ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងនៅខេត្តតាកែវ

ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងនៅខេត្តតាកែវ

ខេត្តតាកែវ : គេរកឃើញទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទី តាំងធំទូលាយ។

ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ករណីនេះត្រូវគេសង្ស័យថា ឈ្មួញជាអ្នកផលិតបារីនោះ ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមម្យ៉ាងតឹងរឹង។

បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយនិងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។មិនដឹងថា តើលោកភួន ឈីម អភិបាលស្រុកបាទី បានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះ ឃើញមានរថយន្តប្រភេទទូរឬក៏ទ្រង់ចេញចូលៗជារៀងរាល់ថ្ងៃ ហើយរួចត្រូវបានធ្វើដំណើរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។យ៉ាងណាក៏ដោយសូមឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាននឹងមានវិធានការក៏ដូចជាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងដែលបានជំរាបខាងលេីផង។ បេីទីតាំងនោះត្រឹមត្រូវចាំបាច់អីខ្លាចអ្នកព័ត៍មាន!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com