ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួន

សៀមរាប៖ ប្រជាពលរដ្ឋរង់ចាំមើលអាជ្ញាធរឃុំ ល្វែង ឬស្សី និងអាជ្ញាធរស្រុកជីក្រែង រួមទាំងអាជ្ញាធរខេត្តសៀមរាបផងដែរកំពុងតែបើកដៃឲ្យ ជនខិលខូចមួយក្រុមរួមគំនិតយកត្រាក់ទ័រឈូសឆាយដីព្រៃយកដីធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយសារតែអាជ្ញាធរមូលដ្ឋានអសមត្ថភាព ក្នុងការបង្ក្រាបបទល្មើសឈូសឆាយព្រៃយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនព្រោះតែអាហារបីពេល         ។                                                       ដីព្រៃសម្បត្តិរដ្ឋមួយកន្លែងស្ថិតនៅក្នុងចំណុចព្រំប្រទល់ ខេត្តសៀមរាបស្រុកជាក្រែង និងខេត្តកំពង់ធំស្រុកស្ទោងដីមួយកន្លែងនេះនៅចំណុចពាក់កណ្ដាលព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តសៀមរាប ត្រូវក្រុមខិលខូចមួយក្រុមរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានបំភាន់ភ្នែកថ្នាក់ដឹកនាំដើម្បីបំពេញបែបបទទៅឲ្យជនខិលខូចមួយក្រុមដែលមានឈ្មោះស៊ុយជាអ្នក   ដើរកាងដីសម្បត្តិរបស់រដ្ឋយកត្រាក់ទ័រ មកឈូសឆាយវ៉ៃកំទេចព្រៃ ដើម្បីយកដីទៅឲ្យបក្សពួករបស់ខ្លួនដោយសារតែអាជ្ញាធរមូលដ្ឋានរួមគំនិតបើកដៃឲ្យក្រុមខិលខូចទាំងនេះជាច្រើនថ្ងៃច្រើនខែកន្លងមកអង្គភាពសារព័ត៌មានជាច្រើនអង្គភាព ព្យាយាមទំនាក់ទំនងទៅលោកមេឃុំល្វែងឬស្សី លោក យុន ប្រុសលោកបានត្រឹមឆ្លើយថាចាំឱ្យក្រុមការងារចុះទៅមើល ហើយក៏បាត់ឈឹងអត់មានចំណាត់ការ រីឯលោក បូ៊ មេងទ្រីអភិបាលស្រុកជីក្រែងឆ្លើយប្រហាក់ប្រហែលលោក យុន ប្រុស ដែរលោកថាចាំឱ្យក្រុមការងារចុះទៅមើលហើយក៏បាត់ឈឹងដូចលោកមេឃុំល្វែងឬស្សីយុន ប្រុសដែរ រីឯលោកអភិបាលខេត្តសៀមរាបប្រាក់សោភ័ណ្ឌ ទូរសព្ទចូលអត់មានអ្នកលើក នេះហើយជាការរំពឹងរបស់ប្រជាពលរដ្ឋទៅអាជ្ញាធរមូលដ្ឋានមានតែបែបនេះតើប្រជាពលរដ្ឋរំពឹងអ្វីបើអាជ្ញាធរគិតតែរបៀបនេះ បណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះស៊ុយ មានឱកាសរួមគំនិតជាមួយជនខិលខូចដោយសារតែអាជ្ញាធរមូលដ្ឋានបើកភ្លើងខៀវទើបបុគ្គលឈ្មោះស៊ុយរូបនេះដើរអួតក្អេងក្អាងថាគេនឹងរត់ការធ្វើប្លង់ដីឆាប់ៗដោយសារតែអាជ្ញាធរនិងជំនាញពាក់ព័ន្ធរួមគំនិតជាមួយបុគ្គលរូបនេះទើបបុគ្គលរូបនេះធ្វើអ្វីបានតាមតែអំពើចិត្ត សូមជម្រាបផងដែរថាដីមួយកន្លែងនេះ មួយចំហៀងស្ថិតនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំមួយចំហៀងទៀតស្ថិតនៅក្នុងស្រុកជាក្រែងខេត្តសៀមរាប តើហេតុអ្វីបុគ្គលរូបនេះរួមគំនិតជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តរត់ការធ្វើលិខិតបំភាន់ភ្នែកថ្នាក់លើដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅថ្ងៃទី 31 ខែមីនាឆ្នាំ 2024 បុគ្គលឈ្មោះស៊ុយបានគៀងគរប្រជាពលរដ្ឋនៅក្នុងភូមិកកោះឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាបយកមកឈរលើដីដើម្បីទាញម៉ែត្រវាស់វែងបំភាន់ភ្នែកថ្នាក់ដឹកនាំនិងរៀបចំឯកសារទិញលក់ ដើម្បីរត់ការធ្វើប្លង់កម្មសិទ្ធិឲ្យស្របច្បាប់បើតាមការសន្និដ្ឋានប្រហែលជាមានខ្នងបង្អែកពីរក្រោយផ្ដល់គំនិតនិងយោបល់ដើម្បីរៀបចំឯកសារ នេះឲ្យស្របទៅតាមច្បាប់ ដើម្បីទទួលបានប្លង់ស្របច្បាប់ដោយសារតែអាជ្ញាធរមូលដ្ឋាននិងក្រុមខិលខូចរួមគំនិតគ្នានិងរៀបចំយកដីនេះទៅតាមបច្ចេកទេសរបស់ពួកគេ។                                   សូមបញ្ជាក់ផងដែរថាដីមួយកន្លែងនេះមានទំហំប្រហែលជាង100 ហិតាឯនោះ   ហេតុនេះហើយប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានស្នើសុំទៅស្ថាប័នពាក់ព័ន្ធជាពិសេស ឯកឧត្តមឧត្តមសេនីយ៍សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការគ្រប់គ្រងធនធានធម្មជាតិជួយដាក់មន្ត្រីជំនាញចុះមកស៊ើបអង្កេតដីព្រៃមួយកន្លែងនេះដើម្បីយកមកធ្វើជាសម្បត្តិរដ្ឋឡើងវិញពុំដូច្នោះទេដីព្រៃមួយកន្លែងនេះនឹងដីព្រៃផ្សេងៗទៀតត្រូវវិនាសហិនហោចដោយសារតែបុគ្គលឈ្មោះស៊ុយរូបនេះកំពុងតែគៀងគរនិងដើរកាងដីជាច្រើនកន្លែងផ្សេងៗទៀត។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com