ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មនុស្ស៥នាក់ មានទាំងមន្ត្រីនៃសាលាស្រុកផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋករណីឈូសឆាយដីព្រៃលិចទឹកក្នុងខេត្ត

មនុស្ស៥នាក់ មានទាំងមន្ត្រីនៃសាលាស្រុកផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋករណីឈូសឆាយដីព្រៃលិចទឹកក្នុងខេត្ត

កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្ស ៥នាក់ក្នុងចំណោមអ្នកពាក់ព័ន្ឋជាង១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹក នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយក្នុងចំណោមនោះក៏មានមន្ត្រីសាលាស្រុក និងលោកមេភូមិផងដែរ។

ជុំវិញការឃាត់ខ្លួនការឈួសឆាយដីព្រៃលិចទឹកនេះដែរ នៅរសៀលថ្ងៃទី២ ខែមេសានេះ មន្ត្រីជំនាញក៏ដូចសមត្ថកិច្ចខេត្ត នៅមិនទាន់ផ្តល់ព័ត៌មានពីការបំពានដីព្រៃលិចទឹកនេះទេ គ្រាន់តែបញ្ជាក់ថាកំពុងធ្វើការ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅចំណុចបឹងតាទុំ ត្រូវបានជនឆ្លៀតឱកាសរួមគ្នារៀបចំឈូសឆាយអស់ចំនួនជាង ៤ហិចតា កាលពីអំឡុងខែមីនា ហើយត្រូវបានមន្ត្រីជំនាញចុះស្រាវជ្រាវរៀបចំកសាងសំណុំរឿង ទើបឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងចំណោមមនុស្សជាង១០នាក់ ដែលការឃាត់ខ្លូននោះមានអភិបាលរងស្រុក មន្ត្រីការិយាល័យស្រុក មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

យ៉ាងនេះក្តីមន្ត្រីថ្នាក់ខេត្តដែលកំពុងតែធ្វើការងារកសាងសំណុំរឿងអ្នកពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃលិចទឹកខាងលើ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនអ្នកពាក់ព័ន្ឋឈូសឆាយដីព្រៃលិចទឹក គឺថ្នាក់ក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នតុលាការ ដោយហេតុនេះហើយទើបបានជាអ្នកព័ត៌មានមិនទាន់អាចប្រមូលព័ត៌មានលម្អិតយ៉ាងណានោះ។

គួររំលឹកថា កន្លងទៅការលួចឈូសឆាយដីព្រៃលិចទឹកមានការរៀបចំទាក់ទងជាប្រព័ន្ធទើបធ្វើការងារនេះបាន ហើយមួយឆ្នាំម្ដងដីព្រៃលិចទឹកកាន់តែហិនហោចទៅ ហិនហោចទៅ។ ពេលខ្លះមន្ត្រីជំនាញបានត្រឹមតែឃាត់បានមួយឆ្នាំ ពី២ឆ្នាំ ប៉ុន្តែឆ្នាំក្រោយៗទៀត ដីព្រៃលិចទឹកដែលបានឃាត់ពីឆ្នាំមុនក៏រលាយអស់។ជុំវិញករណីនេះ អង្គភាពយើងនឹងបន្តជំរាបជូនបន្តទៀត នៅពេលអ្នកពាក់ព័ន្ធបន្តអនុវត្តរួចរាល់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com