ទាន់ហេតុការណ៍
ដើមឈើជាច្រើនដើមដែលមានអាយុកាលរាប់រយឆ្នាំឥឡូវត្រូវបានវិនាសហិនហោចដោយសារការកសាង ព្រះវិហារនៅ(វត្តប្រាសាទគោកបេង) ក្នុងក្រុងព្រះវិហារ - កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដែលជិះម៉ូតូដេញវាយគ្នាតាមផ្លូវនៅស្រុករវៀង ដោយដកហូតដាវ៤ដើម និងកាំបិត២ - លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? - សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបទីតាំងហាងផឹកស៊ីបង្កប់សេវាផ្លូវភេទនៅស្រុកសាមគ្គីមានជ័យគាត់ខ្លួនមនុស្ស ២៧នាក់ - អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ - លោក ង៉ោ ពង្សទិតសុវណ្ណះ មេឃុំស្ពានត្នោតថាអេស្កាវ៉ាទ័័រដែលបានសម្ងំបន្តធ្វើសកម្មភាពឈូសឆាយកកាយដីព្រៃនិងជីកស្រះក្នុងអូរ កូនភេ ព្រោះភ្លៀងខ្លាំង ឡើងទៅផ្ទះវិញមិនរួចខណៈអាជ្ញាធរខាងជើងបឹងទន្លេសាប សុំឱ្យ គ្រឿងចក្រទាំងអស់ឡើងវិញសិន ដើម្បីពិនិត្យច្បាប់បច្ចេកទេស - ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា - ជនសង្ស័យចំនួន១០នាក់ត្រូវសមត្ថកិច្ចជំនាញបានឃាត់ខ្លួនពាក់ព័ន្ធនិងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ - ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
0

មហាជនស្នើសុំដល់លោក អភិបាល រាជធានីភ្នំពេញ និងស្នងការ ជួយមើលទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉លផងទាន ឬសមានខ្សែរធំទើបហ៊ានប្រឆាំងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល…

មហាជនស្នើសុំដល់លោក អភិបាល រាជធានីភ្នំពេញ និងស្នងការ ជួយមើលទីតាំងល្បែងហ្គេមបាញ់ត្រីនៅក្នុងផ្សារទំនើបស៊ីធីម៉លផងទាន ឬសមានខ្សែរធំទើបហ៊ានប្រឆាំងបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល…

ភ្នំពេញ : ល្បែងស៊ីសងខុសច្បាប់ទូរហ្គេមបាញ់ត្រីស្ថិតនៅក្នុងផ្សារទំនើបស៊ីធីម៉លខណ្ឌ៧មករា រាជធានីភ្នំពេញហ៊ានបើកលេងជាចំហរដោយមិនខ្លាចញញើតនិងច្បាប់សូម្បីតែបន្តិចប្រហែលជាមានខ្នងបង្អែកដ៏រឹងមាំមហិមាហើយមើលទៅបានជាអាចដំណើរការបានយ៉ាងរំភើយបែបនេះ.? ។

មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅដែលបានចុះឡើងនឹងចេញចូលផ្សារទំនើបមួយនេះសុទ្ធសឹងតែបានឃើញយ៉ាងជាក់ស្ដែងផ្ទាល់និងភ្នែកនៅសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើនេះយ៉ាងគគ្រឹកគគ្រេងពពាក់ពពូនហាក់ពុំខ្វល់នឹងច្បាប់សូម្បីតែបន្តិចសោះ ខណៈដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ញត្តិយ៉ាងម៉ឺងម៉ាត់ចំពោះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមិនឱ្យកើតមានទូទាំងរាជធានីខេត្តក្រុងនាពេលកន្លងមកថ្មីៗនេះ។

ដើម្បីទទួលបាននូវសន្តិសុខសុវត្ថិភាពក្នុងសង្គមកុំឲ្យកើតមានរាល់អំពើរចោរលួច ឆក់ប្លន់អំពើរហិង្សាកាប់សម្លាប់ផ្សេងៗ ព្រមទាំងទទួលបាននូវគោលនយោបាយ ៧ចំណុចរបស់រាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាពល្អបវររុងរឿង ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងឯកឧត្តម ជួន ណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចុះពិនិត្យមើលនិងមានវិធានការទប់ស្កាត់បំបាត់ចំពោះល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន  ដើម្បីសន្តិសុខសុខុមាលភាពក្នុងសង្គម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីប៊ូស្រា | Rasmeibousra» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 96 30 08 ឬ តាម Whatsapp : 011 96 30 08 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន«រស្មីប៊ូស្រា | Rasmeibousra» | ទូរស័ព្ទ៖ 011 96 30 08

សហការផ្តល់ព័ត៌មាន៖ 011 96 30 08 | អ៊ីម៉ែល ៖ mailtobot168@gmail.com