ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃគួរដាក់មន្រ្តីជំនាញ ចុះស្រាវជ្រាវស៊ើបអង្កេតករណី លោកអ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃគួរដាក់មន្រ្តីជំនាញ ចុះស្រាវជ្រាវស៊ើបអង្កេតករណី លោកអ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយ

តាកែវ៖ ល្មមដល់ពេលក្រសួងមហាផ្ទៃស៊ើបអង្កេតករណី លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយនោះ ហើយករណីលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោនប្រវេសន៍ច្រកភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលល្បីរឿងពុករលួយ យូរៗឆ្នាំមកហើយនោះ ល្មមដល់ពេលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតត្រួតពិនិត្យហើយ ពីព្រោះបើរង់ចាំអាជ្ញាធរថ្នាក់ខេត្ត គឺមិនអាចទៅរួចទេ។

អំពើពុករលួយ របស់លោក មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដិន គឺល្បីល្បាញជាយូរណាស់មកហើយ តាមរយៈការបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាសជួនកាលដើរតួនាទីជាគយទៀតផង។

បើតាមការសង្កេត និងយោងតាមប្រភពនានាឲ្យដឹងថាទាំងចៅហ្វាយខេត្តលោក អ៊ូច ភា ទាំងស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារា កាន់តែផ្ដល់ឱកាសឲ្យលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ប្រព្រឹត្តអំពើពុក រលួយ ដោយគ្មានញញើតច្បាប់ទម្លាប់។ មានន័យថា ជាការប្រព្រឹត្តអំពើមិនគប្បី ដោយមិនខ្លាចនរណាសោះទេ។

ភាពមិនខ្លាចច្បាប់ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោក អាងខ្នងបង្អែកជា ថ្នាក់ដឹកនាំខេត្តតាកែវ។ ដូច្នេះហើយបានជា មន្ត្រីមាន សមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួង មហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់។

ក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែន ពីប្រទេសវៀតណាមចូលកម្ពុជាបានឲ្យដឹងថា អំពើពុករលួយរបស់លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន

ស្រុកគីរីវង់ កំពុងជិះសេះលែងដៃ ដោយមិនខ្លាចញញើតនឹងថ្នាក់ដឹកនាំខេត្ត ឬក្រសួងមហាផ្ទៃនោះទេ។ លោក ឈាង ផាន់ណារា ស្នងការនគរបាលខេត្តតាកែវ ក៏ដូចជា លោក អ៊ូច ភា អភិបាលខេត្តតាកែវ ធ្វើមិនដឹង មិនឮ ចំពោះអំពើពុករលួយរបស់លោកនាយប៉ុស្តិ៍ម្នាក់នេះ។

 

ភាពស្ងៀមស្ងាត់របស់លោក ស្នងការដ្ឋានខេត្តតាកែវ ក៏ដូចជាលោក អភិបាលខេត្តតាកែវ នាំឲ្យពលរដ្ឋ មន្ត្រីរាជការ មានមន្ទិលថា លោកស្នងការខេត្ត និងចៅហ្វាយខេត្តទទួលបានលាបសក្ការៈ ពីលោក អ៊ុក គឹមកណ្ណិកា នេះហើយបានជាបិទភ្នែកធ្វើមិនដឹងមិនឬអ្វីទាំងអស់។

ប្រភពរាយការណ៍ថា ដូចតាមទម្លាប់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន មិនសូវបង្ហាញមុខនៅកន្លែងធ្វើការទេ ដោយមានតែកូនចៅចាំយកលុយពីរថយន្តដឹកទំនិញឆ្លងកាត់ចេញ-ចូលតែ ប៉ុណ្ណោះ។

ជាងនេះទៅទៀត មន្ត្រីនគរបាលដែលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ យ៉ាង ណាក៏ដោយ ឈ្មួញមិនអាចគេចឬលួចឆ្លងដែន ដោយមិនប្រាប់មន្ត្រីនគរបាលឬលោកអ៊ុក គឹមកណ្ណិកា បាននោះឡើយ។ អ្នកអាចគេចបានម្ដងពីកណ្តាប់ដៃ មន្ត្រីនគរបាលក្រុមលោក អ៊ុក គឹមកណ្ណិកា ប៉ុន្តែមិនអាចគេចបានមួយជីវិតនោះឡើយ។

