ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

បែកធ្លាយរឿងអាស្រូវពុករលួយរបស់លោកស៊ីម៉េងសាខាគយបង់ក្រហមនិងបក្សពួកប្រព្រឹត្តអំពើពុករលួយពេញបន្ទុកធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំៗរាប់សិបម៉ឺនដុល្លារ

បែកធ្លាយរឿងអាស្រូវពុករលួយរបស់លោកស៊ីម៉េងសាខាគយបង់ក្រហមនិងបក្សពួកប្រព្រឹត្តអំពើពុករលួយពេញបន្ទុកធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំៗរាប់សិបម៉ឺនដុល្លារ

កណ្ដាល៖ប្រភពពីរអាជីវករបានទំលាយភាពមិនប្រក្រតី របស់ប្រធានគយបង់ក្រហមដែលប្រចាំការនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូនខេត្តកណ្ដាល ប្រព្រឹត្តិអំពើពុករលួយ ដាក់ឱ្យកូនចៅអង្គុយចាំរាប់ក្បាលឡានយកលុយ ក្នុងឡាននីមួយៗរាប់ពាន់ដុល្លារទៅរាប់ម៉ឺនដុល្លារក្នុងមួយខែៗឲ្យចូលបង់លុយតាមការកំណត់ មិនតវ៉ាបានឡើយ។

ប្រភពបន្តទៀតថា ទំនិញដែលឈ្មួញធំៗ ដឹកជញ្ជូនពីព្រំដែនប្រទេសវៀតណាម ឆ្លងកាត់ចូលទៅភ្នំពេញ តាមផ្លូវជាតិលេខ 21Aមានដូចជា បន្លែផ្លែឈើ ភេសជ្ជៈច្រើនប្រភេទ មី គ្រឿងកំប៉ុង ច្រើនមុខ នឹងសំភារះ ប្រើប្រាស់អេនិចត្រនិច និងគ្រឿងសំណង់ ផងដែរ។ ហើយទំនិញដែលឈ្មួញតូចធំ ដឹកជញ្ជូនពីប្រទេសវៀតណាម ឆ្លងកាត់សាខាគយបងក្រហម បង់ពន្ធយ៉ាងច្រើនត្រឹម ៤០ ទៅ៥០ ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ ឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោកស៊ីម៉េង ប្រធានការិយាល័យគយបងក្រហម ជាថ្នូរមិនបង្រ្កាបក្នុងការរត់ពន្ធទំនិញ។ ប្រភពពីឈ្មួញអ្នករកស៊ីដឹកទំនិញតូចធំក្នុងក្រុងសំពៅពូន បានបង្ហេីបឲ្យដឹងថា ពួកគេត្រូវបង់លុយតាមក្បាលឡានហើយនិងវេរលុយដាក់ខែជាប្រចាំខែផ្សេងទៀតទៅឲ្យលោកស៊ីម៉េង ប្រធានការិយាល័យគយបងក្រហមគឺចាប់ពី2000 ដុល្លាររហូតដល់ 9000 ដុល្លារតាមខែដឹកទិចដឹកច្រើន បើមិនដូច្នោះទេ ទោះអីវ៉ាន់ត្រូវច្បាប់ក៏លោកស៊ីម៉េងបញ្ជាឲ្យកូនចៅចុះបង្ក្រាបភ្លាមនិងដកហូតផាកវិន័យយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលរស់នៅក្រុងសំពៅពូនសូមសំណូមពរ ដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អោម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រឆាំងអំពើពុករលួយ មេត្តាដាក់មន្ត្រីក្រោមឱវាទ ចុះស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ទៅលោកស៊ីម៉េងប្រធានការិយាល័យគយបង់ក្រហមកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះ ផងទៀន             អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយរាល់ម៉ោងធ្វើការរបស់សមីខ្លួនដែលជាប់ពាក់ព័ន្ធហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com