ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក យុន ប្រុស មេឃុំល្វែងឬស្សី និងលោក ប៊ូ ម៉េងទ្រី អភិបាលស្រុកជីក្រែងកំពុងតែត្រូវថ្នាំសណ្ដំរបស់ថៅកែភ្លើងស្រុកជី ក្រែង (គង់វុន)

លោក យុន ប្រុស មេឃុំល្វែងឬស្សី និងលោក ប៊ូ ម៉េងទ្រី អភិបាលស្រុកជីក្រែងកំពុងតែត្រូវថ្នាំសណ្ដំរបស់ថៅកែភ្លើងស្រុកជី ក្រែង (គង់វុន)

សៀមរាប÷ លោកយុន ប្រុស មេឃុំល្វែងឬស្សី និងលោកប៊ូ មេងទ្រីកំពុងតែត្រូវថ្នាំសណ្ដំរបស់លោកគង់វុនថៅកែភ្លើងស្រុកជីក្រែងមិនហ៊ានធ្វើការបង្ក្រាបឬមានចំណាត់ការទៅលើលោកថៅកែភ្លើងគង់វុនឡើយដោយសារតែលោកគង់វុនមានឥទ្ធិពលខ្លាំងក្លាលើមេឃុំល្វែងឬស្សីនិងអភិបាលស្រុកជីក្រែងទើបហ៊ានយកត្រាក់ទ័រទៅឈូសឆាយដីរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ក្រុមអ្នកសារព័ត៌មានតែងតែធ្វើការផ្សព្វផ្សាយនិងទំនាក់ទំនងទៅលោកមេឃុំល្វែងឬស្សី និងលោកអភិបាលស្រុកជីក្រែងឲ្យជួយចុះមកពិនិត្យមើលសកម្មភាពលោកថៅកែភ្លើងគង់វុនធ្វើការឈូសឆាយដីព្រៃសម្បត្តិសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយប្រើគ្រឿងចក្រត្រាក់ទ័រជាច្រើនគ្រឿងយកមកឈូសឆាយនឹងវ៉ៃព្រៃដុតកម្ទេច ។ ទើបតែមកដល់ថ្ងៃទី 22 ខែមេសាឆ្នាំ 2024 នេះក្រុមការងារអ្នកសារព័ត៌មានបានចុះទៅដល់ទីតាំងដីមួយកន្លែងនោះក៏បានឃើញក្រុមត្រាក់ទ័រធ្វើសកម្មភាពម្ដងទៀត ។ហើយក៏ធ្វើការភ្ជួរដីព្រៃមួយកន្លែងនេះ   ដីមួយកន្លែងនេះបើតាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានយើងប្រហែលជា 50 ហិតាជាង           តែអ្វីគួរឱ្យសោកស្ដាយនោះគឺការទំនាក់ទំនងទៅលោកមេឃុំល្វែងឫស្សីនិងលោកអភិបាលស្រុកជីក្រែង លោកទទួលទូរសព្ទអ្នកសារព័ត៌មានហើយក៏បានប្រាប់អ្នកសារព័ត៌មានវិញថាលោកនឹងឲ្យក្រុមការងាររបស់លោកចុះទៅមើល      តើអ្វីជាការសន្យាជាមួយអ្នកសារព័ត៌មាននោះការសន្យារបស់លោកអភិបាលស្រុកជីក្រែងបានត្រឹមតែសន្យាខ្យល់តែប៉ុណ្ណោះ ឥឡូវនេះដីរបស់រដ្ឋដែលថៅកែភ្លើងស្រុកជីក្រែងគង់វុនធ្វើសកម្មភាពឈូសឆាយនោះឥឡូវនេះស្ទើរតែបាន 100% ហើយប្រជាពលរដ្ឋនិងគ្រប់អ្នកសារព័ត៌មានស្នើសុំអភិបាលនៃគណៈអភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភណ្ឌ មេត្តាដាក់មន្ត្រីក្រោមឱវាទចុះមកពិនិត្យមើលដីមួយកន្លែងនេះផង និងស្នើសុំទៅគណៈកម្មការគ្រប់គ្រងធនធានធម្មជាតិលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាជួយដាក់ក្រុមការងារចុះមកពិនិត្យមើលដីរបស់រដ្ឋដែលថៅកែភ្លើងស្រុកជីក្រែង  គង់វុនរូបនេះកំពុងតែធ្វើការឈូសឆាយផងទាន ។ជាពិសេសក៏ស្នើសុំទៅអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យិន ទៀងទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ប្រឆាំងអំពើពុករលួយ ជួយដាក់មន្ត្រីក្របឱវាទដើម្បីស៊ើបអង្កេតរាល់អំពើពុករលួយនៅក្នុងស្រុកជាក្រែងដែលមានការពាក់ព័ន្ធទៅលើការឈូសឆាយដីសម្បត្តិរបស់រដ្ឋនេះផងទាន៕ rb

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com