦នាក់ត្រូវបានកម្លាំងចម្រុះធ្វើការផ្ញើទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមទាំងភស្ដុតាងមកសាលាដំបូងខេត្ត។

ក្រុមការងារចម្រុះខេត្តរតនគីរីដែលដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដែលបានចុះអង្កេតត្រួតពិនិត្យ បទល្មើសធនធានរ៉ែឃើញមានចំនួន៦ទីតាំងជាក់ស្តែងឃើញមានជនជាតិវៀតណាមចំនួន២៦នាក់(ស្រីម្នាក់)ប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ផុតកំណត់)ក៏ត្រូវបានពិន័យតាមផ្លូវច្បាប់ការងារធ្វើកិច្ចសន្យា និង បណ្តេញចេញទៅកាន់ប្រទេសកំណើតវិញ អនុវត្តដោយមន្ត្រីអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តរតនគិរី តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៤។

លោក អ៊ុងហ៊ួរ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឱ្យដឹងដែរថា ក្រោយពីបានពិនិត្យទីតាំងទាំង៦ខាងលើរួចមកលោកយល់ឃើញថា ក្រៅពីទីតាំងអាណាធិបតេយ្យចាស់(ទីតាំងទី២) ដែលទុកចោលយូរមកហើយនោះ មានទីតាំងចំនួន៥ផ្សេងទៀតមានដូចជា ទីតាំងទី១-នៅដើមទី មានអេស្កាវ៉ាទ័រ១គ្រឿង ទើបចូលមក(ទុកចោល),។ ទីតាំងទី៦ មានអេស្កាវ៉ាទ័រ១គ្រឿងឈូសឆាយផ្លូវ,។

ឯទីតាំងទី៣ ទី៤និង ៥ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលអាចឈានទៅធ្វើអាជីវកម្មមានអាជ្ញាបណ្ណ(អាជីវកម្ម) ដូចនេះក្រុមហ៊ុនមិនទាន់បានប្រតិបត្តិការនៅឡើយ ដែលជាសកម្មភាពខុសលក្ខខណ្ឌអាជ្ញាបណ្ណស្វែងរុករកត្រូវពិន័យតាមមាត្រាទី៣៦ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែ ។ ចំណែកឯគ្រឿងចក្រជាច្រើនគ្រឿងដែលបម្រើឲ្យជាម្យោបាយប្រព្រឹតបទល្មើសជីយករ៉ែមាសខុសច្បាប់នោះ នៅរក្សាទុកនៅនិងកន្លែងប្រព្រិតសកម្មភាពនោះដដែលនៅឡើយ។

ពាក់ព័ន្ធក្នុងរឿងជនជាតិវៀតណាមចំនួន២៦នាក់នេះដែរ ប្រជាពលរដ្ឋ រួមនិងមន្ត្រីមួយចំនួននៅតែទទួចសុំឲ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផង ព្រោះថាជនអន្តោប្រវេសន៍ទាំងអស់នោះបើគ្នានការឃប់ឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីស្នាក់ការបរិស្ថាននោះទេ ពួកគេក៏មិនអាចហ៊ាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលព្រៃឧទ្យានជាតិនិងធ្វើសកម្មភាពកាយយករ៉ែជាច្រើនថ្ងៃខែបានរលូនបែបនេះដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com