ប្រភពឲ្យដឹងថា តាមទម្លាប់មន្ត្រីនគរបាលប្រចាំនៅច្រក ព្រំដែនភ្នំដិន ក្រោមការដឹកនាំលោក អ៊ុក គឹមកណ្ណិកា មិនត្រួតពិនិត្យទំនិញនាំចូលឱ្យបានហ្មត់ចត់នោះឡើយ

គឺមើលតែលុយជាការស្រេច។ ជាងនេះទៅទៀត បើមានបទបញ្ជាពីលោក នាយប៉ុស្តិ៍ច្រកភ្នំដិន ឲ្យយកលុយថ្លៃបាយទឹកហើយទៀតនោះ ពួកមន្ត្រីនគរបាលតូចតាចដែលប្រចាំការនៅច្រកភ្នំដិននោះ មិនយកភ្នែកមើលរថយន្តដឹកទំនិញខុសច្បាប់ ដូចជាសាច់បង្កកនិងគ្រឿងសមុទ្រខូចគុណភាពផង។ពីព្រោះថា ពួកថៅកែទំនិញខូចគុណភាពទាំងនោះបានទាក់ទងជាមួយលោក អ៊ុក គឹមកណ្ណិការ មុនរួចជាស្រេចទៅហើយ។ ទំនិញខូច គុណភាពនិងទំនិញអត់ពន្ធ សុទ្ធតែត្រូវទាក់ទងជាមួយមេប៉ូលិសជាមុន។ រីឯអ្នករកគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកទំនិញកំប៉ិចកំប៉ុក។

អ្វីដែលជាបញ្ហាប្រឈមកំពុងកើតឡើងនោះគឺគេតែងតែសង្កេតឃើញបណ្ដាជនវៀតណាមចេញ ចូល ឆ្លងកាត់ច្រកព្រំដែនភ្នំដិនដោយសេរី រីឯសមត្ថកិច្ចខាង លោក អ៊ុក

គឹមកណ្ណិកា មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់នោះឡើយ។

គេមិនដឹងថា តើបណ្ដាជនវៀតណាមចូលស្រុក ខ្មែរមានបំណងអ្វីនោះផងទេ។ ជនវៀតណាមទាំងនោះ ចូលមកជួនកាលលក់ឆ្នោត ដល់កណ្ដាលក្រុងដូន កែវផងក៏មាន។

រីឯក្រុមមន្ត្រីអន្តោប្រវេសន៍ ប្រចាំការនៅច្រកព្រំដែនអង្គុយស្ងៀមឈឹង បណ្ដែតបណ្ដោយឲ្យជនអន្តោប្រវេសន៍ ឆ្លងដែនតាមអំពើចិត្ត។ មានន័យថា ពួកគេមិនរវល់ចំពោះ បញ្ហាជនអន្តោប្រវេសន៍ឆ្លងដែននោះទេ ពោលគឺឲ្យតែហុចលុយចប់បញ្ហា។

មជ្ឍដ្ឋាននានាបានចោទសួរថា តើទំនិញខូចគុណភាពទាំងនេះឆ្លងដែនកាត់មុខប៉ុស្តិ៍ច្រកព្រំដែនភ្នំដិន បានយ៉ាងដូចម្ដេច បើសមត្ថកិច្ចនគរបាលព្រោងព្រាតនៅទីនោះ? ដូច្នេះបើគ្មានការឃុបឃិតជាមួយលោក អ៊ុក គឹមកណ្ណិកា ទេនោះ គឺពិតជាមិនអាចឆ្លងព្រំដែនបានឡើយ។ ករណីនេះគេរំពឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលករណីលោក អ៊ុក គឹមកណ្ណិកា នេះផង។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com