ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

លោក ស្រេង វុទ្ធា ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទទីតាំងចងការលុយពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

លោក ស្រេង វុទ្ធា ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទទីតាំងចងការលុយពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ព្រះវិហារ÷ក្រុមហ៊ុន ឯកជនមួយដែលមានឈ្មោះ (ហ្គូ ដិនទ្រី) សាខាខេត្តព្រះវិហារ ដែលតែងតែបញ្ជូនបុគ្គលិកដើរអោយប្រជាពលរដ្ឋរាប់លុយជាប្រចាំថ្ងៃ ត្រូវបានលោក ស្រេង វុទ្ធា ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទទីតាំងបណ្ដោះអាសន្នក្នុងករណីបង្ខាំងមនុស្សខុសច្បាប់។

ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្រោយពីបានរំដោះជនរងគ្រោះដែលគេបានបង្ខាំងទុកអស់រយៈពេល២៤ម៉ោងរួចមកសមត្ថិច្ចបានធ្វើកំណត់ហេតុបិទទីតាំងបណ្ដោះអាសន្ននិងនាំខ្លួនស្ត្រីចំនួន២នាក់មកសួនាំតាមនិតិវិធីនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

បើតាមសារសំលេងរបស់ស្រ្តីម្នាក់ដែលមានឈ្មោះ កង ច័ន្ទវល័ក្ខ ប្រធានសាខា(ស្ត្រីពាក់អាវខ្មៅដែលជាអ្នកបញ្ជារ)បានវ៉យសំលេងមកកាន់បុគ្គលិកម្នាក់ទៀត(ស្ត្រីពាក់អាវសដែលជាអ្នកផ្សំគំនិត)តាមរយៈតេលេក្រាមថា ត្រូវតែយាមជនរងគ្រោះ២៤ម៉ោងលើ២៤ម៉ោងមិនអោយចេញក្រៅរឺទៅណាមកណាទេហើយក្នុងករណីចង់ចេញក្រៅទិញអីហូបត្រូវចាក់សោឃុំគាត់ក្នុងបន្ទប់អូរហ្វីសកុំអោយចេញក្រៅ។

លោកវរៈសេនីយ៏ឯក គង់គា នាយការិយាល័យព្រម្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើលោកបានធ្វើតាមនិតិវិធីនិងរៀបចំបែបបទដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com